ខ្ញុំឈ្មោះសុីយូជាសិស្សសកលវិទ្យាល័យ រួសរាយ ខ្ជូតគួរអោយស្រឡាញ់ តែខ្ញុំឆាប់ភ័យណាស់ជាជម្ងឺពីកំណើត
រៀនឆ្នាំទី២ផ្នែកArtសព្វថ្ងៃរស់នៅជាមួយម៉ាក់ និងប៉ាពួកគាត់រកសុីលក់ដូរឥវ៉ាន់!!!ថ្ងៃនេះខ្ញុំមិនបានទៅរៀនទេព្រោះដេកឈឺជិតមួយអាទិត្យហើយអស់លុយប៉ាម៉ាក់មិនតិចទេ😫ខ្ញុំអើយខ្ញុំ!!!
«យ៉ាងមិចហើយកូនស្រួលខ្លួនខ្លះនៅ»អ្នកដែលជា
ម្ដាយមកសួរព្រោះមួយអាទិត្យហើយដូចមិនស្បើយសោះផ្ដាសាយធម្មតាមិចក៏យូរជាយ៉ាងនេះ
«កូនមិនទាន់ស្រួលខ្លួនទេម៉ាក់នៅឈឺក្បាល»សុីយូតប តាមពិតគេក៏ឆ្ងល់ដែលហេតុអ្វីក៏យូរជាមេស
«អឹម.....សម្រាកទៅចឹងកូនអាងឆាប់ជាដូចខានទៅរៀនយូរដែលហើយ»
«បាទ»
អ្នកជាម្ដាយក៏ដើរចេញពីបន្ទប់សុីយូមកលក់អីអោយអតិថិជនវិញ!!!//រាត្រីក៏ឈានមកដល់//
«ញុំាបាយទៅកូនអាងលេបថ្នាំ»ម៉ាក់សុីយូ យកបាយមកអោយរួមជាមួយថ្នាំមួយកញ្ចប់
«បាទ»
បន្ទាប់ពីញុំារួចរាល់អស់ហើយពួកគេក៏ជជែកគ្នាលេងបន្តិចមុនចូលគេង
«គេងទៅកូន រាងយប់ជ្រៅហើយ»
«ម៉ាក់ទៅគេងដែលទៅ មើលទៅម៉ាក់អស់កម្លាំងណាស់»
«ចា៎ កូនរាត្រីសួស្ដីទន្សាយតូចរបស់ម៉ាក់»
«បាទរាត្រីសួស្ដីម៉ាក់ កូនស្រឡាញ់ម៉ាក់»
«ម៉ាក់ស្រឡាញ់កូនដូចគ្នា»គាត់ថើបថ្ងាសសុីយូហើយក៏ដើរចេញទៅ
«ម៉ាក់អោយកូនសំទោសកូនធ្វើអោយម៉ាក់លំបាកហើយ»និយាយម្នាក់ឯង សំងំយំម្នាក់ឯង
បន្ទាប់ពីយំអស់ចិត្តហើយក៏សំងំគេងទៅ///ថ្ងៃថ្មីនាពេលព្រឹក///
សុីយូបើកភ្នែករឹមៗ ហើយស្រាប់តែភ្ញាក់ផ្អើលនឹងអ្វីដែលនៅចំពោះមុខ ស្ទើរមិនជឿនឹងភ្នែក
«នេះខ្ញុំនៅកន្លែងណានឹង មន្ទីរពេទ្យ
ហេសតែម៉ាក់ខ្ញុំគ្មានលុយជួលបន្ទប់ធំដល់ថ្នាក់នេះទេ»
នៅសុខៗស្រាប់តែលេចចេញនូវរូបរាងមនុស្សម្នាក់ទៀតមកហើយនិយាយថា«ជួយមើលថែរគ្រួសារមួយនេះផង ខ្ញុំអស់វេលាហើយពេលវេលានៅសល់ទុកអោយឯងហើយ»ហើយរលាយមនុស្សម្នាក់នោះបាត់ដូចផ្សែង
«នេះ..នេះ..ជា..ស្អីនឹង មិចក៏សុខៗចេញមកហើយនិយាយស្អីក៏មិនដឹងមួយភ្លែតក៏បាត់ទៅវិញ»សញ្ញាសួរកើតឡើងពេញខួរក្បាល

YOU ARE READING
??????????(???)
Short Story?????????????????????????????????????????????????????????????????????????????????????? ?????????????????????????? ????? ?????? ??????????? ??????????