//ម៉ោង ៨:៣០ព្រឹក//
«ហឹម....»រាងតូចញីភ្នែក ក្រោកពីគ្រែមិនចង់រួចឈឺអាកំណាត់ក្រោមខ្លាំងណាស់
«គេទៅបាត់ហើយ»ពោលតិចៗរកមើលរាងក្រាសតែមិនឃើញរាងក្រាសក្រោកតាំងពីម៉ោង៧ថ្ងៃនេះគេត្រូវទៅធ្វើការខានទៅ២ថ្ងៃហើយសង្ស័យឯកសារគរដូចភ្នំផងមិនដឹង
តុក តុក~~~
«បង... បងប្រុស បងក្រោកនៅ»Pei xinមកគោះទ្វារព្រោះមិនឃើញរាងតូចចុះក្រោមថ្ងៃនេះយូរពេក
«ហឹម ខ្ញុំក្រោកហើយ»តបទាំងសម្លេងស្អកៗ
«បងប្រុសហាខ្ញុំអាចចូលបានទេ»
«កុំ...កុំអីចាំខ្ញុំនៅក្រោមទៅខ្ញុំទៅឡូវហើយ»អោយ
ចូលម៉េចកើតខ្លួនអាក្រាតមិនទាន់ងូតទឹក ហើយបន្ទប់
រញ៉េរញ៉ៃទៀត
«បាទ»តបខ្សាវៗ
//កន្លះម៉ោងក្រោយមក//
រាងតូចចុះមកក្រោមដើរបាំុងខ្ញើកៗទម្រាំតែដល់ក្រោមតែគេព្យាយាមធ្វើធម្មតា
«បង...បងប្រុសបងកើតអីមែនទេ»Pei xinសួរព្រោះមើលទៅសភាពការណ៍មិនស្រួល
«ខ្ញុំ......ខ្ញុំ..មិនអីទេ»ទោះឈឺប៉ុណ្ណាក៏មិនត្រូវប្រាប់រឿងស្មោកគ្រោកបែបនេះដល់គេដែល ព្យាយាមញញឹម
«ហឹម ញុំាបាយទៅបងម៉ោងជិត៩ហើយ»
«ចុះឯង»
«ខ្ញុំញុំាជាមួយបងប្រុសរួចហើយ»
//ព្រឹកមិញម៉ោង៧//
«បងប្រុសបងមកផ្ទះតាំងពីកាល»Pei xinតែងតែក្រោកលឿនជានិច្ច ក្រោកមុនគេរហូត
«យប់មិញ»សម្ដីកំបុតៗ គ្មានក្បាលគ្មានកន្ទុយ
«ចុះឯណាបងថ្លៃ»
«មិនទាន់ក្រោក»
«ចឹងខ្ញុំទៅដាស់គាត់សិន»
«នែ ការងារឯងមែនទេ»អុីប៉ូសម្លុតប្អូន
«គឺ....គឺ.....ខ្ញុំគ្រាន់តែ»Pei xinនិយាយអោមមុខចុះគេខ្លាចបងប្រុសម្នាក់នេះពេលខឹងណាស់អុីប៉ូមិនសូវនិយាយជាមួយPeixinទេដែលគ្រប់គ្នាគិតថាអុីប៉ូស្អប់ប្អូនគេហើយ តាមពិតគេមិនស្អប់ទេតែមិនសូវចូលចិត្តប៉ុណ្ណោះ
«បានហើយអង្គុយចុះញុំាបាយ»អុីប៉ូបញ្ជា ហើយសម្រួលអារម្មណ៍មកវិញ
«ចុះ...បងថ្លៃ»
«តិចទៀតគេភ្ញាក់ហើយ»
«បាទ»
//ត្រឡប់មកវិញ//
«ឯងមិនទៅហាងទេហ៎»
«ខ្ញុំចាំបងទៅជាមួយគ្នា»
«តែខ្ញុំមិនបានថាទៅទេ»
«តែបងប្រុសត្រូវតែទៅជាមួយខ្ញុំថ្ងៃនេះ»
«តែខ្ញុំ....»រាងតូចមិនចង់ទៅទេព្រោះគេមិនសូវស្រួលខ្លួនតែបដិសេធក៏មិនកើតបើមកធ្វើមុខគួរអោយអាណិតចឹង
«ណា....ណា...បងប្រុស....ណា»Pei xinអង្រួនដៃធ្វើមុខចង់យំ
«បានខ្ញុំទៅក៏បាន»
«បងប្រុសគួរអោយស្រឡាញ់ជាងគេ»អោបរាងតូចហើយក៏ឃើញស្នាមក្រហមតែគេក៏ធ្វើមិនឃើញវិញ
//ហាងប្រេនដ៏ធំមួយក្នុងទីក្រុង//
«ចុះមកបងប្រុស»Peixinជួយរាងតូចចុះពីឡានទំនើប
សេរីចុងក្រោយរបស់ខ្លួន
«ស្វាគមន៍ចាហ្វាយ»បុគ្គលិកក្នុងហាងទទួលយ៉ាងរាក់ទាក់
«អឹម»
«បងប្រុសហាបងអាចជ្រើសរើសខ្លះសម្រាប់ខ្លួនឯងបានណា»
«ស្អាតណាស់ ហាងឯងធំមែនទែន»រាងតូចហាក់សប្បាយចិត្ត
«ចាហ្វាយមានឯកសារខ្លះត្រូវត្រួតពិនិត្យ និងចុះហត្ថលេខា»បុគ្គលិកស្រីម្នាក់មកប្រាប់
«អឹម ទៅមុនទៅចាំខ្ញុំទៅតាមក្រោយ»
«ចា៎»អោនគោរពហើយដើរចេញទៅ
«បងប្រុសហា បងអាចដើរមើលហើយជ្រើសយកខ្លះបាន»Pei xin និយាយហើយក្ដិចថ្ពាល់ប៉ោងៗរបស់រាងតូច
«អួយ...ខ្ញុំឈឺណា»យកដៃអង្អែល
«សំទោសបងសំណព្វចិត្ត»
«បានខ្ញុំនឹងយកអោយអស់ពីហាងរបស់ឯង ហា ហា»
«យកចុះអោយតាបងពេញចិត្ត ខ្ញុំទៅសិនហើយ រើសតាមសប្បាយណាបងប្រុស»
«ប៊ែក»រាងតូចលាតអណ្ដាតដាក់Peixin
«គាត់មិនដឹងថាធ្វើបែបនេះធ្វើអោយខ្ញុំជិតឆ្កួតទេឬ?»Pei xin ពោលតិចៗ

YOU ARE READING
??????????(???)
Short Story?????????????????????????????????????????????????????????????????????????????????????? ?????????????????????????? ????? ?????? ??????????? ??????????