ក្រុមហ៊ុនឧស្សាហកម្មកំសាន្ត លូកាស្រ្តូ ....
ការិយាល័យអគ្គនាយក ....
<តុក តុក>"អញ្ជើញចូល!"។ ក្នុងកន្លែងយ៉ាងប្រណីតដែលជាទីកន្លែងធ្វើការរបស់កម្លោះសង្ហា ហូស៊ុក ដែលកំពុងពិនិត្យឯកសារក៏បានលឺសម្លេងគោះទ្វារយ៉ាងគំហុកទើបនាយអនុញ្ញាតហើយបុគ្គលិករូបនោះក៏រុញទ្វារចូលមកតែម្តង។
"ហ៊ឹក...ហ៊ឹក...លោកចាងហ្វាង!!! ហ៊ឹក...លោកចាងហ្វាងជួយនាងខ្ញុំផងចា៎!!"។ សុខៗក៏មាននាងរីម្នាក់រត់មកយំគឃូសហើយលុតជង្គង់អោនមុខទើបនាយកម្លោះធ្វើឲ្យ ហូស៊ុក ភ្ញាក់ផ្អើលមុននឹងបិទឯកសារហើយស្ទុះក្រោកមកឈរក្បែរនាង។
"អឺ...លីន!! មានរឿងអីមែនទេ? នេះ លីន ក្រោកសិនមកណា៎! កុំធ្វើចឹងអី!"។ ហូស៊ុក ក៏ហុចដៃមកឲ្យនាងចាប់ដើម្បីលើកនាងតែនាងក៏នៅក្រវីក្បាលហើយក្រាបក្បាលដាក់គេដដែល។
"ហ៊ឹក...ទេលោកចាងហ្វាង! នេះនាងខ្ញុំសុំអង្វរលោកចាងហ្វាងជួយនាងខ្ញុំផងទៅ! នាងខ្ញុំមិនអាចបាត់បង់ការងារនោះទេលោកចាងហ្វាយ! សន្យាមកថាលោកចាងហ្វាយនឹងជួយនាងខ្ញុំ!"។ លីន នារីដែលជាជាងផាត់មុខឲ្យតារាក្នុងក្រុមហ៊ុននេះក៏និយាយស្នើសំណើរទាំងនេះមកកាន់ ហូស៊ុក ដែលវិលវល់នឹងសម្តីនាងស្របនឹង ប៊ែលឡា វិញក៏បើកភ្នែកមើលដោយងឿងឆ្ងល់ពេលនាងមករកគេហើយក៏ឃើញទិដ្ឋភាពបែបនេះ។
"នេះមានរឿងអីទៅ? អាវ៎ បង លីន តើ!! បង លីនធ្វើអីនឹងបង? នេះមានរឿងអី ហូប៊ី ?"។ ប៊ែលឡា ជាសង្សាររបស់កម្លោះសង្ហាក៏សួរហើយ ហូស៊ុក ក៏ចងចិញ្ចើម។
"នេះបងក៏មិនដឹងដែរទើបកំពុងតែចង់សួរនាំ! តែថាក្រោកមកណា៎! អ្នកផងគេមើលមកមិនល្អទេណា៎ លីន !"។ ហូស៊ុក ក៏និយាយហើយ ប៊ែលឡា ក៏ចូលលើក លីន ។
"មែនហើយបង លីន ! មោះ!! មកអង្គុយសម្រួលអារម្មណ៍ហើយប្រាប់បង ហូប៊ី តាមសម្រួលទៅណា៎! កុំលុតជង្គង់ចឹងអីហើយ!"។ ប៊ែលឡា ក៏ណេណែនាំដោយសម្លេងស្រទន់ជាមួយសម្តីពិរោះនាំឲ្យ លីន ហាក់យល់ក៏ងក់ក្បាលមុននឹងដើរទៅតាមនាងទើប ប៊ែលឡា ងាកមកញញឹមយ៉ាងស្រស់ដាក់ ហូស៊ុក ។
"មានរឿងអី លីន ?"។ ហូស៊ុក ក៏អង្គុយនៅសាឡុងម្ខាងទើបនាយសួរនាំហើយ លីន ជូតទឹកភ្នែកដោយមាន ប៊ែលឡា នេះកាន់ដៃលើកទឹកចិត្ត។

YOU ARE READING
?????????????????? (My Love In My Fake Figure)????????? ?(Season 4) Completed ?
Romance??????????? 4 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...