ពេលនេះរាងស្តើងរបស់នារីម្នាក់ក៏បានបោះជំហានមកដល់មុខបន្ទប់គេងជាកម្មសិទ្ធិរបស់ម្ចាស់វីឡាហើយនាងក៏ឈរទ្រឹងស្ងៀមមិខទ្វារមិនហ៊ានឈោងដៃបើកភ្លាមទេទើបនាងសម្រួលដង្ហើមហើយក៏បើកទ្វារចូលថ្នមៗ។
"លោករកខ្ញុំមែនទេ?"។ ឡេវេន ក៏សួរទៅកម្លោះសង្ហាដែលអង្គុយលើតុធ្វើការគេនេះហើយនាយក៏អើតមកសម្លឹងនាងទើបដាក់ឯកសារចុះ។
"មកណេះមក! ខ្ញុំមានរឿងចង់សួរនាងខ្លះហើយក៏មានរឿងនិយាយជាមួយដែរ!"។ ហូស៊ុក ក៏តបហើយ ឡេវេន ក៏ធ្វើមុខស្មើបន្តិចទើបនាងងក់ក្បាលហើយចូលទៅក្បែរ។
"នាងមានប្អូនស្រីចុងម្នាក់ឈ្មោះ ឡេរីន មែនទេ?"។ ហូស៊ុក ក៏សួរហើយ ឡេវេន ក៏ភ្ញាក់ផ្អើលបន្តិចមុនឹងងក់ក្បាល។
"នេះមានរឿងអីរឺ? ហេតុអីលោកស្គាល់ ឡេរីន ? គេមករកលោកមែនទេ?'។ ឡេរីន ក៏ជជីកសួរហើយ ហូស៊ុក ក៏ងាកមុខទៅម្ខាងមុននឹងងក់ក្បាល។
"ព្រឹកមិញនេះគេមករកខ្ញុំដល់ក្រុមហ៊ុន! ប្រាប់ខ្ញុំថាគេកំពុងតែតាមស្វែងរកនាង! លោកប៉ានាងកំពុងតែកើតជម្ងឺបេះដូងដោយសារតែនាង! ហើយគេប្រាប់ទៀតថានាងរត់គេចពីផ្ទះបំណងចង់ឲ្យប៉ានាងទិញភាគហ៊ុនពីក្រុមហ៊ុនរបស់ខ្ញុំ!"។ ហូស៊ុក ក៏រៀបរាប់សង្ខេបខ្លីមកកាន់នាងហើយ ឡេវេន ស្តាប់ហើយក៏ទ្រេតជំហានទៅក្រោយ 2 3 ជំហានពេលលឺសម្តីនេះ។
"នេះ ឡេរីន គេនិយាយបែបមែនរឺ? ហេតុអីក៏ចឹង? នេះរឿងក្លាយទៅជាចឹងបានយ៉ាងម៉េចទៅ? លោកប៉ា! ប៉ាខ្ញុំមិនដែលមានជម្ងឺបេះដូងទេពីមុនមកព្រោះអ្នកដែលមានជម្ងឺបេះដូងគឺជាខ្ញុំនោះទេ! ខ្ញុំមានបេះដូងខ្សោយពីកំណើត! ប៉ាអាចគ្រាន់តែខ្សោយសុខភាពតែមិនអាចជាបេះដូងទេព្រោះគាត់ធ្លាប់ចង់បរិច្ចាគវាមកឲ្យខ្ញុំតែបេះដូងគាត់នឹងខ្ញុំមិនត្រូវគ្នាទើបប្តូរមិនបាន! ហើយចំណែករឿងភាគហ៊ុនទាំងនេះគឺមិនមែនបែបនឹងឡើយ! លោកក៏ដឹងថាខ្ញុំបាត់ខ្លួនមកដោយសារតែអ្វី?"។ ឡេវេន ក៏ព្យាយាមបកស្រាយហើយ ហូស៊ុក ក៏មើលនាងដោយទឹកមុខស្មើធម្មតា។
"ចុះនាងគិតថាខ្ញុំកុំពុងតែមានជំនឿលើ ឡេរីន ប្អូនស្រីចុងនាងមែនទេ?"។ ហូស៊ុក ក៏សម្លឹងនាងដោយលើកចិញ្ចើមហើយ ឡេវេន ក៏មានទឹកមុខស្ងួត។

YOU ARE READING
?????????????????? (My Love In My Fake Figure)????????? ?(Season 4) Completed ?
Romance??????????? 4 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...