抖阴社区

                                    

//ម្ខាងទៀត//
«យ៉ាងម៉េចហើយតាមដាននាងនោះ»
«បាទចាហ្វាយខ្ញុំសង្ស័យថានាងប្រហែលបញ្ជូនមកពីសម្ពន្ធ័ត្រកូលZhou ព្រោះនាងឧស្សាហ៍ទៅវីឡានោះណាស់»
«ហឹស សត្រូវចាស់សោះ មិនស្មានថាហ៊ានយកស្រីមកពង្វក់យើង»រាងក្រាសអង្គុយនៅកៅអីជើងដាក់លើតុ

តាមពិតកាលដែលគេធ្វើគ្រប់យ៉ាងគឺមានហេតុផល គេមិនគិតថាស្រីធម្មតាដូចZoey Mengហ៊ានមកនៅជិតគេទេបើសិនមិនមានផែនការអីមួយ កាលពី១ឆ្នាំមុនត្រកូលទាំងពីរមានបញ្ហានឹងគ្នារហូតធ្វើអោយលោកZhouធ្វើអត្តឃាតទើបកូនប្រុសគេចង់សងសឹក

«ឯងទៅតាមដានបន្តទៀតទៅ»
«បាទចាហ្វាយ»

//វីឡាត្រកូលWang//
«ទៅណាអស់ហើយ ស្ងាត់អោយដូចផ្ទះខ្មោច»រាងក្រាសពោលព្រោះអត់មានមនុស្ស
«មកវិញហើយហេសបង»Peixinចុះក្រោមមករកដាក់ទឹកបន្តិចឃើញរាងក្រាសក៏សួរ
«អើរ ហើយទៅណាអស់ហើយ»
«អ្នកណា»
«នែ មនុស្សក្នុងផ្ទះនឹង»
«គឺគេងអស់ហើយដឹង»Peixinដាក់ទឹកហើយឡើងលើវិញបាត់
ក្រាក~~~~~~
«គេងហើយចុះឯណាគេ»រាងក្រាស
«បងសម្លាញ់មកវិញហើយហេស»នាងស្រីនោះពាក់អាវបញ្ចេញលើបញ្ចេញក្រោមតែរាងក្រាសគ្មានអារម្មណ៍ជាមួយទេ
«ខ្ញុំហត់ហើយ ចង់សម្រាក»រាងក្រាសដើរចូលបន្ទប់
ទឹកបាត់
«ហឹស ខ្លាំងសិនចុះ»
//ម៉ោង១១យប់//
គេគេងស្ងាត់ជ្រៀបអស់ហើយនៅឡើយរាងក្រាសគេងមិនលក់សោះចេះតែនឹងដល់រាងតូច រាល់ពេលដែលគេនិយាយពាក្យថាលែងលះម្ដងៗបេះដូងឈឺក៏មិនតិចដែល តែដើម្បីការពាររាងតូចគេត្រូវធ្វើបែបនេះ បើជ្រុលសម្ដែងហើយត្រូវធ្វើអោយដូចការពិត
//ព្រឹកថ្ងៃថ្មី//
«Peixin»រាងក្រាសហៅប្អូនពេលគេរៀបចេញទៅក្រៅ
«មានការអីបងប្រុស»Peixinងាកមើលហើយតប
«សៀវចាន់ទៅណាហើយ មិនឃើញចុះមក»
«ហឹម បងប្រុសខ្ញុំកើតអីថ្ងៃនឹង»
«យ៉ាងម៉េច»
«បងថ្លៃគាត់ទៅផ្ទះម៉ាក់គាត់មួយអាទិត្យ គាត់មិនចង់នៅទីនេះទេ»
«គេជាប្រពន្ធយើងមិចទៅណាមិនប្រាប់យើង»
«បានហើយឈប់តាំងខ្លួនធ្វើជាប្ដីគាត់ទៀតទៅ»
«នេះឯង»
«ខ្ញុំទៅហាងហើយ»ថាហើយក៏ដើរទៅរកឡានបើកចេញទៅ
"ត្រូវហើយខ្ញុំមិនដែលនិយាយល្អជាមួយគេ តែងតែធ្វើបាបគេ ឡូវគេមានកូនជាមួយខ្ញុំក៏ខ្ញុំនៅធ្វើបានគេទៀត តែដើម្បីគេខ្ញុំត្រូវតែធ្វើបែបនេះ នៅទីនោះអូនមានសុវត្ថិភាពហើយ"រាងក្រាសពោលតិចៗ អោនមុខចុះទឹកភ្នែកក៏ស្រក់ចុះមិនដឹងខ្លួន ទីបំផុតគេចេះយំហើយ
~~~~~~~~~~~~~
«បងចាន់ហាមកលេងបងPeixinនៅហាងចឹងតិចគាត់ខឹងទៅ»Fanxingនិយាយធ្វើទឹកមុខភ័យៗ
«គេមិនខឹងទេ»
«ប្រាកដដែលទេ»
«ឯងមិនជឿបងមែនទេ»
«ខ្ញុំជឿៗ»Fanxingងក់ក្បាល

??????????(???)Where stories live. Discover now