抖阴社区

????? ?? : ??????

Start from the beginning
                                    

<បឹប>"មីតារារលួយ!!! មីតារាពស់វែកតើនៀក!!! គប់វាទៅ!!"។ ពេលដែលនាងក្រមុំបានឈានជើងចេញមកស្រាប់តែមនុស្សម្នាជាច្រើនបានយកបន្លែមកគប់លើនាងយ៉ាងដំណំមកលើ ឡេវេន ពេលមានវ្វូងមនុស្សជាច្រើនចោមរោមនាងជាខ្លាំង។

"អូយ!! ឈប់សិន!! អូយ!! ស្តាប់ខ្ញុំបកស្រាយសិនអ្នកទាំងអស់គ្នា-អាយ៎!"។ គ្មាននរណាគេគិតស្តាប់ពីការឃាត់របស់នាងឡើយព្រោះតែបន្លែជាច្រើនបានហោះមកលើរាងកាយនាងមិនដកដៃទេហើយនាងក្រមុំក៏មានតែលើដៃមករងនោះឯង។

"នាងឯងនេះមាយារហើយពស់វែកទៀត!!! អាក្រក់សម្បើមណាស់!!! មុខស្អាតតែមាយាទអន់!!! គប់វាទៅ!!! នេះកោតតែទៅធ្វើបុណ្យនៅមណ្ឌលកុមារកំព្រាទាំងចិត្តអាក្រក់ចឹងសោះ! ពិតជាថោកទាបមែន!!!"។ នារីម្នាក់ក៏ស្រែកក្តែងៗពីហេតុផលដែលនាំឲ្យគ្រប់គ្នាគេភ្ញាក់ផ្អើលរករឿងនឹងស្អប់នាងក៏ព្រោះតែមាន វីដេអូឃ្លីប របស់នាងកាលពីពេលដែលនាងទៅមណ្ឌលកុមារកំព្រានោះបានលេចចេញការពិតមកនាំឲ្យគ្រប់បានឃើញនឹងកាយវិកាយដែលនាងឈរជេរស្តីដៀលថាឲ្យមនុស្សនៅមណ្ឌលនោះពេញភ្នែក។

"អ-អូយ!! ខ-ខ្ញុំសុំទោសពិតមែន!!! ខ្ញុំ-អីយ!"។ ស្ពៃក្តោបបានហោះចូលមុខរបស់នាងហើយគ្រប់គ្នាក៏នៅតែគប់មិនឈប់ខណៈនៅខាងក្រោយវ្វូងមនុស្សនេះមាននារីចំណាស់ម្នាក់ឈរជាមួយគ្នាគាត់នៅក្បែរនោះសម្លឹងមើល ឡេវេន ដោយមុខស្មើ។

"បងមិនគិតថាធ្វើចឹងហួសហេតុទេរឺ?"។ នារីដែលឈរក្បែរនារីចំណាស់ក៏សួរនាំហើយនារីចំណាស់ក៏មើលនាងដោយមុខស្មើ។

"ហួសហេតុ? ឯងដឹងថានាងធ្វើអីដែលហួសហេតុជាងទេ! អ្នកនាង ប៊ែល បានស្លាប់ហើយនាងតារានឹងក៏ជាបុគ្គលម្នាក់ដែលរង់ចាំយកបេះដូងរបស់អ្ននាង ប៊ែលឡា មកជំនួសដើម្បីបន្តជីវិតដ៏សែនអាក្រក់នោះអី!! ប៉ុន្នឹងសងកម្មមិនទាន់រួចផងទេ! មនុស្សដូចជាគេនឹងត្រូវរស់នៅដោយសងកម្មបែបនេះរហូត!!"។ នារីចំណាស់ដែលជាអ្នកមើការខុសត្រូវក្មេងៗនោះក៏ជាអ្នកបញ្ចេញ វីដេអូ ក៏បានរៀបំនិយាយជាអ្នកថត វីដេអូ នឹងជាថ្នូរដោះដូរលុយឲ្យគេចាំថតគ្រប់យ៉ាងកាលបើពេលនោះគាត់បានឃើញទង្វើមិនល្អបរបស់នាងហើយគាត់ក៏ចាកចេញក្រោយសកម្មភាពដែលគាត់គិតថា ឡេវេន សមនឹងទទួលនោះវាកើតឡើងហើយ។

?????????????????? (My Love In My Fake Figure)????????? ?(Season 4) Completed ?Where stories live. Discover now