+សុំទាល់ពាក្យសុំមិនសមរម្យក្នុងភាគ🔞
ម៉ោង៩:២៥នាទី…
យ៉ុនហ្គី ជូន ប្រពន្ធនិងកូនមកហាង គេក៏ចូលអង្គុ យ លេងមួយភ្លែត ក៏ចេញទៅបន្តការងាររបស់គេ នៅកាស៊ីណូ។
"យ៉ាងមិចហើយ?"យ៉ុនហ្គី ងាកសួរសូហាន
"រៀបរយហើយចៅហ្វាយ"សូហាន ងក់ក្បាល
"យប់នេះ រៀបចំឲ្យរៀបរយ បញ្ជូនចេញឲ្យបានសម្រេច"គេនិយាយទាំងទឹកមុខមាំ ព្រោះយប់នេះ ត្រូវដឹកអាវុធខុសច្បាប់ចេញពីប្រទេស។
"បាទទាន"ចាកចេញ ទៅធ្វើការងាររបស់គេ
យ៉ុនហ្គីអង្គុយមើលការងារបានបន្តិច គេក៏ទៅផ្ទះ អ្នកម៉ាក់ ព្រោះគាត់ឲ្យទៅ គេក៏រៀបចំខ្លួនទៅនិយាយជា មួយគាត់មួយម៉ោង ស្ថានភាពដំបូងៗ រាងតឹងតែង តែពេលនិយាយយូរទៅ ក៏មកជាធូរ ស្រាលវិញ រាងក្រាស់ញញឹម ពេញចិត្តពេញថ្លើមណាស់ ទីបំផុតគេអាចយកឈ្នះចិត្តអ្នកម៉ាក់គេបា នម្នាក់ទៀតហើយ នៅឡើយតែចម្លើយ (ស្រលា ញ់) ចេញពីមាត់អូនទេ។
ល្ងាចថ្ងៃដដែល យ៉ុនហ្គី ទៅទទួលកូននិងប្រពន្ធមកញ៉ាំបាយជុំគ្នា នៅផ្ទះម៉ាក់របស់គេ។
អង្គុយជជែកគ្នាលេងនៅបន្ទប់ទទួលភ្ញៀវ អ្នកដែល ជជែកឮជាងគេ តែស្តាប់មិនបាន នោះគឺអាល្អិតក្បាលខូចមីនជេយ៍ រត់កាន់យន្តហោះ មាត់ធ្វើសម្លេងយន្តហោះ ហោះពេញផ្ទះ ចាស់ៗ ក៏នាំគ្នាសើចគឹល …
"ជីមីន មកតាមម៉ាក់"លោកជំទាវ
"ម៉ាក់មានអីហ្ហេស?"ជីមីន ធ្វើមុខឆ្ងល់ សួរគាត់ទាំងចម្ងល់
"មកដឹងហើយ"គាត់ញញឹម ដើរទៅអូសដៃកូនប្រសារ តែរាងក្រាស់ចាប់ដៃប្រពន្ធជាប់ សម្លឹងមុខម៉ាក់គេទាំងមិនទុកចិត្ត ទោះបីជាគាត់និយាយថាយល់ព្រម តែគេនៅតែខ្លាចគាត់បញ្ចុះបញ្ជូលឲ្យរាងតូចស៊ីញ៉េលើក្រដាសបងប្អូន។
"ម៉ាក់ចង់ធ្វើអី?"គេក្រោកឈរ ពាំងពីមុខរាងតូច
"ស្អីឯង?ម៉ាក់គ្រាន់តែចង់និយាយជាមួយកូនប្រសារ ម៉ាក់ក៏លែងបានហើយ?"គាត់អស់សំណើច កូននេះចំមែនហើយ ខ្លាចស្អីសម្បើមម្លេះ?គាត់គ្រាន់តែនិយាយគ្នាធម្មតា មិនបានគិតថានឹងឲ្យជីមីន ស៊ីញ៉េទេ…ហើយគាត់ក៏ដឹងច្បាស់ដែរថា ជីមីន នឹងគ្មានថ្ងៃស៊ីញ៉េលើក្រដាសបងប្អូនជាដាច់ ខាត ព្រោះស្អីដឹងទេ?ព្រោះគាត់មើលដឹងថាជីមីនគឺស្រលាញ់កូនប្រុសគាត់ខ្លាំងណាស់។
YOU ARE READING
??? : ????????????????
Action????????????????????????????????? ?????????????? ?????????????????????????? ????????????????????????????????????????????? ???????????????????? ??????????????????????? ???????????? ???????????????????????????? ????????????????????????????????????????...
