មន្ទីរពេទ្យ ....
"យ៉ាងម៉េចលោកគ្រូពេទ្យ ? តើ វេន គេកើតអីទៅ?"។ ខណៈដែលក៏បាត់បង់ស្មារតីរបស់នាងក្រមុំបានធ្វើឲ្យកម្លោះសង្ហា ហូស៊ុក នេះស្លន់ស្លោសូម្បីតែប្រិយមិត្តនាងក៏ភ័យគ្រប់គ្នាផងដែរ។
"អ៎!! នេះសូមលោកកុំបារម្ភអីណា៎!! អ្នកនាង ឡេវេន គាត់គ្រាន់តែនឿយហត់ហើយម្យ៉ាងវិញទៀតខ្ញុំក៏សុំអបអរសាទរផងណា៎! គាត់មានផ្ទៃពោះជាង 1 សប្តាហ៍ហើយ! ចឹងក៏មានការនឿយហត់ខ្លះដូច្នេះត្រូវប្រាកដចិត្តថានឹងមើលថែម្តាយហើយក៏នឹងកូនឲ្យបានល្អព្រោះគាត់ជាស្រ្តីមានផ្ទៃពោះចឹងក៏មានអាការៈហត់នឿយលើសពីមុនច្រើនណាស់!"។ លោកគ្រូពេទ្យបានញញឹមហើយទះស្មារបស់ ហូស៊ុក ដែលឈរស្តាប់ដោយបើកភ្នែកធំៗនេះដោយភ្ញាក់ផ្អើលទើបស្រវាមកចាបដៃគ្រូពេទ្យវិញដោយការរំភើបចិត្ត។
"លោកគ្រូពេទ្យនិយាយថា វេន មានផ្ទៃពោះមែនទេ? ពិតមែនទេលោកគ្រូ?"។ ហូស៊ុក ក៏សួរហើយគ្រូពេទ្យក៏ងក់ក្បាលញញឹមទើបនាយកម្លោះញញឹមបិទមាត់លែងជិតមុននឹងប្រញាប់ចូលទៅក្នុងមើលនាងក្រមុំដែលបើកភ្នែកព្រឹមៗហើយនាងក៏ស្រវាលើកដៃមករកគេពេលឃើញមុខរបស់នាយកម្លោះចូលមក។
"ហូស៊ុក ...អឺម...នេះអូននៅទីណា?"។ ដៃស្រឡូនត្រូវដៃក្រាសចាប់ត្រកងមុននឹងនាយអង្គុយក្បែរនាងដោយការញញឹមហើយក៏អង្អែលសក់នាង។
"មន្ទីពេទ្យណា៎ វេន !"។ នាយកម្លោះក៏ចាប់ទាញនាងឪបហើយអង្អែលសក់នឹងសម្លឹងមុខនាងញញឹមឈប់ទើប ឡេវេន ចងចិញ្ចើម។
"នេះបងម៉េចក៏សប្បាយចិត្តយ៉ាងនេះ ហូស៊ុក ? មានរឿងអីទៅ?"។ អត់នឹងឆ្ងល់មិនបនទើបនាងក្រមុំសួរហើយ ហូស៊ុក ក៏ញញឹមដាក់នាងដោយផ្អែមល្ហែមមុននឹងគេក៏លើកដៃម្ខាងទៀតដាក់លើពោះរាបស្មើនាងហើយសម្លឹងមើលនាង។
"មិនឲ្យបងសប្បាយចិត្តយ៉ាងម៉េច វេន បើនៅត្រង់នេះគឺកំពុងតែមានជីវិតថ្មីមួយកកើតនោះ!"។ ហូស៊ុក និយាយបែបនេះហើយ ឡេវេន ក៏ភ្ញាក់ផ្អើលមុននឹងនាងក៏រំលីងរលោងដោយក្តីរំភើបទើបនាងយកដៃមកស្ទាមពោះនាងពីលើដៃក្រាស់របស់គេ។
"បងថាម៉េច? នេះ..នេះបានន័យថាអូនមានកូនហើយមែនទេ ហូស៊ុក ? ហ៊ឹក...យើងមានកូនហើយមែនទេ ហូស៊ុក ?!"។ នាងក្រមុំក៏រំភ់បជាខ្លាំងទើប ហូស៊ុក ញញឹមដោយការរីករាយងក់ក្បាលដាក់នាង។

YOU ARE READING
?????????????????? (My Love In My Fake Figure)????????? ?(Season 4) Completed ?
Romance??????????? 4 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...