មួយសប្តាហ៍បន្ទាប់
សេចក្តីប្រកាសអំពីច្បាប់យោធា!!
សំឡេងឧបករណ៍ប្រើប្រាស់របស់វិទ្យុបានបន្លឺឡើង លាន់ឮសូរកោកៗស្ថិតក្នុងបន្ទប់ទទួលភ្ញៀវ ដែលញ៉ាំងឱ្យសមាជិកគ្រប់គ្នាហាក់បីទទួលបានអំពីសារដំណឹងទាំងនោះភ្លាមនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពិតមិនធម្មតា។ សារបញ្ជាក់ពីមន្ត្រីយោធាគ្រប់ជាន់ថ្នាក់ដែលចែងមកអំពីបញ្ហាចម្រូកចម្រាស់ទំនាស់វិវាទរវាង កូរ៉េខាងត្បូងនិងជប៉ុន ឈានដល់ការបង្កជម្លោះដោយសារតែកិច្ចចរចារព្រមព្រៀងរវាងលោកនាយករដ្ឋមន្ត្រីទាំងពីរនាក់ប្រព្រឹត្តទៅដោយភាពល្អក់កករចំពោះការទាមទារឱ្យបើកច្រកព្រំដែនកូរ៉េ-ជប៉ុនដើម្បីស្នើសុំសិទ្ធអនុញ្ញាតឱ្យប្រជាជនជប៉ុនចូលមករស់នៅក្នុងប្រទេសកូរ៉េខាងត្បូងអាស្រ័យលើការ ប្រកបមុខរបររកស៊ីស្របច្បាប់ ការសុំដាក់បញ្ចូលសញ្ជាតិ និងលទ្ធភាពក្នុងការរស់នៅផ្តល់សិទ្ធស្មើភាពគ្នាដូចជាប្រជាជនកូរ៉េដែលរស់នៅក្នុងប្រទេសមួយនេះ។ ទាមទារឱ្យមានតម្លាភាពស្មើគ្នានិងមានបរិមាណប្រជាជនជប៉ុនរស់នៅក្នុងប្រទេសកូរ៉េច្រើនជាង ៣សែននាក់។
ប៉ុន្តែកិច្ចចរចារទាំងអស់នេះមិនបានបើកចំហរត្រឹមត្រូវនិងព្រមព្រៀងទាំងស្រុងពីលោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនោះទេហើយក៏គ្មានករណីយោគយល់លើកលែងអាធ្រាស្រ័យដល់ប្រជាជនជប៉ុនដែរ ដែលបានមករស់នៅជ្រកកោនក្រោមអំណាចដឹកនាំដោយរាជរដ្ឋាភិបាលកូរ៉េខាងត្បូងយ៉ាងទូលំទូលាយនោះផងដែរ។ អាជីវករដែលចូលមករស់នៅប្រទេសកូរ៉េខាងត្បូងចម្រុះជាតិសាសន៍ក្នុងមួយឆ្នាំៗត្រូវតែបង់ពន្ធជូនដល់រាជរដ្ឋាភិបាល។ ការសុំចូលសញ្ចាតិលុះត្រាតែជាតិសាសន៍ផ្សេងអាចរៀបការជាមួយនឹងជនជាតិកូរ៉េបាន ទើបអាចស្នើសុំចុះកិច្ចព្រមព្រៀងឱ្យសុំចូលសញ្ជាតិបាននិងរស់នៅក្នុងប្រទេសកូរ៉េជារៀងរហូត។ តែបើទោះបីជាយ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីរបស់ជប៉ុន នៅតែបានព្យាយាមទទូចទាមទារសុំឱ្យមានការផ្តល់សិទ្ធស្មើភាពគ្នារវាងប្រជាជាតិទាំងពីរដដែល។
មិនថាស្ថិតក្នុងកិច្ចព្រមព្រៀងដោះដូរផលប្រយោជន៍រួមដល់ប្រទេសជាតិមួយណាក៏ដោយក៏មិនអាចគ្របដណ្ដប់លើប្រព័ន្ធទំនាក់ទំនងនយោបាយនិងពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរនេះដែរ។ ដូច្នេះហើយដោយសារតែបញ្ហាប្រវិត្តសាស្ត្រសម័យអាណានិគមរវាងប្រទេសជាតិទាំងពីរធ្លាប់បានកើតឡើងចាប់ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ របស់ប្រទេសជប៉ុនគ្របដណ្តប់មកលើប្រទេសកូរ៉េអតីតកាលនៅតែជារឿងដ៏ឈឺចាប់និងបានផ្តល់មេរៀនគួរឱ្យភ័យខ្លាចម្តងរួចទៅហើយ ភាពតានតឹងមិនចេះចប់ រវាងជប៉ុន និងកូរ៉េខាងត្បូង ដែលបង្កឡើងដោយស្នាមរបួសចាស់សម័យសង្រ្គាមតាំងពីជិតមួយសតវត្សរ៍មុននេះគឺកើតមានឡើងដោយសារតែប្រទេសទាំងពីរមានទស្សនៈផ្ទុយគ្នាស្រឡះ។ ទើបបានជាប្រទេសជាតិកូរ៉េខាងត្បូងមិនអាចផ្តល់សិទ្ធនិងសេរីភាពពេញលេញសម្រាប់ប្រជាជនជប៉ុនដែលស្នើសុំការចូលមករស់នៅក្នុងប្រទេសកូរ៉េខាងត្បូងដោយស្របច្បាប់ត្រឹមត្រូវតាមការអំពាវនាវពីរាជរដ្ឋាភិបាលជប៉ុនបានឡើយ។
[សូមជម្រាបសួរ លិខិតថ្លែងការណ៍មកពីប្រព័ន្ធផ្សព្វផ្សាយយោធានៅក្នុងប្រទេស យើងខ្ញុំទាំងអស់សូមអំពាវនាវដល់គ្រួសារប្រជាជនកូរ៉េដែលមានកូនៗទាំងពីរភេទ ចាប់ពីអាយុ ១៨ ឆ្នាំដល់ ៤០ ឆ្នាំ តម្រូវឱ្យមានការចូលបំពេញកាតព្វកិច្ចយោធា ដោយក្នុងមួយនាក់មានរយៈ ២ឆ្នាំ ទន្ទឹមនឹងការបម្រើការងារយោធាដើម្បីប្រទេសជាតិទាំងមូល។ យើងខ្ញុំមានការព្រួយបារម្ភ ចំពោះការកង្វះនូវធនធាន ប្រព័ន្ធដំណើរការសេដ្ឋកិច្ចយោធាមិនសូវមានឥទ្ធិពលខ្លាំងក្លាទើបឈានដល់ការជម្រុញឱ្យប្រជាជនក្នុងប្រទេសទាំងមូល មានស្មារតីរឹងប៉ឹងក្នុងការបំពេញកាតព្វកិច្ចជាតិបន្ថែម ដោយពឹងផ្អែកលើការបណ្តុះបណ្តាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ដែលមានចំណេះដឹង មានសមត្ថភាព និងគោលនយោបាយដ៏រឹងមាំ។ ជាចុងក្រោយយើងខ្ញុំសូមផ្តល់នូវព័ត៌មានដ៏ជាក់លាក់សម្រាប់ប្រជាជនក្នុងប្រទេសជាតិទាំងមូលឱ្យបានដឹងជ្រាបច្បាស់ថាបន្ទាប់ពីការផ្សព្វផ្សាយមួយនេះបានកន្លងផុតទៅ។ នៅតាមតំបន់នីមួយៗដែលមានមូលដ្ឋានកងទ័ពនឹងមានការជ្រើសរើសសំណើរបំពេញបែបបទសុំចូលបម្រើកាតព្វកិច្ចយោធាជារៀងរាល់ឆ្នាំនិងមានកាលបរិច្ឆេទច្បាស់លាស់ដូចតទៅ។ សូមអរគុណ ដោយក្តីគោរព ពីលោកនាយករដ្ឋមន្ត្រី អាន ស៊ុងហ្កាន។]
«អ្ហះ?» បន្ទាប់ពីបានស្តាប់ការផ្សព្វផ្សាយចប់ លោកស្រី ថេរីណា ស្ទើរតែដួលបាត់ជំហរ ដោយសារតែកូនៗរបស់គាត់ត្រូវមានកាតព្វកិច្ចចូលបម្រើយោធាកុំប្បីអាក់ខានដែលជាហេតុធ្វើឱ្យគាត់មានអារម្មណ៍ក្តុកក្តួលនឹងសេចក្តីព្រួយបារម្ភចំពោះកូនៗព្រមទាំងសេចក្តីចលាចលដែលប្រទេសជាតិកំពុងតែចួបប្រទះ។
«អូន!» លោក ដេស៊ុក ជួយគ្រាហ៍ប្រពន្ធមករកសាឡុងនឹងបានដាក់គាត់ឱ្យអង្គុយចុះថ្នមៗព្រមទាំងជួយរឹតដើមទ្រូងឱ្យភរិយាដែលមានបញ្ហាសុខភាពមិនសូវល្អជានោះថ្នមៗ។
«បង ថេយ៍ និង ថេរីន? ហ៊ឹកៗ..កូនៗរបស់អូន មិនអាចទេ!» កាតព្វកិច្ចយោធានរណាៗក៏សុទ្ធសឹងតែបានដឹងដែរថាការងារមួយនោះពិបាកខ្លាំងប៉ុណ្ណា កូនៗរបស់ពួកគាត់មិនដែលស្គាល់ទុក្ខលំបាកហើយនឿយហត់ដល់ម្លឹងឡើយ គាត់ក៏មិនដែលបានគិតឃើញថាពួកគេអាចនឹងមានថ្ងៃនេះចូលមកដល់ដែរសម្លឹងមើលទៅ ថេយ៉ុង ជាមនុស្សទន់ខ្សោយ ឆាប់ភ័យនិងខ្លាចជាង ថេរីន ទៅទៀត តើឱ្យគាត់អាចមានអារម្មណ៍ធូរស្បើយបែបណា បើដឹងថាកូនទៅប្រឈមមុខចំពោះរឿងដែលពិបាក។
«ប៉ាម៉ាក់..ហ៊ឹកៗ..ថេយ៍!» ថេយ៉ុង ក្រោយទទួលបានដំណឹងទាំងនេះភ្លាម ហាក់បីមានអារម្មណ៍អួលណែនព្រោះតែគេធ្លាប់បានចូលទៅកាន់បន្ទាយទាហាននឹងសម្លឹងមើលឃើញពីភាពលំបាករបស់មនុស្សម្នាក់ៗនៅក្នុងទីនោះដោយផ្ទាល់ភ្នែកទិដ្ឋភាពស្ថិតក្រោមកម្តៅថ្ងៃ ធ្វើការដូចជាគោក្របី មិនទាន់រសាត់បាត់ពីកែវភ្នែករបស់គេនៅឡើយទេ។
«ប្រឹងប្រែងណាកូន!» បើសួរបុរសជាឪពុកឯណេះវិញ គាត់អាចជួយអ្វីបានច្រើនទេ? គឺមិនអាចនោះទេ ព្រោះទាំងអស់នេះជាច្បាប់ក្នុងប្រទេស ពួកគាត់គ្មានសិទ្ធតវ៉ានឹងអំណាចរាជរដ្ឋាភិបាលបានឡើយ។ គាត់បានត្រឹមតែដកដង្ហើមធំៗរួចក៏ដើរចាកចេញទៅទាំងគ្មានពាក្យអ្វីនិយាយបន្តស្មើនឹងគាត់គ្មានវិធីអាចជួយកូនៗឱ្យរួចផុតពីច្បាប់ចូលបម្រើយោធានោះទេ។
«ម៉ាក់!» លោកស្រី ថេរីណា ងើបផ្ទៃមុខឡើងរួចហើយសម្លឹងមើលមុខកូនប្រុសដោយការស្ងប់ស្ងាត់ គាត់បានត្រឹមតែងក់ក្បាលនឹងជួយផ្តល់សារលើកទឹកចិត្តឱ្យគេបានចូលទៅបម្រើយោធាតែប៉ុណ្ណោះ គ្មាននរណាម្នាក់ដែលអាចចៀសផុតទេ ច្បាប់នៅតែជាច្បាប់ ការផ្លាស់ប្តូរមានតែលោកនាយករដ្ឋមន្ត្រីតែម្នាក់ប៉ុណ្ណោះដែលអាចធ្វើវាបាន។
ល្ងាច...
បន្ទប់ទទួលភ្ញៀវ ថេយ៉ុង បានមកអង្គុយរង់ចាំ ជុងហ្គុក នៅទីនេះដោយកែវភ្នែកសោកសៅក្រៀមក្រំជាងរៀងរាល់ថ្ងៃទៅទៀត។ តើជាការពិតមែនទេ? ដែលគេត្រូវចូលមកបំពេញកាតព្វកិច្ចយោធា នាពេលខាងមុខនេះ? គ្រាន់តែគិតរឿយៗសោះទឹកភ្នែករបស់គេហូរស្រក់មិនឈប់ឡើយ។
ង៉ឺត!!!
នៅទីបំផុត រថយន្តធុនតូចមួយគ្រឿងបានបរចូលមកដល់បរិវេណខាងមុខផ្ទះពិតមែន។ រាងខ្ពស់ស្រឡះអមដោយឯកសណ្ឋានមន្ត្រីយោធាបានចាប់ចុះដើរចេញមកទាំងទឹកមុខមិនសប្បាយចិត្ត ព្រោះបានដឹងអំពីផែនការដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ត្រីរួចហើយធ្វើឱ្យគេមានអារម្មណ៍ហេងហាងមិនស្ងប់ចិត្តសោះ។
«លោកប្តី!!» ថេយ៉ុង ក្រោកឈរហៅ ជុងហ្គុក ដែលកំពុងដើរចូលមកខាងក្នុងផ្ទះ។
«អូនយំអ្ហេស?» ជុងហ្គុក ឃើញរង្វង់ភ្នែកភរិយាហើមខ្លាំងណាស់ទើបស្ទុះទៅចាប់ក្រសោបថ្ពាល់ម៉ដ្ឋទន់រលោងទាំងគូដោយភ្លេចថាដៃរបស់ខ្លួនរង់របួសច្រើនណាស់។
«ជុងហ្គុក ដៃរបស់បង?» ថេយ៉ុង ចាប់ទាញដៃនាយសម្លឹងមើលឃើញមានសុទ្ធតែស្នាមមុតបន្លាលស់សុះអស់បាតដៃទៅហើយ មួយថ្ងៃៗគេខំប្រឹងប្រែងណាស់ មើលចុះមុខមាត់ស្រោចទៅដោយស្នាមដំណក់ញើសសក់សើមល្អូកផ្ទៃមុខប្រែជាខ្មៅស្រអាប់ ក៏ដោយសារតែការខំប្រឹងប្រែងហ្វឹកហ្វឺនកូនទាហានខ្លាំងពេក។
«បងមិនអីទេ..ប្រាប់បងសិនមក មានរឿងអី? ហេតុអីទើបអូនយំ?»
«រឿងបំពេញកាតព្វកិច្ចយោធានោះ ហ៊ឹកៗ..អូនស៊ូមិនដល់គេទេ!» ជុងហ្គុក សម្លឹងមើលកែវភ្នែកភ័យខ្លាចរបស់ភរិយាគេទទួលបានអារម្មណ៍អាណិតដល់ប្រពន្ធមួយទំហឹងភ្លាមៗ ថេយ៉ុង ខ្លាចស្នូរកាំភ្លើងណាស់ រឹតតែខ្លាចការស្រែកគំហក សម្លុត និងការបង្ខំ គេមិនចូលចិត្តបរិយាកាសទាំងនោះទេ គេធ្លាប់បាននិយាយវាជាមួយនាយច្រើនដងណាស់ មានពេលមួយគេភ័យខ្លាចរហូតដល់គាំងចលនានិងស្មារតីក៏មានដែរ ទើបនាយមានការបារម្ភមិនអស់ចិត្តសោះ។
«អូនខ្លាចណាស់ ហ៊ឹកៗ..អូនខ្លាចស្នូរកាំភ្លើង អូនខ្លាចត្រូវគេស្តីបន្ទោស អូនខ្លាចការឈឺចាប់ អូនខ្លាចគ្រប់យ៉ាង!»
«ដូច្នេះហើយទើបបងប្រាប់ឱ្យអូនរឹងមាំ អូននៅចាំពាក្យសម្តីដែលបងបាននិយាយទេ?» ថេយ៉ុង ងើបសម្លឹងមើលផ្ទៃមុខស្វាមី រួចសម្លឹងចំកែវភ្នែកនាយទាំងអារម្មណ៍បៀមជាប់ទុក្ខសោកមិនរម្សាយ។
[មិនថាមានរឿងអ្វីកើតឡើងទេ អូនត្រូវតែរឹងមាំជានិច្ច បងពិតជាចង់ឃើញថាប្រពន្ធរបស់បងពូកែណាស់!]
«ព្រោះថាយើងមិនអាចមើលឃើញថាប្រទេសជាតិរបស់យើងអាចនឹងមានបញ្ហាអ្វីទៅថ្ងៃខាងមុខបានទេ? ជីវិតមួយនេះតែងតែមានការផ្លាស់ប្តូរជានិច្ច ទោះបីចង់ឬមិនចង់ តែយើងគ្មានផ្លូវជ្រើសរើសឡើយ ថ្ងៃខ្លះនឿយហត់ យើងអាចសម្រាក គេងតែបន្តិច ក្រោកមកមានកម្លាំងអាចបន្តជីវិតរស់បាន តែបើយើងបាត់បង់ទឹកដីនិងប្រជាជនស្លូតត្រង់គ្មានកំហុសគឺពិតជាមានការឈឺចាប់ខ្លាំងណាស់ ហើយមនុស្សដែលអាចស្លាប់ទៅហើយគឺមិនអាចរស់រានឡើងវិញបានទេ ដូច្នេះសូមអូនយល់ពីបំណងរបស់រាជរដ្ឋាភិបាល ខំប្រឹងឡើង បងប្រគល់ការអត់ធ្មត់ទាំងអស់នេះឱ្យទៅអូនអស់ពីចិត្តអស់ពីបេះដូង មិនថាអូនឈឺចាប់ខ្លាំងប៉ុណ្ណា បងក៏ឈឺចាប់ខ្លាំងប៉ុននោះដែរ អូនភ័យខ្លាចខ្លាំងយ៉ាងណា បងក៏បារម្ភពីសុខទុក្ខរបស់អូនខ្លាំងដូចគ្នាដែរ..បងស្រលាញ់អូនណាស់ ថេយ៉ុង បងតាំងចិត្ត តាំងអារម្មណ៍ ផ្ញើចិត្តជូនពរអូនគ្រប់ជំហ៊ានណា!» ជុងហ្គុក ស្រវាកញ្ឆក់ទាញ ថេយ៉ុង មកឱបជាប់ដើមទ្រូងយ៉ាងណែនគឺណែនស្ទើរតែលេបភរិយាទុកក្នុងពោះទៅហើយ បើគេអាចទទួលរ៉ាប់រង់ការឈឺចាប់គ្រប់យ៉ាងជំនួស ថេយ៉ុង បានគេនឹងធ្វើវាមិនឱ្យរាងតូចទទួលការឈឺចាប់ទាំងអស់នោះទេ គេមិនចង់ឃើញប្រពន្ធរបស់ខ្លួនយំស្រក់ទឹកភ្នែកគេមិនចង់ឃើញ ថេយ៍ វេទនា រឹតតែមិនចង់ឱ្យប្រពន្ធជាទីស្រលាញ់អស់ពីបេះដូងចូលទៅបំពេញកាតព្វកិច្ចយោធាឡើយ។ ធ្វើយ៉ាងម៉េចបើនេះជាច្បាប់របស់ប្រទេសជាតិ សូម្បីតែគេក៏គ្មានលទ្ធភាពរើបម្រះដែរ។
«បងពិបាកចិត្តណាស់ប្រពន្ធបងអើយ..!» ថេយ៉ុង យំគគ្រូកឮសូរសម្តីប្តីពោលពាក្យបែបនេះហើយរន្ថើនដកដង្ហើមដកញាប់ស្អេក ហាក់អាចថ្លែងឱ្យគេដឹងថានាយមានទុក្ខធំជ្រាលជ្រៅខ្លាំងប៉ុណ្ណា។
«លោកប្តី!!» រាងតូចជ្រាបផ្សើមដំណក់ទឹកភ្នែកហូរស្រក់ដាបរហាម។
«បងធ្លាប់សន្យាស្បថនឹងខ្លួនឯងហើយ រៀបការរួចបងមិនឱ្យអូនពិបាកទេ បងមិនចង់ឃើញអូននឿយហត់ មិនចង់ឃើញអូនហូរទឹកភ្នែក តែពេលនេះបងគ្មានលទ្ធភាពអាចធ្វើអ្វីបានទេ ថេយ៉ុង បងពិបាកចិត្តណាស់ បងគិតច្រើនពីអូន គិតពីគ្រួសារ គិតពីកូនរបស់យើង បងគ្មានជម្រើសទេ បងពិតជាមិនចង់ឃើញអូនស្ថិតក្នុងស្ថានភាពបែបនោះពិតមែន!»
«វាមិនមែនជាកំហុសរបស់បងទេ ជុងហ្គុក គ្រប់យ៉ាងជាព្រហ្មលិខិតដែលជាអ្នកហុចផលចូលមកដោយខ្លួនឯងតែប៉ុណ្ណោះ បងកុំបន្ទោសខ្លួនឯង ប្តីរបស់អូនល្អណាស់ បងល្អនឹងជាងនរណាៗទាំងអស់ បងគ្មានកំហុសទេ ជុងហ្គុក!»
«ស៊ូស៊ូណា បងស្រលាញ់អូនណាស់!» ជុងហ្គុក ថើបបបូរមាត់ ថេយ៉ុង ថើបលើថ្ពាល់ ថេយ៉ុង ថើបលើច្រមុះ ថេយ៉ុង ថើបលើថ្ងាស ថេយ៉ុង បន្ទាប់មកថើបលើសក់ ថេយ៉ុង មួយដង្ហើមយ៉ាងវែង សំដែងការព្រួយបារម្ភ គ្រប់វិនាទីចេញចូលគ្រប់ពេលណាៗទាំងអស់ក្នុងបេះដូងមួយនេះ។
«ព្រោះតែបែបនេះមែនទេ ទើបបងប្រាប់ឱ្យអូនរឹងមាំ? ព្រោះតែបែបនេះមែនទេ? ទើបប៉ាព្យាយាមទិញយកព័ត៌មានបញ្ហានយោបាយក្នុងប្រទេសជប៉ុនមកផលិតចែកចាយតែក៏បរាជ័យ?» ថេយ៉ុង ដកខ្លួនចេញពីការឱបក្រសោបរួចសម្លឹងមើលទឹកមុខ ជុងហ្គុក ទាំងកែវភ្នែកសោកសៅជាទីបំផុត។
«បងគ្រាន់តែចង់ដាស់តឿនអូន ព្រោះដំណឹងទាំងនេះបងទើបតែបានដឹងនៅក្នុងថ្ងៃនេះដូចគ្នា!»
«ប៉ាដឹង ប៉ាមិនបាននិយាយអ្វីនឹងអូនច្រើនទេនៅថ្ងៃនេះអូនគ្រាន់តែសង្ឃឹមថាគ្រប់យ៉ាងនឹងប្រសើរឡើង!» ជុងហ្គុក ឱនមុខចុះ មុននឹងចាប់ដកក្រដាសស្នើសុំចូលបំពេញបែបបទបម្រើកាតព្វកិច្ចយោធាទៅឱ្យ ថេយ៉ុង។
«អូនត្រូវនៅមូលដ្ឋានជាមួយបង!»
«ជុងហ្គុក..?»
«បងជាអ្នកដឹកនាំអូនដោយខ្លួនឯង!»
«...»
◉◉◉
មួយខែក្រោយមក..
មូលដ្ឋានកងទ័ពជើងគោក
«លោកអនុសនីយ៍ឯក!» ជុងហ្គុក ងាកមកក្រោយសម្លឹងមើល អិនស៊ុង ដែលជានាយទាហានជំនិតការរបស់ ជុងហ្គុក ក៏បានបន្លឺសម្តីឡើង។
«មានការអី អិនស៊ុង?»
«ទាហានដែលទើបតែជាប់វគ្គជ្រើសរើសឱ្យចូលហ្វឹកហ្វឺន ជំហា៊នដំបូងបានមកដល់ហើយទាន ក្នុងនោះក៏មាន..អ្នកប្រុស ថេយ៉ុង ដែរ!» លោកអនុសនីយ៍ឯកឈរស្ងៀមស្ងាត់បន្តិច។ បន្ទាប់ពីបានរៀបចំសម្ភារះទុកដាក់ខាងក្នុងបន្ទប់ការិយាល័យរួចទើបចាកចេញទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនជាមួយនឹង អិនស៊ុង។ នៅពេលដែលមកដល់ទីនេះភ្លាម មានកងទ័ពទាហានជាច្រើននាក់ដែលសុទ្ធសឹងតែជាទាហានជាប់ឈ្មោះក្នុងការជ្រើសរើសឱ្យបំពេញកាតព្វកិច្ចយោធាថ្មីថ្មោងសុទ្ធសាធទាំងអស់។
ថេយ៉ុង ឈរសម្លឹងមើលទៅកាន់ស្វាមីរបស់ខ្លួនដែលបានបង្ហាញខ្លួនឡើងក្នុងឫកពាដ៏អង់អាចនឹងមានទឹកមុខមាំទាំប្រៀបដូចជាថ្ម កែវភ្នែកដ៏មុតស្រួច សម្លឹងមើលមកកាន់គ្រប់គ្នាពេញប្រៀបដោយចលនាម៉ឺងម៉ាត់ ទឹកមុខគ្មានស្នាមញញិមនិងសំឡេងនិយាយស្តីប្រកបទៅដោយទឹកដមមានទម្ងន់គួរឱ្យគោរពកោតក្រែង។
«សួស្តី! នេះគឺ..មូលដ្ឋានកងទ័ពជើងគោក ដឹកនាំដោយលោកអនុសនីយ៍ឯក ចន ជុងហ្គុក ជាមេបញ្ជាការកងទ័ពជើងគោក។ ស្ថិតក្នុងតំបន់យ៉ាងសំខាន់ប្រចាំទីស្នាក់ការនៅក្នុងទីក្រុង សែលអ៊ូល!» អិនស៊ុង ជានរណា? ហើយនាយមានតួនាទីជាអ្វី? អិនស៊ុង ជាអ្នកដែលតាមអត្ថាធិប្បាយមុនពេលដែល ជុងហ្គុក បានបង្ហាញខ្លួនក្នុងកាតព្វកិច្ចយោធាសំខាន់ៗគ្រប់ពេលគ្រប់វេលាហើយក៏ជានាយទាហានដែលមានស្នាដៃល្អក្រោមការដឹកនាំបណ្តុះបណ្តាលពី ជុងហ្គុក បានយ៉ាងល្អផងដែរ។
«ខ្ញុំឮមកថាគាត់កាចណាស់ហើយតឹងរ៉ឹងបំផុត ប្រសិនបើមាននរណាធ្វើខុសវិន័យ គាត់ច្បាស់ជាដាក់ទោសអ្នកនោះជាក់ជាមិនខាន!» សំឡេងខ្សឹបខ្សៀវរបស់យុវជនគ្រប់អាយុ ១៨ ឆ្នាំឡើងនាំគ្នាជជែកវែកញែកអំពីអត្តចរិតរបស់ ជុងហ្គុក ធ្វើឱ្យសូរសៀងទាំងអស់នេះលាន់រន្ទឺរហូតដល់ត្រចៀករបស់ ថេយ៉ុង ដែលឈរស្តាប់ក្បែរនោះ។
«បងប្រុសរបស់ខ្ញុំត្រូវគាត់វាយទាល់តែហើមសាច់រាប់អាទិត្យ មិនទាន់បាត់ស្នាមជាំនៅឡើយផង ខ្ញុំនៅភ័យខ្លាចចំពោះរឿងនេះមិនទាន់បាត់ទេ ខ្ញុំខ្លាចថាត្រូវធ្វើខុស គាត់ច្បាស់ជាអាចវាយខ្ញុំដូចបងប្រុសរបស់ខ្ញុំដែរ!»
«ទីនេះប្រៀបដូចជាផ្ទះពួកយើងអ៊ីចឹង គាត់ក៏ប្រៀបដូចជាឪពុកម្តាយរបស់យើងដែរ ប្រសិនបើយើងធ្វើខុសច្បាស់ជាត្រូវវាយដូច្នេះហើយ!»
«ប៉ុន្តែខ្ញុំឮមកថា ប្រពន្ធរបស់គាត់ក៏ត្រូវបានគេជ្រើសរើសឱ្យចូលជាសមាជិកបំពេញកាតព្វកិច្ចយោធាដែរ!»
«កុំនិយាយអី ប្រពន្ធគាត់នៅឈរក្រោយខ្នងឯងហ្នឹង!» ថេយ៉ុង សម្លឹងមើលមុខក្មេងៗអស់ទាំងនោះ រួចចោលខ្សែភ្នែកដ៏មុតស្រួចបំផុតសម្លឹងមើលពួកគេ ធ្វើឱ្យក្មេងក្មាងនាំគ្នាឈប់និយាយស្តីផ្តេសផ្តាសមួយរំពេច។
«ធ្វើតាមច្បាប់ទៅ!» ជុងហ្គុក និយាយបញ្ជា ខណៈនាយទាហានដែលបានជាប់វគ្គបណ្តុះបណ្តាលមុននោះក៏បានធ្វើការចែកសម្ភារៈនិងសម្លៀកបំពាក់បន្ថែមទៅឱ្យសមាជិកជាប់ឈ្មោះជាទាហានបំពេញកាតព្វកិច្ចយោធាលើកដំបូងម្នាក់ម្តងៗរហូតដល់អស់ បន្ទាប់មកទើបណែនាំពួកគេទៅកាន់បន្ទប់សម្រាក។
«ថេយ៍!!»
«បងប្រុស ណាមជុន!!»
«មកតាមបងមក!» ណាមជុន ហៅ ថេយ៉ុង តម្រូវឱ្យគេទៅសម្រាកនៅបន្ទប់ផ្សេងដាច់ដោយឡែកពីអ្នកដទៃទៀត។
«ពួកយើងទៅណាទៅបង?» ថេយ៉ុង ឱបក្តោបសម្ភារៈជាប់លើដើមទ្រូងទាំងទឹកមុខស្លក់ស្លើតព្រោះមិនសូវទម្លាប់កន្លែងដែលមានមនុស្សច្រើនទេ។
«មកតាមបងមកដឹងហើយ!»
«បាទ!»