抖阴社区

??????:???????

771 52 0
                                    

«ចាហ្វាយតូចខ្ញុំសុំទោស»នាយឃីនដាក់រាងតូចលើកកៅអីក្រោយហើយពោល
«ឯងសុំទោសខ្ញុំរឿងអី»រាងតូចប្រឹងទប់ទឹកភ្នែក ធ្វើធម្មតាដូចគ្មានរឿងអីកើតឡើង
«គឺខ្ញុំបីចាហ្វាយតូចមិញនឹង»
«មិនអីទេជូនខ្ញុំទៅឧទ្យានបន្តិចបានទេ»
«ចុះចាហ្វាយមិនទៅផ្ទះទេហ៎»
«ខ្ញុំមិនទាន់ចង់ទៅទេ»
«ចាហ្វាយមានរឿងអីកើតឡើងមែនទេ»
«គ្មានអីទេ»
//ក្រុមហ៊ុន//
បន្ទាប់ពីជូនរាងតូចហើយនាយឃីនក៏មកការិយាល័យវិញ
តុក តុក~~~~
នាយឃីនគោះទ្វារយូរហើយគ្មានអ្នកមកបើកសោះក៏សម្រេចចិត្តបើកទ្វារតែម្ដង
«ចាហ្វាយ»នាយឃីនពោលតិចៗពេលឃើញ
សភាពនៅនឹងមុខ
"នេះហើយជាមូលហេតុដែលចាហ្វាយតូចយំ ខ្ញុំសឹងមិនជឿនឹងភ្នែក"
«ចាហ្វាយធ្វើអីនឹង»នាយឃីនស្រែកឮធ្វើអោយពួកគេភ្ញាក់
«អាឃីនឯងចេញសិនទៅ»រាងក្រាសក្រោកមកទាំងឈឺក្បាលហើយឃើញសភាពខ្លួនបែបនេះក៏ដេញនាយឃីនចេញ
«ចាហ្វាយខ្ញុំមិនជឿទេថាចាហ្វាយធ្វើបែបនេះ»និយាយហើយនាយក៏ដើរចេញមកក្រៅ
//ឧទ្យាន//
«ខ្ញុំស្រឡាញ់គេម្នាក់ឯង គេគ្រាន់តែសម្ដែងហេតុអីក៏ខ្ញុំជឿ
គេ ខ្ញុំនេះល្ងង់ណាស់ តែខ្ញុំមិនត្រូវទន់ជ្រាយទេខ្ញុំនៅមានកូនម្នាក់ទៀត ខ្ញុំត្រូវតែរឹងមាំ ហឹក ហឹក ខ្ញុំ.......»រាងតូចយំអង្គុយនៅបង់កណ្ដាលថ្ងៃក្ដៅ

//វីឡាត្រកូលWang//
«មកវិញហើយហេសកូនជួបអុីប៉ូទេ»
«ម៉ាក់....គឺខ្ញុំចង់សម្រាកបន្តិចម៉ាក់»
«អឹម កើតអីអាចប្រាប់ម៉ាក់បានណា»
«.........»រាងតូចងក់ក្បាលហើយឡើងលើទៅ

//បន្ទប់ដ៏ស្ងប់ស្ងាត់//
រាងតូចអង្គុយយំនៅចុងគ្រែ ទឹកភ្នែកហូរមកមិនចេះអស់ខំទប់ណាស់កាន់តែហូរណាស់
«គ្រប់យ៉ាងគ្រាន់តែជាការសម្ដែងរបស់គេទេ ហេតុអីខ្ញុំល្ងង់ទៅជឿគេ»

//១ម៉ោងក្រោយមក//
តុក តុក~~~
«ចាន់មកញុំាបាយកូន»
«.........»មិនមានសម្លេងឆ្លើយតប
«ចាន់ម៉ាក់ចូលទៅហើយណា»
«........»
«ហេតុអីមិនតបចូលទៅមើលសិន»
ក្រាក~~~~~~
រាងតូចគេងលក់នៅនឹងការ៉ូ ទឹកភ្នែកនៅជាប់នឹងថ្ពាល់នៅឡើយ ខ្លួនក្ដៅតិចៗ
«ចាន់កើតអីដែលទេកូន»អ្នកជាម៉ាក់ក្មេកក៏រត់ចូលទៅ
លើករាងតូច
«ម៉ាក់...»រាងតូចបើកភ្នែកតិចៗ
«កើតអីកូនមិចមកគេងនៅការ៉ូចឹង កូនយំហេស»
«គឺ....គ្មានអីទេម៉ាក់»
«កុំកុហកម៉ាក់ណាកូន ម៉ាក់ដឹងថាប្រាកដជាមានរឿងអីហើយ»
«អឹក.....»រាងតូចស្រាប់តែរកក្អួតហើយរត់ទៅបន្ទប់ទឹកយ៉ាងលឿន
«ចាន់....»អ្នកស្រីWangឈរចាំនៅមុខបន្ទប់ទឹក
«........»
«កូនកើតអីប្រាប់ការពិតមក»
«គឺ....ខ្ញុំ...ខ្ញុំ...មានផ្ទៃពោះម៉ាក់»រាងតូចហាមាត់និយាយការពិតដោយសារមិនចង់អោយគាត់បារម្ភទៀត
«មានផ្ទៃពោះ»អ្នកស្រីហាក់ភ្ញាក់ផ្អើលព្រោះគាត់គិតថាមនុស្សមិនអាចមានផ្ទៃពោះបាន
«បាទ»
«វាជាដំណឹងល្អណា កុំធ្វើមុខបែបនេះអី»អ្នកស្រីរំភើបខ្លាំងមែនទែនព្រោះខ្លួនអាចមានចៅហើយតែក៏មិនសប្បាយចិត្តនឹងទឹកមុខរាងតូច
«ចុះកូនបានប្រាប់អុីប៉ូនៅ»
«នៅទេម៉ាក់ ហឹក ហឹក»និយាយដល់ត្រង់នេះរាងតូចស្រាប់តែយំហើយអោបម៉ាក់ក្មេកគេ
«អុីប៉ូធ្វើបាបកូនហេស»អ្នកស្រីអោបតបហើយអង្អែលខ្នងនិយាយទន់ភ្លន់
«ទេ....គឺ»រាងតូចនិយាយមិនទាន់ចប់ក៏មានសម្លេងឡូឡានៅខាងក្រោមធ្វើអោយពួកគេទាំងពីរចុះមកមើល
«ម៉ាក់»អុីប៉ូស្រែកឮពេញផ្ទះមិនដឹងខឹងស្អីមកពីណា
«មានការអីហេសកូន»អ្នកស្រីចុះជណ្ដើរមកហើយក៏សួររាងក្រាស
«ខ្ញុំមានអ្វីមកប្រាប់»
«មានអីនិយាយធម្មតាមកកូន»
«ចូលមក»រាងក្រាសហៅអ្នកខាងក្រៅអោយចូលក្នុង
«ជម្រាបសួរម៉ាក់ក្មេក អ្នកបង»Zoey Mengដើរមកហើយនិយាយ
«នេះមិចឯងហៅខ្ញុំបែបនេះ ហើយយប់មិញឯងទៅណាហាMeng »

??????????(???)Where stories live. Discover now