抖阴社区

????? ? : ??????????

Start from the beginning
                                    

"គឺ...ហ៊ឹក...កាលពីប៉ុន្មានថ្ងៃមុននាងខ្ញុំបានទៅធ្វើជាជាងផាត់មុខជំនួសឲ្យជាងផ្ទាល់ខ្លួនរបស់អ្នកនាង ឡេវេន មួយថ្ងៃ! ពេលនោះមិនដឹងជាគាត់កើតអីក៏រត់មកស្រែកឲ្យខ្ញុំជូតដៃឲ្យគាត់តែពេលនោះខ្ញុំក៏ជូតខ្លាំងៗបន្តិចព្រោះខ្លាចគាត់គិតថាមិនស្អាតតែគាត់ខឹងក៏ហាមាត់បញ្ជាឲ្យគេបញ្ឈប់ខ្ញុំមិនឲ្យធ្វើការ! ហ៊ឹក...ចាប់ពីពេលនោះមកកន្លែងសម្អាងគេមិនអនុញ្ញាតឲ្យខ្ញុំទៅធ្វើការទេព្រោះអ្នកនាង ឡេវេន ប្រាប់ថាមិនឲ្យខ្ញុំទៅទីនោះទៀតទេ! ហ៊ឹក...នេះលោកចាងហ្វាងជួយសុំអង្វរអ្នកនាង ឡេវេន ផង! នេះខ្ញុំមកពី ហុងកុង ឆ្ងាយផ្ទះណាស់មកធ្វើការទីនេះដើម្បីកូននឹងគ្រួសារមានម្តាយចាស់! ពួកគេពឹងលើខ្ញុំ! បើគ្មានការងារនោះខ្ញុំនឹងស្លាបហើយ! នេះខ្ញុំសុំពឹងពាក់លោកចាងហ្វាងនឹងអ្នកនាង ប៊ែលឡា ផង...ហ៊ឹក... !"។ លីន ក៏ឪប ប៊ែលឡា ហើយនាងក្រមុំក៏លើកអង្អែលខ្នងគាត់មុននឹងសម្លឹងមើល ហូស៊ុក ។

"ថាហើយជានាងម្នាក់នឹងមែន! បង្ករឿងមិនឈប់! មិនអីទេ លីន ! លីន អាចធ្វើការនៅទីនេះបានដូចធម្មតា! ទៅផាត់មុខជូនអ្នកណាក៏បានតែកុំទៅរកស្រីម្នាក់នឹងឲ្យសោះ! បើនរណាមិនអនុញ្ញាតឥ្យ លីន ទៅប្រាប់ខ្ញុំ! ចាំខ្ញុំចាត់ការទៅខាងមេការរបស់គេ! លីន កុំខ្លាច! ទីនេះជាក្រុមហ៊ុនខ្ញុំ! ខ្ញុំជាចាងហ្វាងមិនមែនគេទេ!"។ ហូស៊ុក ក៏និយាយម៉ាត់ៗដោយកំហឹងកាលបើដឹងដល់បញ្ហាជានរណាហើយ ប៊ែលឡា ក៏ងាកមកទាញ លីន ចេញបន្តិចមុននាងទាញកាតធនាគារមួយដាក់លើដៃគេ។

"នេះទឹកចិត្តតិចតួចរបស់ខ្ញុំ! មានមិនច្រើនទេបង! សុំកុំបដិសេធអី! លឺមកថាម្តាយបងឈឺនៅង ហុងកុង ! នេះគ្រាន់សម្រាប់ថ្លៃមើលជម្ងឺបានមួយរយៈខ្លីដែរណា៎! យកចុះ! លេខកូដនឹងអ្វីផ្សេងខ្ញុំសរសរសេរជូនបងណា៎!"។ ប៊ែលឡា ក៏ផ្តល់ជាជំនួយដល់មនុស្សដែលពិបាកតាមទម្លាប់របស់នាងបានធ្វើឲ្យចិត្តខឹងរបស់ ហូស៊ុក រលាយខ្លះៗកាលបើឃើញថានារីជាទីស្រលាញគេមានទឹកចិត្តល្អបែបនេះ។

"លីន អរគុណអ្នកនាង ប៊ែលឡា  ! នេះចាំ លីន រកលុយសងវិញ! អរគុណទឹកចិត្តរបស់អ្នកនាងនឹងលោកចាងហ្វាង! នេះជាសំណាងណាស់ដែលលោកចាងហ្វាងមានអ្នកនាង ប៊ែលឡា ជាមនុស្សជាទីស្រលាញ់!"។ លីន ក៏សរសើរហើយ ហូស៊ុក ក៏ញញឹមខណៈ ប៊ែលឡា ក៏ស្រស់ស្រាយ។

?????????????????? (My Love In My Fake Figure)????????? ?(Season 4) Completed ?Where stories live. Discover now