抖阴社区

???????:????????????

Start from the beginning
                                    

//ក្រុមហ៊ុនជំនួញរបស់ត្រកូលXiao//
«ហ្អើយ ស្អីចេះនៀក»Yu chenមកធ្វើការតែអារម្មណ៍មិននៅក្នុងខ្លួនទេ
[អាឡូអាវីន]
[បាទ ចាហ្វាយ]
[យកZanjinមកក្រុមហ៊ុនបន្តិច]
[ម្នាក់ណាចាហ្វាយ]នាយវីនមិនស្គាល់ឈ្មោះរាងតូច
[ហ្អើយអានេះ ម្នាក់នៅវីឡានុងហាស]
[បាទ]

//២០នាទីក្រោយមក//
«នេះយ៉ាងម៉េចលោកនឹង សុខៗក៏ហៅមក យប់មិញខ្ញុំមិនបានគេងស្រួលទេណា ចង់សម្រាកបន្តិចក៏មិនបាន»គ្រាន់តែបើកទ្វារមកភ្លាមស្រីJinដាក់មួយឃ្លាយកតែម្ដង អាពេលជិះឡាមមកខំរៀបឮកសម្បើមណាស់ ខ្លាចគេចាប់បានខ្មាសគេ
«នេះឯងទៅរៀនរ៉េបមកពីណានឹងហាស»
«មកពីលោកនឹង យ៉ាងម៉េចក្នុងខ្លួនទៅ»
«គឺយើងអផ្សុក ពេលឯងមកចឹងគ្រាន់បានឈ្លោះគ្នានោះអី»
Yu chenសើច
«អផ្សុកតាលោកទេ ហើយមកនាំទុក្ខដល់ខ្ញុំទៀត»Zanjinអង្គុយលើសាឡុងខឹង
«ពេលឯងខឹងចឹងគួរអោយស្រឡាញ់មេស»
«.......»រាងតូចភ្លាមៗស្រាប់តែមានអារម្មណ៍ថាក្ដៅមុខ គឺថ្ពាល់ឡើងក្រហម
«ចង់លេងល្បែងជាមួយយើងទេ»រាងក្រាសក៏ដើរមកទ្រោមពីលើរាងតូចនៅលើសាឡុង
«លេងស្អីលោក ចេញទៅ»
«គឺល្បែង....»

ក្រាក~~~~~~~
«បងប្រុស Surpri....»រាងតូចថាមកធ្វើអោយYu chenភ្ញាក់ផ្អើលតែបែជាឃើញ
«អាយបងប្រុសធ្វើអីនឹង»រាងតូចយកដៃខ្ទប់មុខតែមិនខ្ទប់អោយជិតទេគឺបញ្ចេញត្រង់កន្លែងភ្នែកបានន័យថាមើលឃើញដដែលនឹង ខ្ទប់យកគួ
«មិចក៏ឯងមក»Yu chenសួរទៅរាងតូចបន្ទាប់ពីចុះពីលើZanjin
«ខ្ញុំថាមកលេងបង តែប្រហែលរំខានបងហើយ»រាងតូចអឹមអៀន
«អ្នកណាថា អង្គុយសិនមក»
«គាត់ជា.....»រាងតូចធ្វើសញ្ញា
«.........»Yu chenមិនតប
«អីយ៉ា បងថ្លៃ»រាងតូចអោបZanjinយកតែម្ដង ធ្វើអោយប៉ះត្រូវកន្លែងដែលគេឈឺ
«អូយ»
«អា សុំទោសបងថ្លៃ ខ្ញុំ...ខ្ញុំមិនដឹងថាបងមានរបួស»រាងតូចដកដៃអោបចេញភ្លាមៗ
«ខ្ញុំមិនអីទេ»
«ហឹម......»រាងតូចសម្លឹងZanjinពីលើដល់ក្រោមធ្វើអោយអ្នកខាងនោះរអៀសខ្លួន រៀបឮកមិនត្រូវ
«បើខ្ញុំទាយមិនខុសទេបងគឺឈ្មោះZanjin»
«មិចក៏ឯងស្គាល់គេ»Yu chenសួរព្រោះមិននឹកស្មានថារាងតូចស្គាល់
«គឺខ្ញុំជួបគាត់ម្សិលមិញ»
«ម្សិលមិញ នៅកន្លែងញុំាការ៉េមមែនទេ»
«បាទ មិចក៏បងដឹង»
«អ៎ គ្មានអីទេ បងចេះតែប៉ាន់ស្មានទេ»Yu chenមិនបានឃើញរាងតូចទេម្សិលមិញគ្រាន់ឃើញZanjinចេញពីហាងក៏អោយគេតាមតែម្ដង
«បងប្រុសហាបើបងស្រឡាញ់បងJinហាសកុំធ្វើបាបគាត់ពេកថ្នមៗឮទេ»រាងតូចនិយាយខ្សឹបដាក់ត្រចៀកYu chenតែZanjinនៅជិតនោះក៏ឮដែល
«ចាន់ឯង»
«ខ្ញុំដឹងណា ខ្ញុំឆ្លងកាត់វារួចហើយ»រាងតូចនិយាយដល់កន្លែងនេះក៏ទម្លាក់ទឹកមុខចុះ
«.........»Yu chenអង្អែលខ្នងប្អូន លួងលោម
«ខ្ញុំមិនអីទេ អ្នកទាំងពីរបន្តទៀតចុះ ខ្ញុំទៅវិញសិនហើយ»
រាងតូចចង់ដើរចេញតែត្រូវZanjinឃាត់
«ចាន់...»
«មានការអីបងថ្លៃ»រាងតូចងាកមកតបទាំងមិនភ្លេចញញឹម
«អើ ឯងនៅញុំាបាយថ្ងៃត្រង់ជាមួយគ្នាល្អទេ»
«អា Okបងថ្លៃ»រាងតូចហាក់សប្បាយចិត្ត
«ខ្ញុំមិនមែនបងថ្លៃឯងទេ ខ្ញុំនិងគាត់មិនដូចដែលឯងគិតទេ»
«មែនក៏អីបងប្រុស»រាងតូចទម្លាក់ទឹកមុខមើលទៅគេចូលចិត្តZanjinណាស់
«គឺ....ចាំបងប្រាប់ឯងតាមក្រោយ»
«បងប្រុសកុំអោយវាហួសពេលណា»រាងតូចដើរមកទះស្មាYu chen

??????????(???)Where stories live. Discover now