抖阴社区

??????:????????

1.6K 97 0
                                    


ថ្ងៃរះចែងចាំង តែងងឹតឈឹងចំពោះមនុស្សម្នាក់
//ម៉ោង៨//
រាងតូចទើបភ្ញាក់ព្រោះយប់មិញគេងលក់រៀងយប់ជ្រៅបើគិតតែយំ។
"រាងកាយនេះស្អាតណាស់ដូចមនុស្សស្រីចឹងបានគេអោយរៀបការជាមួយមនុស្សប្រុស»រាងតូចពោលតិចៗ

បន្ទាប់ពីងូតទឹក ស្លៀកពាក់រួចរាល់សៀវចាន់ក៏ចុះមកក្រោម តែគេភ្ញាក់ផ្អើលទិដ្ឋភាពនឹងមុខ

«ចុះមកហើយហ៎កូន មកនេះមក»អ្នកស្រីXiaoហៅកូនប្រុស
«នេះជាលោកWang Jing និងអ្នកស្រីWang»អ្នកស្រីXiaoប្រាប់កូនព្រោះខ្លាចសៀវចាន់មិនស្គាល់
«ជម្រាបសួរលោកពូ អ្នកមីង»សៀវចាន់គោរព
«បាទ ចា៎ល្អហើយក្មួយ អង្គុយចុះមក»
«ហើយនេះគឺជាកូនប្រុសរបស់គាត់ Wang yibo»អ្នកស្រីXiaoប្រាប់ទៅកូនប្រុស
«សួ....សួស្ដី»រាងតូចដូចខ្លាចៗអុីបូមិចមិនដឹង គ្រាន់ឃើញមុខរាងក្រាសមានអារម្មណ៍ ភ័យៗញ័រៗ
«.......»រាងក្រាសមិនតប គេធ្វើមិនឮ
«សំទោសផងណាអ្នកអូនដែលមកមិនបានប្រាប់មុន គឺមានធុរៈនៅម្ដុំនឹងហើយក៏ឈានមកមើលសៀវចាន់បន្តិច»អ្នកស្រីWangរៀបរាប់ប្រាប់យ៉ាងលម្អិត
(ជឿទេៗមិនដែលអាណាមកធ្វើធុរៈទាំងគ្រួសារចឹងទេ😂)
«មិនអីទេអ្នកបង ខ្ញុំត្រេកអរណាស់ដែលបានអ្នកបងមកលេង»
«គឺថា ខ្ញុំក៏ចង់និយាយពីរឿង
កូនយើងដែល»លោកWang

សៀវចាន់ និងអុីបូមិនមាត់អីបន្តិចព្រោះពួកគេដឹងច្បាស់ណាស់ប្រកែកយ៉ាងណាក៏មិនឈ្នះដែល

«ចា៎ ខ្ញុំក៏ចង់និយាយពីរឿងនឹងដូចគ្នាដែល»អ្នកស្រីXiao
«ម៉ាក់ ខ្ញុំឃ្លានចង់ទៅរកអីញុំាសិនហើយ»សៀវចាន់និយាយទាំងទម្លាក់មុខចុះមិនចង់អោយឃើញថាគេចង់រកយំ
«ចា៎ កូន»
«អ៎ អុីបូក៏មិនទាន់ញុំាអីដែលទៅជាមួយគ្នាទៅកូន»អ្នកស្រីWangបន្ត
«ម៉ាក់ កូនមិនឃ្លានទេ»អុីបូតបយ៉ាងគំរោះគំរើយ
«អុីបូ មិញប្រាប់ម៉ាក់ថាឃ្លានតាកូន»
«ខ្ញុំនិយាយពីពេលណាម៉ាក់»
«មិនអីទេអ្នកមីងខ្ញុំអាចទៅរកអីញុំាខ្លួនឯងបាន»រាងតូចតបទាំងទឹកមុខញញឹមស្មើ

អ្នកស្រីWangរុញអុីបូទៅទោះមិនចង់ក៏ត្រូវតែទៅ

«មិនបាច់មកធ្វើល្អចំពោះមុុខគ្រួសារខ្ញុំទេ»រាងក្រាសនិយាយទាំងខឹងដាក់រាងតូច
«........»
«មិនតប យ៉ាងមិញគរហើយហេស»
«........»រាងតូចនៅតែមិនមាត់
«បានមិននិយាយជាមួយយើងហេស»រាងក្រាសអូសដៃរាងតូច
«អូយ...»រាងតូចស្រែកព្រោះរាងក្រាសរុញគេបុកជញ្ចាំងមួយទំហឹង
«ហា មាត់ហើយមែនទេ»
«លោក....លោកចង់ធ្វើអី»រាងតូចសួរទាំងញ័រ
«យើងមិនធ្វើអីឯងទេ គ្រាន់ចង់លេងជាមួយឯងតែប៉ុណ្ណឹង»រាងក្រាសសើច

??????????(???)Where stories live. Discover now