抖阴社区

???????: ???????????

1.5K 159 36
                                        

"អូនចង់បានបែបនេះ?"គេងើយសម្លឹងមុខប្រពន្ធអ៊ីតាស៊ីវិលទាំងទឹកភ្នែកបន្តហូរមិនឈប់បបូរមាត់ស្លេកគ្មានឈាមហើបសួរប្រពន្ធទាំងសម្លេងខ្សាវៗគេស្ទើរ តែដួលទៅហើយគឺ!វាឈឺខ្លាំងណាស់ មុខរបួសបាញ់ដោយគ្រាប់កាំភ្លើងឈឺមិនស្មើរពាក្យសម្តីអូនឡើយប្រពន្ធសម្លាញ់អើយ ម្តេចមិនអាសូរទ្រូងប្តីផង។

"ពិតមែនហើយ"ជីមីនទឹកភ្នែកក៏មិនចាញ់នាយដែ រ គេក៏យំដូចគ្នា!គិតថាគេមិនមានចិត្តឲ្យមនុស្សប្រុ សអាក្រក់ម្នាក់ឬ?តាមពិតគេក៏មានចិត្តលើនាយដូចគ្នាគ្រាន់តែចិត្តដែលស្រលាញ់វាមានតិចជាងចិត្តស្អប់។

"ហ្ហឹសៗ…កន្លងមកគ្មានចិត្តឲ្យបងសោះ?"យ៉ុនហ្គីសើចទាំងហួសចិត្តសើចទាំងគ្មានកម្លាំងក្នុងខ្លួនសើចចម្អកឲ្យខ្លួនឯងសើចបញ្ឈឺរចិត្តខ្លួនឯងកន្ល ងមកអូនប្រហែលគ្មានចិត្តឲ្យគេសោះឬ?

"ខ្ញុំមានតែចិត្តស្អប់ ចំពោះលោក គ្មានទេចិត្តស្រលាញ់សូម្បីប៉ុនចុងក្រចក"ជីមីន ប្រឹងនិយាយទាំងអួលណែនក្នុងបំពង់ក.ទឹកភ្នែកហូរដូចទឹកភ្លៀ ងក្នុងទ្រូងខាងឆ្វេងរបស់គេក៏ឈឺមិនចាញ់នាយដែរ កន្លងមកមិនមែនគេមិនមានចិត្តលើនាយសោះឯណា គេក៏មាន តែរាល់ពេលចួបនាយគេតែងតែឆ្អែតចិត្ត ទើបធ្វើឲ្យចិត្តស្រលាញ់នោះវា បាត់បង់ ទៅវិញដូចគ្នា។

"បងយល់ហើយ"យ៉ុនហ្គី ងក់ក្បាលតិចៗ ពោលតិចៗ តែឈឺបេះដូងខ្លាំងៗ

"ដោះលែងខ្ញុំទៅ"គេនៅតែនិយាយដដែលៗ គេនៅ តែសុំឲ្យនាយដោះលែងគេ គេចង់ហោះហើរមានសេរីភាដូចសត្វត្រចៀកកាំ គេមិនចង់ជាប់នៅក្នុងទ្រុងដូចសត្វសេកឡើយ។

"ដោះលែងអូន?ចុះបើបងមិនព្រម…"យ៉ុនហ្គី  គេផ្ទួនពាក្យរាងតូច ទាំងហួសចិត្ត។

"មិនព្រម ខ្ញុំបាញ់"ជីមីន គំហក ទាំងភ័យញ័រខ្លួន ខ្លាចថាគេភ្លាត់ដៃ គេច្បាស់ជាស្លាប់មិនខានទេ។

"មិនស្តាយកូនទេ? "យ៉ុនហ្គី លើកចិញ្ចើមសួរត្បកទៅវិញ និងរំលឹកដល់វត្តមានកូន

"អ-អត់…ទេ"ជីមីនរដាក់រដុបនិយាយមិនចេញ ពេលដែលនាយរំលឹកដល់កូន គេឈ្លោះគ្នាពេកស្ទើរតែភ្លេចកូនបាត់ទៅហើយ ដោយសារតែកំហឹ ងមួយពេលតែមិនថ្វីទេ ព្រោះខ្លួនគេក៏គ្មានបំណងថានឹងសម្លាប់ខ្លួនមែនឡើយគេគ្រាន់តែគម្រាមនាយតែប៉ុណ្ណោះ!ទោះបីនាយមិនព្រមដោះលែងគេ ក៏គេរកវិធីផ្សេងដើម្បីចាកចេញដែរ។

??? : ????????????????Where stories live. Discover now