抖阴社区

???????:????????????

695 53 0
                                    

«រួចហើយនៅ»Yu chenស្រែកសួរពីក្រៅទៅ
«........»
«បើឯងមិនមាត់យើងចូលទៅហើយ»
«ខ្ញុំរួចហើយ មិនបាច់ចូលមកទេ»
«តែហួសពេលហើយ យើងចូលមកបាត់ហើយ»
«លោក.....»
«នែធ្វើដូចយើងមិនដែលឃើញ យប់មិញណាយើងឃើញ ហើយក៏បានស្ទាបអស់ហើយដែល»Yu chenនិយាយចំអក លេងសើច
«លោកធ្វើអីនឹង»រាងតូចភ្ញាក់ព្រោះភ្លាមៗស្រាប់តែរាងក្រាសលើកបី
«យើងគិតថាឯងដើរមិនកើតទេ»
«.........»រាងតូចមិនតប តបយ៉ាងម៉េចបើដើរមិនកើតមែន
«ស្លៀកពាក់ហើយចាំយើងបីទៅក្រោម»
«.......»
បន្ទាប់ពីពួកគេស្លៀកពាក់រួចរាល់អស់ហើយក៏បីរាងតូចចុះមកក្រោម
«ម៉ាក់»jinពោលតិចៗទាំងខ្លួននៅលើដៃរាងក្រាស
«Jin»អ្នកជាម្ដាយក្រោកឈរចាំកូននៅក្រោម
«មិចក៏ម៉ាក់នៅទីនេះ»
//២ម៉ោងមុន//
តុក តុក~~~~~~
«លោកជាអ្នកណា»ម៉ាក់Jin មកបើកទ្វារឃើញមនុស្សប្លែកមុខក៏សួរ
«ចង់ជួបកូនអ្នកទេ»
«Jin នេះឯងធ្វើអីគេ»អ្នកជាម្ដាយក៏ចាប់ករអាវនាយវីនអង្រួន

លីវីនជាអ្នកមើលការទទួលខុសត្រូវនៅវីឡាផ្ទាល់ខ្លួនរបស់Yu chenគេមានអាយុ២២ឆ្នាំ និងអាចធ្វើអ្វីគ្រប់យ៉ាងអោយYu chenបាន តែជាមនុស្សឈាមត្រជាក់

«លែងខ្ញុំ បើចង់ឃើញមុខកូនអ្នករៀបចំឥវ៉ាន់របស់អ្នកមក»នាយវីនគ្រវាសដៃអ្នកជាម្ដាយJinចេញនិយាយម៉ាត់ មុខឃៅ
«សុំអង្វរលោកកុំធ្វើបាបគេអី»អ្នកស្រីយំអង្វរហើយក៏ទៅរៀបចំឥវ៉ាន់មកយ៉ាងលឿន

//ត្រឡប់មកវិញ//
«កូនមានកើតអីទេ យ៉ាងម៉េចក៏មិនដើរខ្លួនឯងចាំបាច់អោយបុរសនេះបីធ្វើអីកូន»អ្នកជាម្ដាយអង្អែលមុខកូន ទាំងទឹកភ្នែករហាម
«កូនមិនអីទេម៉ាក់ កូនគ្រិចជើងម្សិលមិញទើបមិនអាចទៅផ្ទះបាន»
«គ្រិចជើង ឆើស»រាងក្រាសសម្ដែងទឹកមុខជ្រេញនឹងសម្ដីរាងតូច
«គេជាអ្នកណាកូន»
«គេជា....»
«ខ្ញុំជាបងប្រុស សៀវចាន់អ្នកស្រីស្គាល់ដែរទេ?»រាងក្រាសអង្គុយគង់ទាក់ខ្លា
«ម៉ាក់ក្រោកមក»រាងតូចភ្ញាក់ព្រោះម្ដាយខ្លួនលុតជង្គង់ភ្លាមៗ
«សូមអង្វរលោកកុំធ្វើបាបកូនខ្ញុំអី គេមិនចង់ធ្វើបាបសៀវ...សៀវចាន់ទេ មកពីពួកមនុស្សអាក្រក់នោះគម្រាមគេ»អ្នកជាម្ដាយអង្វរទាំងទឹកភ្នែក
«អ្នកមីងក្រោកសិនមក កុំអោយគេថាខ្ញុំធ្វើបាបមនុស្សចាស់អី មិនល្អសម្រាប់កេរ្តិ៍ឈ្មោះខ្ញុំទេ»រាងក្រាសគ្រាន់តែនិយាយ ហើយនៅអង្គុយធម្មតាដដែល
«អរ...អរគុណហើយក្មួយ»
«បើមិនចង់អោយខ្ញុំធ្វើបាបគេលុះត្រាតែគេមិនធ្វើបាបប្អូនខ្ញុំ ហើយឈប់ទាក់ទងមនុស្សម្នាក់នោះទៀត ខ្ញុំសន្យាមិនធ្វើបាបគេទេ»
«បាន ខ្ញុំសន្យា»អ្នកជាម្ដាយនិយាយទាំងមុខប្រាកដប្រជា
«ចុះសុវត្ថិភាពម៉ាក់ខ្ញុំនោះ លោកមានគិតទេ»
«រឿងឯង»
«ខ្ញុំធ្វើតាមលោកគ្រប់យ៉ាងជួយម៉ាក់ខ្ញុំផងទៅ ខ្ញុំមិនចង់ឃើញគេធ្វើបាបគាត់ទេ សូមអង្វរ»
«បាន ពីថ្ងៃនេះទៅអ្នកទាំងពីរត្រូវនៅទីនេះ ហើយកុំសង្ឃឹមថាអាចធ្វើការលួចលាក់ជាមួយគេម្នាក់នោះបាន
អោយសោះ វីឡាខ្ញុំកន្លែងណាក៏មានកាមេរ៉ាសុវត្ថិភាពដែល មិនស្រួលខ្ញុំអាចដាក់ឧបករណ៍ស្រូបសម្លេងផងក៏ថា
បានដែរ»រាងក្រាសនិយាយហើយមើលមុខរាងតូចចង់បញ្ជាក់ថាយប់មិញគេមានរូបភាពកម្រិតHDតែម្ដង
«ខ្ញុំដឹងហើយ»
«វីនរៀបចំបន្ទប់ជូនអ្នកមីង ហើយឯងនៅបន្ទប់ដដែល»រាងក្រាសនិយាយហើយឡើងឡានទៅក្រុមហ៊ុនបាត់ទៅ
~~~~~~~~~~~~~~
«សុខភាពកូនគឺល្អណាស់ ត្រូវឧស្សាហ៍ញុំាផ្លែឈើ ហាត់ប្រាណ ញុំារបស់ប៉ូវអោយបានច្រើន សម្រាកអោយបានគ្រប់គ្រាន់ផងដែល»
«បាទ អរគុណលោកDoctor»រាងតូចញញឹម
«បងចាន់ខ្ញំសុំទោស ម៉ាក់គាត់ថាមានការអោយខ្ញុំទៅផ្ទះ ខ្ញុំមិនអាចជូនបងទៅវិញបានទេ»Fanxingនិយាយអោន
មុខចុះ
«មិនអីទេ បងអាចទៅផ្ទះវិញខ្លួនឯងបាន»រាងតូចអង្អែលក្បាលFanxing
«សុំទោសផងបង»
«អឹមប្រញ៉ាប់ទៅផ្ទះទៅ»
«បាទ លាសិនហើយបងប្រុស»
«........»រាងតូចងក់ក្បាល ញញឹម
"ខ្ញុំមិនទាន់ចង់ទៅផ្ទះទេ គិតទៅក្រុមហ៊ុនបងប្រុសសិន"

??????????(???)Where stories live. Discover now