ខណៈដែល ឡេវេន អង្គុយលើការ៉ូហើយងើបមុខសម្លឹងពួកគេដោយហួសចិត្តក៏មាន មែល ដែលបានដើរចូលមកដោយមុខស្មើហើយក៏នាំក្រុមប៉ូលីសចូលរួមនឹងអ្នកកាសែតជាច្រើនដែលមកឈរថតព្រៀងព្រៀតតែម្តង។
"ពួកយើងគឺសមត្ថកិច្ចបានទទួលដីកាក្នុងការចាប់ខ្លួនអ្នកនាង ឡេវេន ប័រណឺនដូ ពីបទមនុស្សឃាតដោយព្រៀងទុក!!! សុំពេលនេះជួយសហការណ៍រទៅប៉ុស្ភិ៍ជាមូយពួកយើង!!"។ ពេលនេះក្រុមប៉ូលីសក៏ចូលមកដល់ហើយលើដីកាធ្វើឲ្យ ឡេវេន គាំងអស់មិនដឹងត្រូវធ្វើបែបណា។
"តែខ្ញុំសុំលោកប៉ូលីសរឿងមួយបាន! នេះជាលិខិតធានាក្រៅឃុំរបសអ្នកនាង ឡេវេន ដែលខ្ញុំស្នើសុំ! ខាងថ្នាក់ពួកលើពួកយើងបានអនុញ្ញាតរួចហើយ!"។ ខណៈដែល ហូស៊ុក ចេញមកហុចលិខិតមួយឲ្យប៉ូលីសនាំឲ្យគ្រប់គ្នាភ្ញាក់ផ្អើលហើយជាពិសេស ឡេរីន ក៏ងាកមកសម្លឹង ហូស៊ុក ទៅវិញ។
"អូ!!! ចឹងពួកយើងយល់ហើយ! បើមានស្ថានភាពណាមិនសមស្របពួកយើងនឹងធ្វើតាមការងារហើយបាទ! ចឹងពួកយើងសុំលាសិនហើយ!"។ ប៉ូលិសទាំងនោះក៏ទៅវិញធ្វើឲ្យវអ្នកកាសែតនានាក៏សម្លឹងមុខគ្នាហើយមុននឹងចុចថតក្រឹបៗបញ្ចាំភ្លើងមកលើ ឡេវេន ដែលងាកមុខចេញព្រោះតែវាចាំងមុខពេក។
"បញ្ជាក់បន្តិចបានទេថាអ្នកនាង ឡេវេន ជាឃាតករមែនទេ? ហេតុអីបានជាអ្នកនាងមានគំនិតសម្លាប់គេចឹង?"។ អ្នកកាសែតក៏ចោទសំណួរព្រោងព្រាននាំឲ្យនាងក្រមុំនាងមិនអាចឆ្លើយតបកើតព្រោះតែនាងវិលមុខច្របូកច្របល់ហើយនៅមានភ្លើងបញ្ចាំងមកចំមុខនាងមិនឈប់ទៀតផង។
"អធ្យាស្រ័យផងអ្នកកាសែតទាំងអស់គ្នា! ពត៍មាននៅថ្ងៃនេះពួកយើងសុំលើកទៅធ្វើលើកក្រោយចុះណា៎!!! យើងមិនអាចផ្តល់បទសម្ភាសន៍លំអិតនៅពេលនេះទេសុំអញ្ចើញទៅវិញចុះ!"។ ពេលនេះ ហូស៊ុក ចេញមកនិយាយបែបនេះហើយក៏ស្ទុះទៅអូសដៃ ឡេវេន ទាញនាងឲ្យក្រោកហើយចេញមកខាងក្រៅបាត់ទុកឲ្យ មែល ហើយនឹង ឡេរីន សម្លឹងពួកគេរួមនឹងអ្នកកាសែតដែលឈរមើលមុខគ្នានិយាយជជែកមិនយល់រឿងថាម៉េចក៏វាទៅជាបែបនេះ។
"នេះមានរឿងស្អីអីទៅ? មែល !!! ឯងមានដឹងថាមានអីកើតឡើងទៅហា៎?"។ ឡេរីន ក៏ទៅកន្ត្រាក់ច្របាច់ដៃ មែល ហើយ នាងក៏កាឈឺចាប់ជាខ្លាំងមុននឹងក្រវីក្បាល។

YOU ARE READING
?????????????????? (My Love In My Fake Figure)????????? ?(Season 4) Completed ?
Romance??????????? 4 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...