ពសា់ិ

By dddddd_aisyz

5.1K 280 8

&;ܴdz;ៃំូដែលើរ៶ĵករួបល្ាȟគ្រ់៉ង៉ន្តែបា់កង៏ប្លែកងេះគ𞠵ĵា់នងេះវយូចេះើា... More

Ep 1: ថ្ងៃដំបូងនៃមង្គលការ
Ep 2 :ឯងខ្វះប្រុសមែនទេ?
Ep 3 : រត់ចេញពីផ្ទះ?
Ep 4 :បងភ្លែកច្រើនណាស់
Ep 5:ចេញទៅហើយឈប់មកទីនេះ
Ep 6 :សង្សារបង
Cutt!!
7:ឺេ?ងȞោស
Special character names
Ep 8:អ្នកដទៃ(18+)
Ep 9 : សុំទោស..
Ep 10:ដឹងការពិត
Ep 12:បងនឹកអូនណាស់ដឹងទេ?
Ep 13:ស្ដាយក្រោយ...
Ep 14:ខ្ញុំជាអ្នកឈ្នះ
Ep 15:នេះជាមេរៀនដែលឯងត្រូវចងចាំ(18+)
Ep 16:ទោះបងសម្ដែងជាល្អក៏អូនមានក្ដីសុខ
Ep 17:ឬក៏យើងស្រឡាញ់គេ???
Ep 18:កែខ្លួន(ចប់)

Ep 11: អតីតគូដណ្តឹង?

242 19 0
By dddddd_aisyz

  "អ្នក..អ្នកនាងម៉ាគីម៉ា??"អ្នកយាមទ្វារលាន់មាត់ឡើងពេលឃើញនារីជប៉ុនម្នាក់នៅខាងមុខខ្លួន
  "ចៀសចេញបន្តិច"ម៉ាគីក្រវាស់ដៃលើខ្យល់បង្ហាញសញ្ញាថាអោយចេញពីមុខនាង
  "តែអ្នកប្រុសធំមិនអនុញ្ញាតអោយអ្នកដទៃចូលទេ"អ្នកយាមទ្វានោះនៅតែឈរអោននៅមុខម៉ាគីម៉ាតតាំង
  "ឯងមើលមកខ្ញុំសមជាអ្នកដទៃឬ?"ម៉ាគីសកទៅអ្នកយាមនោះវិញ
  "តែ..អូយ"អ្នកយាមនោះរកប្រកែកទៀតតែក៏ត្រូវមួយជើងរបស់បុរសជាអង្គរក្សសង្ហាម្នាក់របស់ម៉ាគីម៉ា
  "អ្នកនាងប្រាប់អោយចេញក៏ចេញទៅមិនចេះស្ដាប់ទេឬយ៉ាងមិចអាចង្រៃ"កេនជីស្រែកដាក់បុរសនោះយ៉ាងតឹងសរសៃកបញ្ជាក់តិចណាគេនិយាយជាភាសាជប៉ុន(ស្រែកធ្វើអីបើអ្នកយាមនិងស្ដាប់អត់បានផងនិង😔😔😔)
  "អូ..អូយហា៎ស????"អ្នកយាមទ្វារនោះខំងើបទាំងមុខលឺលើព្រោះគេអត់យល់ទេថាកេនជីនិយាយអី(ត្រឹមឈ្មោះនេះអ្នកធ្លាប់មើលរឿងchainsaw manប្រាកដជាស្គាល់ច្បាស់)
  "គេប្រាប់ថាអោយចៀសនិងហើយបើមិនចង់ឈឺសាច់ចេញទៅ"អង្គរក្សម្នាក់ទៀតក៏ចូលមកសម្រួលព្រោះនាយដឹងបើបណ្ដោយអោយកេនជីជាអ្នកដោះស្រាយបុរសអ្នកយាមនោះប្រាកដជាស្លាប់មិនខានព្រោះកេនជីគេខ្លាំងណាស់
  *ខាងក្នុងភូមិគ្រិះ
   "បងជុង!!!!..នៅឯណានិងទៅធ្វើការហើយទេដឹងប្អូនខំមកលេងមិចធ្វើបែបនិងនៀក??"ម៉ាគីស្រែកឡោងៗពេញភូមិគ្រិះរកជុងហ្គុក
  *ពួកគេធ្លាប់ជាគូដណ្តឹងពិតមែនតែម៉ាគីម៉ាមិនដែលស្រឡាញ់ជុងហ្គុកក្នុងនាមជាគូដណ្ដឹងទេនាងទុកជុងហ្គុកដូចបងប្រុសនាងចឹងឯជុងហ្គុកក៏ដូចគ្នាគេមិនដែលចាប់អារម្មណ៍ម៉ាគីម៉ាបន្តិចសោះទេម្ដងពីព្រោះពួកគេសុទ្ធតែមានម្ចាស់ចិត្តរៀងៗខ្លួន(ម៉ាគីនាងស្រឡាញ់អាគីយើងនោះអី🤭ឯជុងហ្គុកវិញគឺប្រាកដជាជេសុីនិងហើយព្រោះនាងម្សក់និងតែងតែនៅក្បែរគេគ្រប់ពេលដែលគេពិបាកចិត្តស្មុគស្មាញនិងឯកាគឺមានតែនាងម្នាក់គត់)ជ្រុលជាប្រាប់គ្នាយើងហើយមីនៗប្រាប់អោយអស់តែម្ដងទៅ
  "រកស្អីទៀតហើយនាងច្រម៉ក់នេះ"ជុងហ្គុកដើរចុះមកយឺតៗតាមដំណើររាល់ដងរបស់ខ្លួនតម្រង់ចុះមក
  "គឺមកលេងនិងហើយមិនឃើញមកទទួលខ្ញុំនៅប្រលានយន្តហោះសោះព្រឹកមិញនេះខ្ញុំខឹងអើយសែនខឹង"ម៉ាគីដើរមកអង្គុយនៅសាឡុងភ្ញៀវរៀបរាប់មួយខ្សែរដាក់កណ្ដាលមុខជុងហ្គុក
  "មកពីប្រពន្ធបងឈឺទើបបងមិនបានទៅទទួលឯង"ជុងហ្គុកតបធម្មតាៗ
  "ចុះឥឡូវឯណាគេនោះហើយស្អាតប៉ុនណាទៅចង់ឃើញណាស់នៀក"ម៉ាគី
  "ជីរ៉ាទៅតាមថេយ៍មក"ជុងហ្គុកឃើញប្អូនចង់ឃើញក៏បញ្ជាអ្នកបម្រើអោយទៅហៅថេយ៍ព្រោះនាយក៏ចង់អួតសម្រស់ប្រពន្ធខ្លួនដែល
  "*អីយ៉ាឈ្មោះមិនដូចស្រីកូរ៉េដទៃចឹងហើយឈ្មោះនេះស្រដៀងមនុស្សម្នាក់យ៉ាងមិចមិនដឹង?*"ម៉ាគីស្ងាត់នៅខាងក្រៅតែនាងលួចឆ្ងល់ក្នុងចិត្តម្នាក់ឯង
  "អ្នកប្រុសតូច!អ្នកប្រុសតូចមានភ្ញៀវចង់ជួបអ្នកប្រុសតូច"ជីរ៉ាគោះទ្វារថ្នមៗ
  "អ្ហឹម"ថេយ៍ដែលសម្ងំមើលទូរស័ព្ទនោះក៏តបប្រាប់
  "មានការអ្វីចង់ជួបខ្ញុំឬ..ម៉ាគីម៉ា?"ថេយ៍ដើរចុះមកដោយមានជីរ៉ាជួយទប់គេពីខាងក្រោយ
  "ថេយ៍?អូមិត្តសម្លាញ់យើងពិតជានឹកឯងណាស់ខាងជួបតែប៉ុន្មានឆ្នាំសោះឯងភ្លែកម្លេះថែមទាំងបានប្ដីអ្នកមានទៀតអស្ចារ្យណាស់សម្លាញ់"ម៉ាគីឃើញថេយ៉ុងហើយក៏រហ័សរត់មកអោបគេយ៉ាងណែន
  "ហឹកៗយើងហឹកក៏នឹកឯងដែលម៉ាគី"ថេយ៍អោបមិត្តតបវិញទាំងទឹកភ្នែក
  "មោះមោះកុំយំអីយើងខំមកលេងបងជុងនិងឯងណា៎"ម៉ាគីឃើញមិត្តយំបែបនេះនាងក៏ទាញដៃគេមកអង្គុយចុះនៅសាឡុងជាមួយគ្នា
  "ហឹមចុះអ្នកទាំងពីរត្រូវជា??"ថេយ៉ុង
  "អតីតគូដណ្តឹង"ជុងហ្គុកតប
  "អតីតគូដណ្តឹង?អូបាទខ្ញុំខ្ញុំយល់ហើយ"ថេយ៉ុង
  "មែនហើយតែឯងកុំយល់ច្រឡំអីពួកយើងបានផ្ដាច់ពាក្យយូមកហើយ"ម៉ាគី
  "យើងមានទៅថាអីឯណា?"ថេយ៍តបវិញទាំងហួសចិត្ត
  "និយាយចឹងឯណាអាគីនោះខ្ញុំមិនឃើញគេសោះខានឃើញយូរហើយងាប់បាត់ទេដឹង?"ម៉ាគីធ្វើមុខក្រញ៉ូវរអ៊ូដាក់គ្រប់គ្នា
  "បើខ្ញុំស្លាប់មែនខ្ញុំនិងមកលងអ្នកនាងមុនគេតែម្ដង"អាគីមិនដឹងចេញមកពីណាឆ្លើយតបនិងម៉ាគី
  "អួយ!!មកពីណានិង"ម៉ាគីកន្រ្តាក់ខ្លួនបន្តិច
  "មកពីរៀបការទេដឹង?"អាគីឆ្លើយតប
  "រៀបការជាមួយអ្នកណានាងនោះជានរណាគេហាស់!!!"ម៉ាគីងើបឈរសួរឡើងលឿនថែមទាំងសម្លុតទៀត
  "អូអូខ្ញុំនិយាយលេងទេតើអ្នកនាងខឹងអីក៏ខឹងម្លេះស្រឡាញ់ខ្ញុំមែននិង??"អាគីធ្វើមុខខ្ចូតដាក់ម៉ាគី
  "ស្រឡាញ់ក្បាលឯងអី?!"ម៉ាគីវាយក្បាលអាគីមួយដៃហើយក៏អង្គុយចុះវិញទាំងមុខអៀនៗ
  "បានហើយ!បានហើយ!អាគីនៅក្រុមហ៊ុនយ៉ាងមិចហើយ?"ជុងហ្គុក
  "បាទអ្នកប្រុសធំគឺថាដំណើរការយ៉ាងរលូនតែម្ដង"អាគី
  "ហ្អឹមបងរវល់បន្តិចបន្តួចឯងនិយាយជាមួយថេយ៍ចុះ..អាគីមកតាមយើងមក"ជុងហ្គុកយកអាវក្រូហ្សេរបស់នាយងើបដើរចេញទៅខាងក្រៅបាត់
  "បាយបាយអ្នកនាងនិងអ្នកប្រុសតូច"អាគីលើកដៃលាអ្នកទាំងពីរហើយក៏ដើរចេញទៅតាមជុងហ្គុកបាត់ទៅ
  *ក្នុងឡាន
   "អ្នកប្រុសធំចង់ទៅណាទៅ?"អាគីបន្ទាប់ពីចូលមកក្នុងឡានក៏សួរទៅចាហ្វាយខ្លួន
  "ទៅទិញមឈូសដាក់ឯងទេដឹង?"ជុងហ្គុកតប
  "អូ!!!ក្រុមហ៊ុន!!!"អាគីលាន់មាត់បន្តិចហើយក៏និយាយវិញ
  *កាត់មកភូមិគ្រិះចនវិញ
  "ថេយ៍ហា៎ឯងអាចបង្រៀនយើងធ្វើនំបានទេយើងឃើញថាឯងធ្លាប់ធ្វើអោយបងជុង"ម៉ាគីធ្វើសម្លេងទន់ៗដាក់ថេយ៉ុង
  "នំអ្វីទៅ?"ថេយ៍
  "គឺនំខេកនិងហើយ ~~មោះ"ម៉ាគីងើបឈរអូសដៃថេយ៍ចូលផ្ទះបាយបាត់ទៅ
*ក្នុងផ្ទះបាយពួកគេរៀបចំធ្វើយ៉ាងខ្វាត់ខ្វែង(អត់ហ៊ានរៀបរាប់ព្រោះមិនដែលចូលផ្ទះបាយចា៎អរគុណ)
   "រួចរាល់ហើយភ្លក់សិនហិហិ"ម៉ាគីបន្ទាប់ពីឃើញថេយ៍លើកនំចេញមកក៏រហ័សរត់ទៅបេះញុាំ
   "អួយក្ដៅៗ"ម៉ាគីរហ័សដកដៃមកផ្លុំដោយសារនំក្ដៅទើបតែឆ្អិនតែនាងបែរជាយកញុាំទៅវិញ
   "ឯងនេះពិតជាមិនចេះគិតមែន!ទៅលាងទឹកទៅ"ថេយ៍ចាប់ដៃម៉ាគីមកមើលរួចក៏ដេញអោយនាងទៅលាងទឹក

By Daisyz

Continue Reading

You'll Also Like

8.9K 501 5
នៅពេលដែលខ្ញុំសម្លឹងមើលគំនូរមួយផ្ទាំងនោះលើកដំបូង អារម្មណ៍នៃភាពសោកសៅបានចូលមកគ្របដណ្ដប់បេះដូងដែលឯកោរបស់ខ្ញុំឈឺចាប់លើលពីអារម្មណ៍ឈឺចាប់ដែលខ្ញុំឆ្លងកាត់កន្...
22.7K 1.7K 53
Taekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយ...
46.1K 1.4K 31
by: area.ona Date: 26 Feb 2025
128K 5.3K 36
ចន ជុងហ្គុក × គីម ថេយ៉ុង សរសេរដោយ;ចន ថេយ៍ហ្គូ