抖阴社区

???????:?????????????

918 62 2
                                    

«យីង កុំរពឹសពេកកូន»
«បាទប៉ាប៉ា»មាត់ថាបាទតែជើងដៃមិនទំនេរទេ

យីង!!!!ឈ្មោះពេញ សៀវ យីងយកត្រកូលតាម សៀវ ចាន់តែម្ដង ឆ្នាំនេះគេអាយុ៣ឆ្នាំ ក្មេងឆ្លាត ពូកែ សង្ហាដូចអុីប៉ូចឹង ខ្ជូត

ចំណែកសៀវ ចាន់បានបើកហាងលក់ផ្កាមួយកន្លែង ហាងនោះលក់ដាច់ណាស់ ផ្កាស្រស់ៗ តម្លៃធូរថ្លៃ ហើយកន្លែងផឹកតែអង្គុយលេងទៀត គិតទៅទំនងណាស់

«អីយ៉ា ថ្ងៃនេះកូនកម្លោះតូចមកហាងមែនទេ»
«សួស្ដីអ្នកមីង»
«ហូយ~គួរអោយស្រឡាញ់មេសនៀក»
«ហាស ហាអ្នកមីងក៏គួរអោយស្រឡាញ់ដែរ»
«សម្ដីផ្អែមណាស់យើងនៀក»
«ហិ ហិ»
«អ្នកមីងអង្គុយលេងសិនមក»សៀវ ចាន់ក៏ដើរមករកហើយញញឹមដាក់
«មានអីអោយមីងជួយដែលទេ»
«ដូចជាគ្មានទេអ្នកមីង»

នេះជាអ្នកមីងRoseផ្ទះគាត់នៅជិតហាងទើបឧស្សាហ៍មកលេង និងជួយការងារសៀវ ចាន់បន្តិចបន្តួច រាងតូចចាត់
ទុកគាត់ដូចជាម្ដាយម្នាក់អញ្ចឹង
«មើលទៅថ្ងៃនេះផ្កាស្រស់ៗណាស់»
«បាទ»
«ហើយឯងមិនគិតចង់ទៅលេងចិនខ្លះទេអី»
«អ្នកមីងខ្ញុំក៏ចង់ទៅដែលតែមិនអាច.....»
«ហ្អើយ មីងក៏មានក្មួយម្នាក់នៅចិនដែល»
«ចុះគេដែលមកលេងអ្នកមីងដែលទេ»
«គេនឹងមកឆ្នាំនេះហើយ គឺមករៀនតនឹងណា»
«អរ គេអាយុប៉ុន្នានហើយអ្នកមីង»
«ឆ្នាំនេះ១៨ហើយតែឡិកឡក់ដូចទឹកកន្លះក្អមចឹង»
«ហាស ហា»
ពួកគេជជែកលេងយ៉ាងរីករាយ រហូតមានអតិថិជនចូលមកកម្មង់ឥវ៉ាន់

//ប្រទេសចិន!!!!!ទីក្រុងប៉េកាំង//
«ហ្វីកុំរត់លឿនពេកកូន»
«បាទ ប៉ាប៉ា»
«អីយ៉ា នឹកណាស់នៀក»អ្នកស្រីSongក៏មកលើកចៅពរ
«ជម្រាបសួរអ្នកម៉ាក់»
«ចា៎ ចូលមកអង្គុយលេងសិនមកកូន»
«ចុះលោកប៉ានៅឯណាម៉ាក់»
«អ៎ គាត់ទៅក្រៅបាត់ហើយ»
លោកSongក៏ត្រូវគ្នាជាមួយប្រពន្ធវិញ ត្រូវទាំងពី៣ឆ្នាំមុនមេស
«សំណព្វចិត្តមកលេងអ៊ំមែនទេ»នាយឃីនក៏ដើរយកទឹក
មកជាមួយ
«បាទ»
«កូនអ្នកណាក៏គួរអោយស្រឡាញ់មេសនឹង»
«កូនប៉ាៗអូន»

សៀវ ហ្វីជាកូនរបស់Zanjinនិង Yu chenគេក៏អាយុជិត៣
ឆ្នាំដែរ ប្រហាក់ប្រហែលនឹងសៀវ យីង

«បងប្រុសមិនទៅធ្វើការទេហេស ថ្ងៃនឹង»
«គឺចាហ្វាយអោយបងសម្រាកមួយថ្ងៃនឹងណា»
«ហឹម និយាយដល់គាត់នឹកចាន់ណាស់ ៣ឆ្នាំហើយមិនដឹងមិចម៉ាហើយទេ»
«បងក៏នឹកដែល គាត់លះបង់ពេកហើយ»
«មែនហើយ»
«បានហើយឈប់និយាយទៅ ចុះប្ដីឯងមិនមកទេហេស»
«គាត់នឹងមកពេលចេញពីធ្វើការ»
«អឹម ឥឡូវការងារច្រើនណាស់ ក្រុមហ៊ុនណាក៏ដូចក្រុមហ៊ុនណាដែល ហើយក្រុមហ៊ុនចាហ្វាយទាំងពីរជាដៃគូនឹងគ្នាទៀត ថ្មីៗនេះមានគម្រោងធំមួយកំពុងវិនិយោគ»
«ចុះបងមិនជួយចាហ្វាយបងខ្លះទេហេស មកឈប់ដេកលេងឥតប្រយោជន៍»
«អាល្អិត បានសំដីណាស់ណ៎»
«ខ្ញុំលែងល្អិតហើយ ណក៎បានក្មួយអោយបងមួយហើយ ចុះមកកាលបានមួយនឹងគេ»
«គឺ...ហាស ហាកុំចង់មកដៀលបងថាគ្មានអ្នកយក»
«មិនពិត?»
«អាកាJinឯង.....»
«ហាស ហាខ្ញុំទៅជួយការងារផ្ទះបាយហើយ»ថាហើយ
Zanjinដើរទៅផ្ទះបាយបាត់

??????????(???)Where stories live. Discover now