វីឡាត្រកូល លូកាស្រ្តូ ...
ពេលនេះនៅមុខវីឡាដល់ស្កឹមស្កៃនេះក៏មានឡានប៉ូលីស 2 គ្រឿងបានធ្វើដំណើរមកដល់ទីនេះមុននឹងពួកគេក៏កាន់កាន់ក្រដាសមួយសន្លឹកបោះជំហានមកដល់មុខវីឡានេះក៏មានមេការចេញមកទទួល។
"អត់ទោសលោកប៉ូលីសអញ្ចើញមកទីនេះមានការអ្វីដែលចា៎?"។ មេការក៏សួរដោយងឿងឆ្ងល់ហើយលោកប៉ូលីសក៏លើកដីកាចូលមកស៊ើមអង្កេតបង្ហាញ។
"យើងទទួលបានដំណឹងថានៅទីនេះមានលួចលាក់បង្កប់ខ្លួនអ្នកនាង ប័រណឺនដូ ដែលសព្វថ្ងៃកំពុងតែជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍របស់អ្នកនាង ម៉ាស្សារីន នោះឯង! យើងបានដីកាអនុញ្ញាតឲ្យចុះឆែកឆេរទីនេះបាទ! សូមអនុញ្ញាតឲ្យពួកយើងបានចូលធ្វើការផង!"។ លោកប៉ូលីសក៏និយាយបែបនេះហើយមេការក៏ហាក់ភ័យមុនឹងងាកមើលក្នុងផ្ទះដោយទើសទាល់។
"តែ....តែគឺថា-!"។ កំពុងតែរកលេសដោះសាក៏ស្រាប់តែមានសម្លេងរបស់បុរសមានឥទិ្ធពលម្នាក់បានបោះជំហានចេញមក។
"បើលោកប៉ូលីសចង់ឆែកឆេរអ្វីក៏តាមចិត្ត! សុំអញ្ជើញ!!"។ ហូស៊ុក ក៏ចេញមកជាមួយទឹកមុខញញឹមស្រស់ហើយប៉ូលីសអោនគោរពដោយការគួរសមបន្តិចទើបនាំគ្នាចូលទៅហើយនៅជ្រុងម្ខាងនៃវីឡានេះក៏មានរថយន្តមួយដែលបានចតហើយជាបុរសម្នាក់បានលើកទូរស័ព្ទទៅរាយការណ៍ជូនអ្នករៀបចំរឿងនេះនោះឯង។
ពេលនេះ ប៉ូលីស បានចូលធ្វើការឆែកឆេរគ្រប់បន្ទប់ទាំងអស់ហើយនាយកម្លោះយើងបែរជាអង្គុយលើសាឡុងចុចទូរទស្សន៍ដោយធ្វើមិនដឹងទៅវិញហើយក្រេបស្រាយ៉ាងប្រងើយធ្វើដូចជាគ្មានអ្វីកើតឡើងថ្នាក់មេការពេលនេះក៏ឈរចាប់ដៃជាមួយស្រីបម្រើដទៃព្រោះតែភ័យខ្លាចថាប៉ូលីសនឹងស្វែងរក ឡេវេន ឃើញ។
កន្លះម៉ោងក្រោយ ....
"យ៉ាងម៉េចហើយលោកប៉ូលីសរកឃើញទេ? នេះហត់ហើយរឺនៅ? អាចអង្គុយញ៊ាំស្រាជាមួយខ្ញុំលេងសិនក៏បានដែរ! ចាំខ្ញុំឲ្យអ្នកបម្រើរៀបចំជូន!"។ ហូស៊ុក ក៏ងាកមករាក់ទាក់ប៉ូលីសដែលរុះរើផ្ទះគេគ្រប់ទិសទីទម្រាំសព្វនេះឡើងបែកញើសជោគខ្លួនហើយក៏ហត់ព្រោះតែផ្ទះគេមិនជាតូចឯណាហើយក៏ប៉ូលីសទាំងនោះក៏កឈរធ្វើមុខហាក់រអៀសចិត្តតិចតួច។

YOU ARE READING
?????????????????? (My Love In My Fake Figure)????????? ?(Season 4) Completed ?
Romance??????????? 4 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...