មណ្ឌលកុមារកំព្រា ...
រថយន្តទំនើបមួយគ្រឿងបានធ្វើដំំណើរការកាត់កន្លែងមួយដែលត្រូវបានគេស្គាល់ថាជាទីពំនាក់សម្រាកកុមារដែលគ្មានឪពុកម្តាយរឺក៏ត្រូវគេបោះបង់ចោលបានរស់នៅនឹងជ្រកកោនក្នុងការឧបត្ថម្ភរបស់អ្នកមានទឹកចិត្តនោះឯងហើយពេលនេះក៏ឃើញានារីរូបស្អាតម្នាក់បានបោះជំហានចេញពីរថយន្តដោយទឹកមុខស្មើ។
"អ្នកណាគេនឹង?"។ មាននារីចំណាស់ម្នាក់បានដើរមកមកមើលខណៈក្មេងៗនៅទីនេះក៏នាំគ្នាឈរមកមើលនាងដោយចំហរមាត់គ្រប់គ្នាព្រោះតែនាងស្រស់ស្អាតដូចស្រីសួគ៍នោះឯង។
ឡេវេន បានបោះជំហានទៅក្នុងកន្លែងនោះហើយមានកាន់កាបូបយួរដៃតម្លៃថ្លៃជាមួយលើទម្រង់មុខនាងបំពាក់វែនតាខ្មៅសមនឹងមុខមាត់ហើយនាងក៏បោះជំហានមកក្បែរនារីដែលឈរមើលនាងនោះឯង។
"ខ្ញុំចង់មករៀចំការបរិច្ចាគជំនួយខ្លះៗដល់មណ្ឌលនេះ!!"។ ឡេវេន ក៏និយាយពីបំណងហើយនារីចំណាស់នោះក៏ស្រាប់តែញញឹមស្រវ៉ាចង់ចាប់ដៃនាងតែ ឡេវេន ក៏ចងចិញ្ចើមហើយថយក្រោយហាក់ដូចខ្ពើមរអើមគេ។
"អ-អ៎!!! ចា៎ៗ! មិនអីទេអ្នកនាង! ចឹងពួកយើងនឹងរៀបចំជូនណា៎! អរគុណទឹកចិត្តដ៏ធំធេងណាស់!! នែក្មេងៗទៅចូលក្នុងរៀបចំខ្លួនឲ្យល្អទៅ! បងស្រីស្អាតម្នាក់បានមកចែកអំណោយឲ្យហើយ!"។ នារីចំណាស់នោះមានតួនាទីជាអ្នកមើលខុសត្រូវក្មេងៗក៏ស្រែកប្រាប់ខណៈមានរថយន្តជិះបន្តមកតាមក្រោយមកដឹកទំនិញមកខ្លះៗហើយ ឡេវេន ក៏ងាកមើលនារីចំណាស់នោះ។
"ជួយផ្សព្វផ្សាយផងណា៎!!! ខ្ញុំ ឡេវេន ប័រណឺនដូ តារាសម្តែងលំដាប់ អេ ទាំងនេះជាទឹកចិត្តហើយគួរចាត់ចែងតបគុណនឹងថ្លែងអរគុគខ្ញុំដោយរបៀបណាយល់ហើយមែនទេ?"។ ឡេវេន ក៏និយាយហើយនារីចំណាស់ក៏ញញឹមហាក់មានអារម្មណ៍ថានាងក្រមុំនេះដូចជាមិនបានមានទឹកចិត្តដូចមាត់និយាយដែរតែគាត់ក៏បានទទួលគុណគេហើយពេលនោះក៏មានកម្មការជញ្ជូនទំិញជាច្រើនដើរមកធ្វការពួកគេហើយក៏ឃើញរាងកាយសង្របដ់បុរសម្នាក់បានស៊កដៃមកចូលហោប៉ៅអាវគេទាញរបស់ម្យ៉ាងចេញមកមុននឹងដើរមកក្បែរ ឡេវេន ហើយក៏បោះដៃមកឪបស្មានាង។

YOU ARE READING
?????????????????? (My Love In My Fake Figure)????????? ?(Season 4) Completed ?
Romance??????????? 4 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...