My six brothers ( បងប្រុស៦នាក...

By Moanyny

61.5K 2K 858

«ខុសមេនទេគ្រាន់តែខ្ញុំជាកូនចិញ្ចឹម! ខ្ញុំគ្រាន់តែត្រូវការក្ដីស្រឡាញ់ពីបងជំនួសអោយភាពឈឺចាប់ដែលខ្ញុំកំពុងមាន!» "... More

ជុងវ៉ុនចង់មានម៉ាក់ ប៉ុន្តែម៉ាក់អត់ចង់មានជុងវ៉ុនទេ🌿
ុĵនគោយ្មេងង🌿
្មេងȟមនចលន្់ៃមនោះធ្វ🌿
េនេះត់ពម៉ា់តមនាĵរាឯ៶ĵ🌿
ងȞ𞘵យាុវ៉ុ🌿🔞
ាĵនិឹតយ៉ាមច?🌿
ួ្រណួនេះនៅតែជរស់បរូ🌿🔞
េុីិា់ុោលែងៅ🌿
ើមនȞា្នូជឯេ🌿
ោះយ៉ាណគត់ក៏មនោះជបរស់ជង៉នែ🌿
ានៅនេះើគ្មនាើាឯបនេ🌿
ងា់ាថយ៉ាមចាួជង៉នា𞔵នត🔞
ុ𞟵ខិជប់នៅនេះស់មយីិក៏មនមលា់ា្មេងះដែល☘️
មកពីខ្ញុំស្រួលជាមួយគេពេក ទើបបានជាធ្វើអោយក្មេងនេះខូច ចេះដើរកុហកគេ🌿
THE END 🌿

ាិជឈចប់ខ្លំណស

1.1K 103 73
By Moanyny

Part29

បន្ទាប់ពីបានចំណាយពេលវេលាក្នុងការដើរផ្សារប្រហែលជាង១ម៉ោងរួចមកពេលនេះជេយ៍ក៏បានត្រឡប់មកដល់ផ្ទះវិញហើយ! ក្នុងដៃគេមានកាន់ឥវ៉ាន់ជាច្រើនមានទាំងអាហារនឹងសម្ភារះប្រើប្រាស់ជាច្រើនផងដែល!
"ជុងវ៉ុន បងមកវិញហើយ" ជេយ៍ដើរចូលមកក្នុងផ្ទះដោយភាពរីករាយហៅសំណព្វចិត្តបណ្ដើរដៃកាន់ឥវ៉ាន់យកទៅទុកនៅផ្ទះបាយបណ្ដើរ
"ជុងវ៉ុន! បងត្រឡប់មកវិញហើយ មើណែបងបានទិញអីមកខ្លះ! មានបង្អែមសណ្ដែកដែលវ៉ុនចូលចិត្តទៀតណា! ហើយបងបានទិញបង្គារមកទៀតផង ថ្ងៃនេះចាំបងធ្វើតុមយ៉ាំបង្គារអោយអូនញ៉ាំណា"ជេយ៍ស្រាយថង់ម្ហូបបណ្ដើរនិយាយរៀបរាប់ទៅកាន់ប្អូនដោយសប្បាយចិត្ត! ជេយ៍បានស្រាយថង់ម្ហូបរួចរាល់ហើយក៏ប្រញ៉ាប់យកវាទៅដាក់ក្លាសេនៅក្នុងទូទឹកកកបានយ៉ាងរៀបរយ មុននឹងគេបានស្រាយថង់បង្អែមចាក់ចូលក្នុងចានរួចក៏លើកយកមកដាក់លើតុអាហារដើម្បីអោយរាងតូចបានមកញ៉ាំ! បន្ទាប់ពីគ្រប់យ៉ាងបានរួចរាល់អស់ហើយជេយ៍ហាក់មានអារម្មណ៍ចម្លែកព្រោះរាល់ដងអោយតែជេយ៍មកពីផ្សារគឹតែងតែមានជុងវ៉ុនរត់មកទទួលរហូតប៉ុន្តែពេលនេះបាត់ស្រមោលរាងតូចអោយឈឺងមិនលឺសូម្បីសម្លេងឆ្លើយតបមកកាន់គេវិញ
"ជុងវ៉ុន! ជុងវ៉ុន អូននៅឯណាឆាប់មកញ៉ាំបង្អែមមក" ជេយ៍ប្រញ៉ាប់ហៅប្អូនម្ដងទៀតក្រែងលរទទួលបានការឆ្លើយតបពីនាយតូចមកវិញ ប៉ុន្តែមួយសន្ទុះគ្រប់យ៉ាងក៏នៅតែស្ងប់ស្ងាត់ដដែលគេមិនបានលឺសម្លេងអ្វីឡើយក្រៅពីសម្លេងខ្យល់បក់! ជេយ៍ចាប់ផ្ដើមមិនស្រួលចិត្តកាន់តែខ្លាំង នាយកម្លោះស្ទុះដើរទៅបើកធ្វាបន្ទប់ខ្លាចក្រែងលរជុងវ៉ុននៅក្នុងនោះ! ប៉ុន្តែពេលដែលជេយ៍បានបើកធ្វាហើយគ្រប់យ៉ាងនៅក្នុងបន្ទប់គឺទទេស្អាត គ្មានវត្តមានរបស់ជុងវ៉ុននៅក្នុងនោះឡើយ! ជេយ៍ពេលនេះភ័យណាស់គេរកសព្វកន្លែងនៅក្នុងផ្ទះហើយប៉ុន្តែនៅតែមិនបានឃើញពីវត្តមានរបស់ជុងវ៉ុននោះទេ! ជេយ៍ឆ្លេឆ្លាឡើងដូចមនុស្សឆ្គួតទៅហើយព្រោះតែបាត់សំណព្វចិត្តគេរកមិនឃើញ! ជេយ៍គេមិនបោះបង់ឡើយ គេនៅតែបន្តចេញមករករាងតូចនៅតាមមាត់ឆ្នេរសមុទ្រវិញម្ដងខ្លាចក្រែងថាជុងវ៉ុននឹងចេញមកលំហែរកាយ!
"ជុងវ៉ុន" ជេយ៍នៅតេបន្តដើរស្រែកហៅប្អូននៅតាមមាត់ឆ្នេរ
"ជុងវ៉ុន! ជុងវ៉ុន អូននៅឯណាលឺបងហៅទេ! កុំមកលេងសើចជាមួយបងអោយសោះណា" ជេយ៍បន្តស្រែកហៅប្អូនរបស់ខ្លួនជារឿយៗ ពេលនេះក្នុងខ្លួនគេពោពេញទៅដោយភាពភ័យខ្លាចនឹងមិនស្រណុកចិត្តគេពិតជាខ្លាចណាស់ថាជុងវ៉ុនអាចនឹងត្រូវឪពុករបស់ខ្លួនរកឃើញហើយយកគេត្រឡប់ទៅវិញ! ទឹកមុខបង្គប់ដោយការបារម្ភ ជេយ៍ពេលនេះសឹងតែស្រក់ទឹកភ្នែកទៅហើយគេយកដៃជ្រោងសក់របស់ខ្លួនគីតអ្វីមិនចេញឡើយមិនដឹងថាជុងវ៉ុនបាត់ទៅឯណា!
"បងជេយ៍" កំពុងឈរគិតទាំងអស់សង្ឃឹមសម្លេងមួយបានពន្លឺឡើងនៅពីក្រោយខ្នងរបស់គេ!ជេយ៍ប្រញ៉ាប់ងាកទៅមើលភ្លាម!អារម្មណ៍ភ័យព្រួយនឹងភាពអស់សង្ឃឹមក៏រលាយបាត់អស់! នាយប្រញ៉ាប់រត់ទៅអោបប្អូនព្រោះអ្នកដែលហៅខ្លួនមុននេះគឺជាជុងវ៉ុន
"អូនទើបមកពីណាជុងវ៉ុន!ដឹងថាបងបារម្ភដែលទេ"ជេយ៍អោបរិតជុងវ៉ុនកាន់តែខ្លាំងបញ្ជាក់ពីការភ័យខ្លាចដែលមានក្នុងខ្លួនទៅកាន់ប្អូន
"ជុងវ៉ុននៅទីនេះតើ! បងជេយ៍ទេដែលរកវ៉ុនមិនឃើញ"
"លើកក្រោយកុំបាត់បែបនេះទៀតលឺទេ!បងភ័យណាស់ពេលដែលបាត់អូន"
"អូនដឹងហើយ! បងជេយ៍ហា៎"
"ហឹម"
"ពួកយើងត្រឡប់ទៅផ្ទះវិញទៅ" សម្ដីរបស់ជុងវ៉ុនបានធ្វើអោយជេយ៍លេងពីការអោបហើយសម្លឹងមុខរបស់គេយ៉ាងជាប់
"ហេតុអ្វីនៅសុខៗចង់ត្រឡប់ទៅវិញ! ក្រែងពួកយើងសន្យាគ្នារួចហើយថានឹងមិនត្រឡប់ទៅវិញទេ !ពួកយើងនឹងប្រើជីវិតបែបនេះរស់នៅជាមួយគ្នាតែ២នាក់នោះអី! វ៉ុន អូនភ្លេចហើយឬ"
"បងជេយ៍អូនសុំទោសដែលសន្យាបែបនោះ! ប៉ុន្តែអូនគិតថាពួកយើងមិនសមគ្នាទេ !បងជេយ៍ត្រឡប់ទៅវិញចុះទៅរៀបការជាមួយអ្នកគ្រូមិនហេទៅ! យ៉ាងណារឿងរបស់ពួកយើងវាមិនអាចទៅរួចទេ" សម្ដីរបស់ជុងវ៉ុនបានធ្វើអោយជេយ៍ហួសចិត្តម្ដងទៀត គេសម្លឹងមុខប្អូនដោយមិនដឹងគួរតបបែបណាទៅគេ គេឆ្ងល់ណាស់ហេតុអ្វីបានជាប្អូនរបស់គេប្រែប្រួលមួយរំពេចបែបនេះ
"ជុងវ៉ុន...." ជេយ៍ឧទានឈ្មោះប្អូនតិចៗសម្លឹងមុខជុងវ៉ុនដោយកែវភ្នែកយ៉ាងរលីងរលោង
"បងជេយ៍ពួកយើងបញ្ចប់វាត្រឹមនេះទៅ !ទោះជាយ៉ាងណាក៏ដោយក៏ស្នេហាពួកយើងមិនអាចកើតឡើងបានដែល" ទឹកភ្នែកមួយដំណក់រមៀលចុះមកព្រមជាមួយនឹងសម្ដីដែលបាននិយាយមុននេះវាអាចបញ្ជាក់យ៉ាងច្បាស់ថាជុងវ៉ុនក៏ឈឺចាប់ដូចគ្នា
"ហេតុអ្វីលេងសើចជាមួយបងបែបនេះជុងវ៉ុន អូនជាអ្នកអោយបងសន្យាថាពួគយើងនឹងស្រឡាញ់គ្នារហូតទៅ ទោះការពិតបែបណាពួកយើងនឹងកាន់ដៃគ្នាឆ្លងកាត់ឧបសគ្គទាំងនោះ! តែហេតុអ្វីបានជាពេលនេះអូនបែរជាក្រឡាសសន្យារបស់ពួកយើងជុងវ៉ុន"
"អូនគ្រាន់តែលេងសើចជាមួយបងទេ! ការពិតទៅអូនមិនបានស្រឡាញ់បងជេយ៍សូម្បីបន្តិច អូនចាត់ទុកបងជេយ៍ត្រឹមតែជាបងប្រុសដ៏ល្អម្នាក់របស់អូនប៉ុណ្ណោះ" ជុងវ៉ុនបន្លើងសម្លេងស្រែកខ្លាំងៗទៅកាន់ជេយ៍បញ្ជាក់អោយគេបានដឹងយ៉ាងច្បាស់ៗថាខ្លួនមិនបានស្រឡាញ់បងម្នាក់នេះឡើយ ចុះគ្រប់យ៉ាងដែលកើតឡើងនេះវាគ្រាន់តែជាការលេងសើចរបស់ជុងវ៉ុនទេឬ!
"ចុះដែលអូននិយាយថាស្រឡាញ់បង ហើយនូវរឿងដែលអូនដេកជាមួយបងនោះវាបានន័យយ៉ាងមិច"

"ជុងវ៉ុនធ្វើទៅព្រោះតែអូនអាណិតបងជេយ៍ អូនមើលឃើញថាបងឈ្លក់វង្វេងនឹងរាងកាយមួយនេះទើបមិនចង់កំណាញ់ខ្លួនក៏ព្រមប្រគល់អោយបង! ហើយយ៉ាងណាជុងវ៉ុនធ្វើនេះក៏ចង់តបស្នងសងគុណដែលបងធ្លាប់មើលថែអូនពីមុនមកដូចគ្នា! តែការពិតទៅអូនមិនដែលស្រឡាញ់បងម្ដងណាទេ! ហើយនៅពេលដែលអូនបានដឹងថាបងនឹងត្រូវរៀបការជាមួយនឹងអ្នកគ្រូមិនហេវាក៏បានធ្វើអោយជុងវ៉ុនគិតយ៉ាងច្បាស់ថាអូននឹងគ្មានថ្ងៃស្រឡាញ់បងជេយ៍នោះឡើយ!"
"ចុះ១សប្ដាហ៍មកនេះវាគ្រាន់ជាការលេងសើចរបស់អូនទេឬជុងវ៉ុន"
"ត្រូវហើយអូនគ្រាន់តែចង់លេងសើចជាមួយអារម្មណ៍របស់បងតែប៉ុណ្ណោះ!តែការពិតទៅអូនក៏ចង់តែរតចេញពីបងអោយបាត់ៗទេ"
"ជុងវ៉ុន! អូនលេងសើចជាមួយក្ដីស្រឡាញ់បងពេកហើយ !បងមិននឹកស្មានថាអូនសាហាវពឹសពុលខ្លាំងយ៉ាងនេះសោះ! បើជ្រុលជាអូនចង់បានបែបនឹងហើយបានថ្ងៃស្អែកពួកយើងត្រឡប់ទៅវិញ! បងនឹងទៅរៀបការតាមបញ្ជារបស់លោកប៉ា ហើយវាក៏ជាអ្វីដែលអូននឹងត្រូវការ"
"ល្អហើយ!បើតាមចិត្តជុងវ៉ុន ជុងវ៉ុនចង់តែត្រឡប់ទៅវិញឥឡូវនេះទេ" ជុងវ៉ុនព្យាយាមសម្រួលអារម្មណ៍ទាំងលំបាកគេញញឹមហើយនិយាយទៅកាន់បងប្រៀបដូចជាគ្មានអ្វីកើតឡើង !ប៉ុន្តែក្នុងចិត្តម្នាក់ៗពេលនេះក៏ឈឺមិនចាញ់គ្នាឡើយ
"អូនពិតជាមិនដែលបានស្រឡាញ់បងសូម្បីបន្តិចសោះឬជុងវ៉ុន!ជុងវ៉ុនប្រាប់បងមកថាអូនគ្រាន់តែនិយាយលេងជាមួយបង! ប្រាប់បងមកជុងវ៉ុន" ជេយ៍ឈរសម្រក់ទឹកភ្នែកនៅមុខប្អូនបន់កុំអោយតែពាក្យទាំងអស់នោះដែលប្អូននិយាយវាជាការពិត
"វ៉ុនមិននិយាយកុហកបងជេយ៍ទេ! ពួកយើងបញ្ចប់វាត្រឹមនេះចុះ" ប្រយោគចុងក្រោយចេញពិមាត់ជុងវ៉ុនមុននឹងគេបានដើរចាកចេញពីជេយ៍ដោយមិននឹកអាល័យអនុស្សាវរីយ៍ដែលធ្លាប់ធ្វើជាមួយគ្នាកន្លងមកបន្តិចសោះ!
"ជុងវ៉ុន កុំចាកចេញពីបងអី អូនធ្វើបែបនេះដូចជាកំពុងបំផ្លាញបេះដូងរបស់បងហើយ ពួកយើងកុំបញ្ចប់វាត្រឹមនេះអី! បងសុំអង្វរ" ជេយ៍យំរហាមអោបប្អូនពីក្រោយយ៉ាងជាប់បង្អាក់ដំណើរគេមិនអោយដើរទោមុខបន្តទៀត ជុងវ៉ុនបានត្រឹមខាំមាត់សង្កត់ចិត្តពេលនេះគេពិតជាអាណិតបងរបស់គេខ្លាំងណាស់ប៉ុន្តែគេគ្មានជម្រើសផ្សេងឡើយក្រៅពីធ្វើបែបនេះ
"នរណាប្រើអោយបងជេយ៍មកស្រឡាញ់ជុងវ៉ុនធ្វើអី! វាជារឿងរបស់បង វ៉ុនមិនដឹងទេ! លេងវ៉ុនទៅ វ៉ុនទៅប្រញ៉ាប់ទៅងូតទឹកព្រោះមានអារម្មណ៍ថាស្អុះស្អាប់ណាស់" ជុងវ៉ុនព្យាយាមបេះដៃជេយ៍ចេញពីចង្កេះរបស់ខ្លួន ប៉ុន្តែជេយ៍រិតតែបន្ថែមកម្លាំងអោបលើសដើម
"អត់ទេ !បងស្រឡាញ់ជុងវ៉ុន! កុំទៅចោលបងអី ! បងដឹងថាអូនគ្រាន់តែនិយាយលេងព្រោះអូនខឹងបងមកពីបងធ្វើអ្វីអោយអូនមិនសប្បាយចិត្តត្រូវទេ" ជេយ៍ព្យាយាមរកហេតុផល! ទោះក្នុងដំណាក់កាលនេះក៏គេនៅតែគិតថាជុងវ៉ុនគ្រាន់តែលលេងជាមួយគេឬអាចថាខ្លួនធ្វើខុសអ្វីម្យ៉ាងជាហេតុធ្វើអោយប្អូនមិនសប្បាយចិត្តក៏ថាបាន!
"ទេ! បងមិនបានធ្វើអីខុសទេ! ជុងវ៉ុនគ្រាន់តែធុញក្នុងការដែលព្យាយាមធ្វើពុតជាស្រឡាញ់បងជេយ៍តែប៉ុណ្ណោះ!"សម្ដីរបស់ជុងវ៉ុនបានធ្វើអោយជេយ៍លែងពីការអោប ដោយក្ដីអស់សង្ឃឹមពេលនេះគេប្រហែលជាបានយល់ពិតមែនហើយថារាល់សម្ដីរបស់ជុងវ៉ុនដែលនិយាយមកគឺវាសុតតែជាការពិត! ជុងវ៉ុនប្រញ៉ាប់ងាកទៅរកបង ស្នាមញញឹមកខុសពីចិត្តមិនបានរសាត់បាត់ពីផ្ទៃមុខរបស់ជុងវ៉ុនឡើយ
"ជុងវ៉ុនអរគុណដែលបងជេយ៍យល់ពីជុងវ៉ុន" ជុងវ៉ុនញញឹមនិយាយទៅកាន់បងរួចក៏បែរក្រោយដើរចាកចេញពីជេយ៍! ដំណើរមិនទាន់ផុតពីបងស្រួលបួលផងទឹកភ្នែកដែលខំទប់មកជាយូក៏ហូរមកសឹងតែដូចទឹកជំនន់! ជុងវ៉ុនយកដៃខ្ទប់មាត់ព្រោះមិនចង់បង្ករជាសម្លេងទៅកាន់បងរបស់ខ្លួនអោយបានលឺ
"ពុទ្ធោអើយ! យើងមិនល្អត្រង់ណាទៅ ហេតុអ្វីបានជាមកលេងសើចនឹងក្ដីស្រឡាញ់របស់យើងបែបនេះទៅវិញយ៉ាង ជុងវ៉ុន យើងស្អប់ឯងណាស់" ជេយ៍ទាត់ដីខ្សាច់មួយទំហឹងទាំងកំហឹងនឹងភាពឈឹចាប់ គេស្រែកខ្លាំងៗទៅកាន់ជុងវ៉ុនដែលមិនទាន់បានដើរចេញឆ្ងាយនៅឡើយ ជេយ៍យំសឹងតែដូចកូនក្មេងគឺឈឺចាប់ដែលមានមនុស្សយកក្ដីស្រឡាញ់របស់គេមកលេងសើចហើយម្នាក់នោះក៏ជាមនុស្សដែលគេស្រឡាញ់ស្មើរជីវិតគេហ៊ានលះបងគ្រប់យ៉ាងអោយតែបាននៅជិតប្អូន ក្ដីស្រឡាញ់ដែលអោយប្អូនវាគ្មានដែនកំណត់អ្វីឡើយ! ប៉ុន្តែអ្វីដែលគេទទួលបានពីជុងវ៉ុននៅពេលនេះវាជំនួសអោយក្ដីស្រឡាញ់តែវាជាការបោកប្រាស់ទៅវិញ! ជុងវ៉ុនដែលបានលឺនូវសម្ដីគ្រប់មាត់ដែលបងបាននិយាយមុននេះវាបានធ្វើអោយបេះដូងរបស់គេឈឺខ្ទោកៗមួយកម្រិតទៀត ចិត្តវិញសឹងតែប្រេះបែកជាចម្រៀកអស់ហើយ! អ្វីដែលកាន់តែឈឺចាប់គឺជាពាក្យដែលបងបាននិយាយថាស្អប់ខ្លួន !មនុស្សដែលស្រឡាញ់គ្នាខ្លាំងសឹងតែខ្វះគ្នាមិនបាន ល្អជាមួយគ្នាសុខៗ បែរជាកើតចិត្តស្អប់គ្នាមួយរំពេច! ពេលនេះក្នុងចិត្តម្នាក់ៗក៏ឈឺចាប់មិនចាញ់គ្នាឡើយ ជេយ៍ខឹងចិត្តដែលប្អូនយកក្ដីស្រឡាញ់មកលេងសើច ប៉ុន្តែគេមិនដឹងទេថាប្អូនរបស់គេពេលនេះក៏ឈឺចាប់ខ្លាំងជាងគេរាប់រយពាន់ដងទៅទៀត!

"អ្ហឹកៗៗៗៗ" ជុងវ៉ុនចូលមកដល់ក្នុងបន្ទប់គេបិទធ្វាចាក់គន្លិះយ៉ាងជាប់! សម្រូតខ្លួនអង្គុយយំនៅមាត់ធ្វា! មាត់ខាំដៃខ្លួនឯងព្រោះមិនចង់បន្លឺជាសម្លេងចេញមកក្រៅអោយខ្លាំង គ្រប់យ៉ាងនៅជុំវិញខ្លួនហាក់ដូចជាល្ហល្ហេវសម្រាប់ជុងវ៉ុន វាប្រៀបដូចជាទូកកណ្ដាលទន្លេគ្មានច្រវាអុំតទៅមុខទៀត! ជុងវ៉ុនឈឺណាស់ពេលនេះគេយកដៃទៅស្ទៀបត្រង់ទ្រូងខាងឆ្វេងរបស់គេ ទឹកភ្នែកនៅតែហូរមកមិនព្រមបាត់គេឈឺ គេចង់បកស្រាយអោយជេយ៍បានយល់ប៉ុន្តែគេគ្មានវិធីផ្សេងទៀតទេ ! ទោះបីជាត្រូវឈឺចាប់ ឬទទួលបានការស្អប់ពីបងក៏ដោយវាក៏ជាជម្រើសដ៏ល្អដែលជុងវ៉ុនអាចសងគុណនៅគ្រប់យ៉ាងដែលជេយ៍បានលះបង់អោយគេទោះដូរមកវិញនៅភាពឈឺចាប់ក៏ដោយក៏គេនូវតែតាំងចិត្តនឹងព្យាយាមទទួលយកវា មិនថាត្រូវលះបង់ក្ដីសុខរបស់ខ្លួនឯងនោះឡើយ!
"បងជេយ៍ អភ័យទោសអោយអូនផង! អូនគ្មានជម្រើសអ្វីផ្សេងក្រៅពីធ្វើបែបនេះឡើយ! អូនដឹងថាបងឈឺប៉ុន្តែបេះដូងរបស់អូនក៏វាឈឺមិនចាញ់បងឡើយ! អ្ហឹកកកក ប្រសិនជាអូនមានជម្រើសច្រើនជាងនេះអូននឹងមិនធ្វើបែបនេះទេជេយ៍ ព្រោះវាឈឺចាប់ណាស់ អ្ហឹកកក!" សម្លេងដ៏អួលណែនបញ្ជាក់បានពីអារម្មណ៍នៅខាងក្នុង ! ពាក្យក្នុងចិត្តដែលចង់និយាយទៅកាន់ម្ចាស់បេះដូងក៏មិនអាចហើបមាត់និយាយបាន! ពាក្យដែលនិយាយទៅកាន់ជេយ៍សុទ្ធតែជាពាក្យដែលខុសពីចិត្តរបស់គេ! គេចង់បកស្រាយចង់ប្រាប់ការពិតប៉ុន្តែគេមិនអាចនិយាយបាន! ខួរក្បាលជុងវ៉ុនពេលនេះមិនបានគិតរឿងអ្វីផ្សេងឡើយក្រៅពីពាក្យសម្ដីដែលឪពុកបាននិយាយមកកាន់ខ្លួន!

*គ្រប់យ៉ាងក៏បកថយក្រោយនៅពេលដែលលោកផាកមករកជុងវ៉ុន*

"ជេយ៍នាំឯងរត់មកបានឆ្ងាយល្អណាស់!"ពាក្យសម្ដីធម្មតារបស់លោកផាកទៅកាន់កូនប្រុស ប៉ុន្តែជុងវ៉ុនហាក់ដូចជាខ្លាចព្រោះទឹកមុខដែលកំពុងបង្ហាញពេលនេះមិនដូចសបមួយដងដែលគេបានឃើញនោះឡើយ! ជុងវ៉ុនឈរស្ងាត់មាត់ខ្លួនញ័រទទ្រឺតព្រោះឃើញទឹកមុខបងប្រុសនឹងឪពុកពេលនេះដូចស៊ីសាច់គេទាំងរស់ហើយ បើនីគីវិញទឹកមុខស្មើរថេងប៉ុន្តែក៏លួចញញឹមឌឺទៅកាន់ប្អូនម្ដងម្កាលដែល!
"លោកប៉ាមកទីនេះបានយ៉ាងមិច"
"មិនចាំបាច់ភ្ញាក់ផ្អើលពេកទេ! ជេយ៍ជាកូនប្រុសប៉ាទោះគេចង់នាំឯងរត់ដល់ជើងមេឃក៏ប៉ានៅតែរកគេឃើញដដែលទេ"
"លោកប៉ាមកទីនេះធ្វើអី!បងជេយ៍ពេលនេះមិននៅទេ"
"ប៉ាមករកឯងមិនបានមករកជេយ៍ទេ! ប៉ុន្តែមិនគីតចង់អោយប៉ានឹងនីគីចូលក្នុងអង្គុយលេងសិនទេឬ"
"បាទ!ប៉ា បងនីគីចូលក្នុងសិនមក"
ចូលមកដល់ខាងក្នុងលោកផាកដាក់ខ្លួនអង្គុយលើសាឡុង ភ្នែករំពៃមើលសភាពជុំវិញក្នុងផ្ទះ ចំណែកនីគីគេមិនបានអង្គុយជាមួយឪពុកឡើយ គេគ្រាន់តែទៅឈរនៅជ្រុងម្ខាងផ្អែកនឹងជញ្ជាំង
"ចាំខ្ញុំទៅយកទឹកមកជូនលោកប៉ា"
"មិនបាច់ទេ ប៉ាមកនេះក៏មិនចង់នៅយូដែលគ្រាន់តែចង់មកនិយាយរឿងខ្លះៗអោយឯងបានដឹង"
"បាទ" ជុងវ៉ុនអោនមុខឆ្លើយជាមួយឪពុកព្រោះដឹងថារឿងដែលគាត់និយាយនោះនឹងមិនមែនជារឿងល្អទេ
"ជុងវ៉ុន ប៉ាដឹងថាឯងស្រឡាញ់គ្នាជាមួយជេយ៍ !ហើយគោលបំណងដែលប៉ាមកថ្ងៃនេះប៉ាគ្រាន់តែចង់មកនិយាយអោយកូនបានយល់នូវរឿងខ្លះៗដែលបានកើតឡើង! ជុងវ៉ុន! ជេយ៍បានលះគ្រប់យ៉ាងដើម្បីបាននៅក្បែរកូន គេមើលថែកូនតាំងតែពីតូច គេផ្ដល់អោយកូននូវគ្រប់យ៉ាងដែលគេមាន មិនថាតែក្ដីស្រឡាញ់ឬក្រុមហ៊ុនរបស់គេ គេសុខចិត្តលះបង់ចោលនៅលុយរាប់លានដុល្លាដើម្បីបាននៅក្បែរកូន! ជុងវ៉ុនកូនគិតមើលទៅថាជេយ៍បានធ្វើអ្វីខ្លះដើម្បីកូន ដូច្នេះប៉ាសុំបានទេជុងវ៉ុន ប៉ាចង់អោយកូនធ្វើគ្រប់យ៉ាងដើម្បីជេយ៍វិញម្ដង"
"........" ជុងវ៉ុនស្ងាត់មាត់ឈ្ងោកមុខសម្រក់ទឹកភ្នែក គេបានដឹងច្បាស់រួចហើយអំពីគោលបំណងរបស់ឪពុក ហើយមកត្រូវលឺគ្រប់យ៉ាងដែលគាត់បាននិយាយបែបនេះទៀតក្នុងចិត្តជុងវ៉ុនអួលណែនអស់ហើយទោះគាត់មិននិយាយចំៗប៉ុន្តែក៏អាចអោយជុងវ៉ុនកាត់ន័យយល់ដែល
"អនាគតទៅបងៗរបស់កូនពួកគេនឹងត្រូវមានគ្រួសារគ្រប់ៗគ្នាហើយ! រឿងមង្គល់ការនេះគ្មាននរណាអាចគេច្ចផុតឡើយ សូម្បីតែជុងវ៉ុនទៅថ្ងៃខាងមុខកូននឹងមានប្រពន្ធដូចដែលបងៗរបស់កូនដែលនឹង"
"ខ្ញុំស្រឡាញ់បងជេយ៍! លោកប៉ាខ្ញុំសុំទៅចុះលើកលែងបងជេយ៍មួយបានទេ! ជុងវ៉ុនពិតជាមិនអាចរស់នៅដោយគ្មានបងជេយ៍បានឡើយ! ពួកយើងទាំងពីរអ្នកស្រឡាញ់គ្នា! លោកប៉ាកុំបំបែកពួកយើងបានទេ! អ្ហឹកៗៗៗ" ជុងវ៉ុនលូតជង្គង់សំពះសុំអង្វរឪពុកអោយលើកលែងជេយ៍ម្នាក់ក្នុងការរៀបការ ព្រោះពេលនេះគេទាំងពីរអ្នកកំពុងតែស្រឡាញ់គ្នា ហើយជុងវ៉ុនក៏ស្រឡាញ់ជេយ៍ខ្លាំងណាស់គេមិនអាចរស់នៅបានដោយគ្មានជេយ៍បានឡើយ! គេដឹងថាធ្វើបែបនេះវាអាចអាត្មានិយមបន្តិច ដែលព្យាយាមអោបក្រសោបមនុស្សដែលខ្លួនឯងស្រឡាញ់! ប៉ុន្តែបើមិនធ្វើបែបនេះឪពុកនឹងគ្មានថ្ងៃដឹងពីទំហំស្នេហ៍របស់ពួកគេបានឡើយ!
"ជុងវ៉ុនធ្វើដើម្បីគ្រួសារផាកបានទេ! ធ្វើដើម្បីគ្រួសារដែលខំចិញ្ចឹមកូនរហូតមកដល់ឥឡូវនេះ! ប៉ាដឹងថាកូនឈឺចាប់ ប៉ុន្តែយ៉ាងណារឿងរបស់កូនទាំងពីរវាមិនអាចទៅរួចទេ! បើស្រឡាញ់ជេយ៍កូនគួរតែដោះលែងបងអោយមានសិរីភាពទៅ គេបន្តនៅបែបនេះរហូតមិនបានទេ! ជុងវ៉ុនក៏ដឹងថាគ្រួសារយើងត្រូវតែមានអ្នកមកបន្តពីជំនាន់មួយទៅជំនាន់មួយប្រសិនជាជេយ៍មកស្រឡាញ់កូនដែលជាមនុស្សប្រុសដូចគ្នានេះតើអាចអោយគ្រួសារផាកសង្ឃឹមអ្វីទៅ វាមិនមែនតែរឿងនេះមួយទេទោះវាមានរឿងរ៉ាវឬហេតុផលផ្សេងទៀតក៏ដោយក៏កូននៅតែមិនអាចស្រឡាញ់កូនជេយ៍បានឡើយ"

"អ្ហឹកកកក! អត់ទេទោះមានហេតុផលអីក៏ដោយក៏ខ្ញុំមិនខ្វល់ ខ្ញុំស្រឡាញ់បងជេយ៍ លោកប៉ាខ្ញុំដឹងថាខ្ញុំជាមនុស្សប្រុសមិនអាចមានកូនបាន ប៉ុន្តែកូនពិតជាស្រឡាញ់បងជេយ៍ខ្លាំងពិតមេន! សូមលោកប៉ាយល់ពីពួកកូនផង"
"បើបែបនេះប៉ាក៏មិនដឹងនិយាយថាយ៉ាងណាដែល ប៉ុន្តែឯងសុខចិត្តឈរមើលអ្នកដែលមើលថែឯងតាំងពីរក្មេងនឹងអ្នកគ្រូដែលចិញ្ចឹមបីបាច់ឯងនោះត្រូវមកឈឹចាប់ព្រោះក្ដីស្រឡាញ់ហួសដែនកំណត់របស់ឯង ប៉ាក៏គ្មានអ្វីនិយាយទៀតដែល! តែឯងត្រូវចាំណាជុងវ៉ុនរឿងដែលបានកើតឡើងនៅក្នុងថ្ងៃនេះនឹងធ្វើអោយឯងបានភ្លឺភ្នែកទៅថ្ងៃខាងមុខ! បើឯងសុខចិត្តជ្រើសរើសសុភមង្គល់ដែលកំពុងតែមានឥឡូវនេះ ឯងក៏ត្រៀមតែនឹងទទួលនូវភាពសៅហ្មងទៅថ្ងៃខាងមុខផងទៅ! បានហើយប៉ាត្រឡប់ទៅវិញហើយ" លោកផាកងើបចេញពីសាឡុងយ៉ាងលឿនដើរសម្ដៅទៅខាងក្រៅផ្ទះយ៉ាងប្រញ៉ាប់ព្រោះសូម្បីតែអារម្មណ៍របស់គាត់ពេលនេះមិនអត់អាណិតជុងវ៉ុនគឺមិនបានឡើយ ទឹកភ្នែកក្មេងម្នាក់នេះបានធ្វើអោយលោកផាកស្រក់ទឹកភ្នែកមកមួយដំណក់គាត់មានអារម្មណ៍ថាខុសម្ដងម្កាលគាត់ក៏មិនចង់មកបំបែកបំបាក់ស្នេហារបស់ពួកគេនោះដែរ! ប៉ុន្តែដោយសារហេតុផលខ្លះៗនឹងរឿងរ៉ាវមួយចំនួនដែលគាត់មិនអាចនិយាយបានទើបធ្វើអោយគាត់ត្រូវដាច់អហង្កាយ៉ាងខ្លាំងចំពោះកូនៗបែបនេះ! ចំណែកនីគីវិញបន្ទាប់ពីបានឈរមើលពីសកម្មភាពគ្រប់យ៉ាងដែលបានកើតឡើងនេះហើយគេក៏ស្រាប់តែមានចិត្តមួយអាណិតដល់ប្អូន គេដើរសម្សឹមមកជិតជុងវ៉ុនរួចក៏ស្រដីទៅកាន់នាយតូចដែលកំពុងអង្គុយយំនៅឡើយ!
"ធ្វើតាមសម្ដីលោកប៉ាទៅ គាត់ធ្វើនេះមកពីគាត់មានហេតុផល! បើឯងស្រឡាញ់បងជេយ៍ឯងក៏ត្រូវតែរីករាយក្នុងការដែលឃើញគាត់នឹងមានក្ដីសុខដែលត្រូវទេ" ជុងវ៉ុនមិនបានតបជាមួយនីគីវិញឡើយមុខវិញគិតតែឈ្ងោកចុះក្រោមទឹកភ្នែកស្រក់សឹងតែសើមពាស់ពេញការ៉ូអស់ហើយ!
"យំទៅយំអោយអស់ចិត្តរបស់ឯង! ហើយយកសម្ដីរបស់លោកប៉ាទៅគិតមើលទៅ! មិនតែប៉ុណ្ណោះទោះឯងបាត់បង់បងជេយ៍មួយក៏ឯងនៅមានបងៗដែលស្រឡាញ់ឯង ពួកគាត់ប្រាកដជានឹងមើលថែឯងដូចបងជេយ៍កំពុងមើលថែឯងពេល" នីគីស្រាប់តែទៅប៉ះស្មារបស់ប្អូនដូចជាកំពុងផ្ដល់កម្លាំងចិត្តអោយនាយតូច! ពេលនេះគេហាក់ដូចជាកែប្រែច្រើនហើយ គេកើតមានចិត្តអាណិតជុងវ៉ុនដោយឯកឯងភាពស្អប់ខ្ពើមដែលមានលើប្អូនហាក់ដូចជារសាយបាត់អស់ពេលនេះគេមិនបានគិតអ្វីលើប្អូនទេក្រៅពីពាក្យថាអាណិត!

ភាគដ៏សែនចុកចាប់មកហើយ🥹
Adminសុំណាកុំជេប៉ាក្មេកអីគាត់មានគំនិតល្អទេ🥹
ជួយvote អោយច្រលនផងណាព្រោះមានអារម្មណ៍ថាធ្លាក់vote សម្បើមណាស់🥹🤟
Enjoy your reading ❤️😚💋

Continue Reading

You'll Also Like

4.4K 443 8
គ្រប់ការបែកបាក់ឬព្រាត់ប្រាស់ក៏មិនប្រាកដថាមិនអាចជួបគ្នាវិញម្ដងទៀតដែរ លើកលែងតែមនុស្សម្នាក់នោះបានលាចាកលោកនេះទៅហើយ! វាជាអភិនិហាដែលនឹកស្មានមិនដល់ខ្ញុំបាន...
365K 19.8K 52
[𝗕𝗢𝗢𝗞 1] When Jungkook married 'mina' just for his father 'kim taehyung'. Kim taehyung who is jungkook's father's friend, visits their house and...
12.7K 491 8
⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠ សម្រាប់អ្នកចូលចិត្តបាប🔞 អានខ្លួនឯងទទួលខុសត្រូវខ្លួនឯង ហាមមកចោទ adminឱ្យសោះប្រយ័ត្ន admin កាប់ដល់ផ្ទះ☠️ ⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠⚠ A...
3.5K 462 11
ទោះឃ្លាតគ្នាយូរយ៉ាងណាក៏មួយគូរនេះនៅតែមានចិត្តនឹករលឹករកគ្នា.......តែការដែលគេជួបគ្នាម្ដងទៀតគឺពួកគេមើលមុខគ្នាមិនចំនោះទេ តើតទៅមុខទៀតមានអ្វីកើតឡើងចំពោះពួកគ...