ខុនដូ ខាវេនណូ ....
"ចឹងយប់នេះអ្នកនាងសម្រាកនៅបន្ទប់នេះចុះណា៎!! ខ្ញុំស្នាក់នៅបន្ទប់ខាងក្រៅទេ! កុំភ័យកុំស្លន់អី! ខ្ញុំសន្យាដាច់ខាតថាមិនរំខានអ្នកនាងទេ!"។ ពេលនេះ ជីមីន ក៏ណែនាំនាងក្រមុំឲ្យគេងក្នុងបន្ទប់សម្រាកគួរសមហើយ ឡេវេន ពេលនេះក៏ហាក់ធូរចិត្តបន្តិចចពេលដឹងថានាយនេះជាមនុស្សគួរឲ្យទុកចិត្តបានទើបនាងមើលគេដោយទឹកមុខធម្មតាវិញ។
"អឺម!! ខ្ញុំគិតថាមិនសមទេ! លោក ជីមីន ជាម្ចាស់ផ្ទះ! គួរឲ្យខ្ញុំគេងនៅក្រៅចុះ! មិនអីទេ!"។ នាងក៏តបវិញហើយ ជីមីន ក៏ញញឹមសង្ហាហើយក្រវីក្បាល។
"អ្នកនាង! ខ្ញុំជាសុភាពបុរសមិនអាចឲ្យសុភាពនារីគេងក្រៅរងារបែបនឹងទេ! ជាប្រុសត្រូវតែការពារនារី! ជារឿងគួរសមសម្រាប់បុរសល្អដូចជាខ្ញុំស្រាប់ហើយ!"។ ជីមីន ក៏អួតភ្លាមហើយ ឡេវេន លក៏ហាក់អស់សំណើច។
"ហឹស...តាមពិតទៅលោក ជីមីន ក៏ពូកែកំប្លែងដែរតើ! អ៎ នេះលោកមិនប្រកាន់ទេបើខ្ញុំរំខានសួរនាំរឿងខ្លះ?"។ ពេលនេះនាងក្រមុំក៏ចង់ដឹងដើមហេតុថាហេតុអីបានជានាងត្រូវគេចមកទីនេះហើយ ជីមីន ក៏ងក់ក្បាល។
"បាទមិនអី! អ្នកនាងចឹងដឹងអីទៅ?"។ ជីមីន នេះក៏ឈរអសើកម្ពស់ទល់មុខនាងហើយ ឡេវេន ក៏អោនមុខចុះបន្តិច។
"គឺមានរឿងអីបានជាខ្ញុំគេចមកទីនេះ? ហេតុអីក៏លោក ហូស៊ុក គេប្រាប់ឲ្យលោកនាំខ្ញុំមកទីនេះ? មានរឿងអីមែនទេ?"។ ឡេវេន ក៏សួរនាំគេហើយ ជីមីន ក៏ក្តាប់មាត់បន្តិចមុននឹងចងចិញ្ចើម។
"នេះបើនិយាយទៅហើយសុំអ្នកនាងសម្រួលស្មារតីនឹងបេះដូងឲ្យបានណា៎!"។ ជីមីន ហាក់ទើសទាល់តែ ឡេវេន ក៏ងក់ក្បាលពេញហឹងព្រោះតែការចង់ដឹង។
"ខណៈពេលដែលអ្នកនាងត្រូវបានបង ហូស៊ុក នាំមកនៅជាមួយគាត់នោះគឺអ្នកនាងត្រូវបានខាងប៉ូលីសចោទប្រកាន់មកលើអ្នកនាងថាអ្នកនាងជាអ្នកផ្តល់គំនិតលើបញ្ហារឿងថ្នាក់ចរាចរណ៍របស់អ្នកនាង ប៊ែលឡា ! ទិន្នន័យគ្រប់យ៉ាងដែលគេប្រមូលបានគឺពីលុយដែលដកពីកុងធនាគារនឹងយានជំនិះគឺសុទ្ធតែជារបស់របរអ្នកនាងទាំងអស់!'។ ជីមីន ក៏រៀបរាប់ហើយ ឡេវេន ក៏បើកភ្នែកធំៗភ្ញាក់ផ្អើលព្រោះនាងខ្លួនឯងមិនដឹងរឿងនេះឡើយ។

YOU ARE READING
?????????????????? (My Love In My Fake Figure)????????? ?(Season 4) Completed ?
Romance??????????? 4 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...