抖阴社区

????? ? : ??????????

Start from the beginning
                                    

"ត្រូវហើយ! ប៊ែលឡា នេះជានារីល្អចេះដឹងទុក្ខធុរៈអ្នកដទៃហើយគ្មាននរណាប្រៀបបានទេខុសពីស្រីម្នាក់ទៀតដែលពេលណាក៏ជាមេនាំភ្លើង!"។ ហូស៊ុក ក៏ខាំមាត់មុននឹងបោះជំហានហើយចុចទូរស័ព្ទទាក់ទងទៅកាន់បុគ្គលិកគេឲ្យរៀបចំការងារ។

ភូមិគ្រឹះ ប័រណឺនដូ ...

"សួស្តីអ្នកនាងធំ!"។ នៅឯផ្ទះដ៏ស្កឹមស្កៃដូចវិនាមនេះក៏មានអ្នកបម្រើឆ្វេងស្តាំឈរអោនក្បាលទួលនារីម្នាក់ដែលឆើតឆាយជាមួយទឹកមុខហាក់ធុញថប់កាលបើមកដល់ផ្ទះវិញហើយក៏ក្រលេកទៅកាន់តុបាយក៏មើលឃើញមានមនុស្សប៉ុន្មាននាក់ដែលកំពុងតែញ៊ាំបាយហលយនាងក៏សន្លឹងបន្តិចមុននឹងបោះជំហានរៀបចេញទៅខាងលើបន្ទប់។

"នេះរឺរឹកពារអ្នកនាងធំនោះ? ឃើញលោកប៉ាពិសារបាយក៏មិនចេះមកគួរសម!"។ សម្លេងនារីម្នាក់ទៀតក៏បន្លឺឡើងជាស្រីក្មេងម្នាក់អង្គុយនៅតុបាយដៀងភ្នែកសម្លឹង ឡេវេន ជាអ្នកនាងធំនៃគ្រួសារនេះទើប ឡេវេន ដែលបោះជំហាននោះក៏ឈប់ហើយងាកក្រោយមកសម្លក់នាង។

"មែនហើយ! នេះជារឹកពារស្អីរបស់ឯង ឡេវេន ?! មិនចេះរាក់ទាក់ប៉ានឹងប្អូនទេរឺ?"។ លោក ប័រណឺនដូ មហាសេដ្ធីពាន់លានក៏បន្ទោរសម្តីស្របនឹងអ្នកនាងតូចដែលជាប្អូនស្រីរបស់ ឡេវេន តែមិនមែនម្តាយតែមួយនោះក៏ពេបមាត់ដាក់នាងទើប ឡេវេន បោះកាបូបតម្លៃរាប់ពាន់ទៅមកខាងហើយដើរមកឈរនៅចំពោះមុខពួកគេហើយក្រពាត់ដៃដាក់ពួកគេ។

"រាក់ទាក់?!! រាក់ទាក់នរណាទៅ? រាក់ទាក់ប៉ាមែនទេ?!! ចឹងក៏សួស្តីលោកប៉ា! តែបើមីក្មេងឈាមថោកនេះខ្ញុំមិនរាក់ទាក់វាទេ!"។ ឡេវេន ក៏ឌឺដងវិញមុននឹង ឡេរីន ជាប្អូនស្រីម្តាយទីទៃក៏ខឹងហើយក្តាប់ដៃងើបឈរ។

"អ្នកណាគេឈាមថោកហា៎?'។ ក៏ដូចជាសព្វដងដែលនិយាយពេលណាមិនបានយូរក៏ផ្ទុះសង្គ្រៀមទើបលោក ប័រណឺនដូ ចូលទៅឃាត់កូនស្រីទាំងពីររបស់គាតើ។

"ឯងកាន់តែប្រហើនហើយ ឡេវេន ! នេះជាសាច់ឈាមជាមួយគ្នានោះទេម៉េចក៏មានសម្តីមិនពិរោះយ៉ាងចឹង?"។ លោក ប័រណឺដូ ហាក់កាន់ជើង ឡេរីន ជាង ឡេវេន ទើប ឡេវេន ពេបមាត់ហើយក៏លើកដៃចង្អុលប្អូនស្រីចុង។

"ខ្ញុំគ្មានជាប់សាច់ឈាមជាមួយមីក្មេងដែលម៉ែវាជាសំផើងដើរទាក់ឪគេទេ!"។ សម្លេងដ៏អសុរសត្រូវបាន ឡេវេន និយាយចេញមកហើយ ឡេរីន ខឹងជាខ្លាំងហើយក្តាប់ដៃញ័រមាត់ខណៈលោក ប័រណឺនដូ កាន់តែក្រេវក្រាធ។

"នែ ឡេវេន ! ឯងកាន់តែប្រហើនហើយណា៎! ប្រយ័ត្នយើងវៃឯងណា៎!!"។ លោក ប័រណឺដូ ក៏លើកដៃច្រឡរដាក់នាងហើយ ឡេវេន មិនខ្លាចមានតែហុចមុខឌឺគាត់ទៀត។

"វៃមក!!! ចង់វៃខ្ញុំហ៎? ទះមកនៀក! ឲ្យគេបានដឹងលឺផងថាឪពុកបង្កើតសុខចិត្តវៃកូនដើមខ្លួនឯងដើម្បីមីកូនចុងអត់ខាន់ស្លា! មើលទៅវាល្អបែបណា!!! វៃទៅ!!!"។ ឡេវេន មិនញញើតមានតែឌឺដងធ្វើឲ្យលោក ប័រណឺនដូ ខឹងតែក៏កកតាប់ដៃដោយមួម៉ៅមុននឹងច្រត់ចង្កេះហើយហួសចិត្តនឹងនាង។

<ផាច់>" ឡេវេន !!!!"។ លោក ប័រណឺដូ ក៏ភ្ញាក់ផ្អើលខណៈគាត់មិនវាយនាងតែ ឡេវេន ក៏ស្ទុះទៅទះកំផ្លៀង ឡេរីន មួយដៃនាំឲ្យនាងដួលលើការ៉ូមុននឹងគាត់ស្លុតនឹងកាយវិការកូនស្រីខ្លួនហើយក៏គ្រា ឡេរីន ឡើង។

"ប៉ាចង់វៃខ្ញុំចឹងខ្ញុំមានតែវៃមីអ្នកបង្កហេតុនេះចេញ! លើកក្រោយនាងឯងរៀននិយាយឲ្យស្រួលបួលជាមួយើង!! ប្រយ័ត្នធ្ងន់ជាងនេះណា៎! ផ្ទះនេះយើងធំមិនមែនដល់វេននាងឯងមានសិទ្ធមកឌឺដងយើងទេ!!"។ ឡេវេន ក៏ដើរចេញទៅទុកឲ្យ ឡេរីន ឈរយំផងទម្ទ្រាំជើងមិនអស់ចិត្តដែលនាងធ្វើអី ឡេវេន មិនបានហើយនេះជាស្ថានភាពជាប្រចាំដែលនារីឆើតឆាយរបស់យើងរស់នៅរាល់ថ្ងៃគឺជាមួយភាពក្តៅក្រហាយចឹងឯងហើយជីវិតមានលុយរាប់កោដិជាមួយភាពល្បីល្បាញតែបែរជាមិនស្លាល់អ្វីទៅជាសុភមង្គនឹងភាពកក់ក្តៅ។

?????????????????? (My Love In My Fake Figure)????????? ?(Season 4) Completed ?Where stories live. Discover now