抖阴社区

????? ??: ??????????????

Start from the beginning
                                    

វីឡាត្រកូល លូកាស្រ្តូ ...

ពេលនេះឡានក៏បើកដល់ផ្ទះហើយពេលនេះនាយកម្លោះក៏ស្រវាដោះខ្សែក្រវ៉ាត់ឲ្យនាងចេញហើយក៏ដកដៃចេញពីនារីដែគេងឪបដៃគេថ្នមៗមុននឹងគេចង់ដាស់នាងតែក៏ទ្រឹងដៃទើបគេក៏ដង្ហើមធំហើយក៏ស៊កដៃមកក្រោយភ្លៅរបស់នាងហើយម្ខាងទៀតក៏ស៊៊កពីក្រោយខ្នងនាងហើយទាញកាយស្តើងនោះបីចេញមកតែម្តង។

"ហ៊ឹម...អ្នកម៉ាក់!!! ម៉ាក់កុំទៅចោលកូនបានទេ? ម៉ាក់នៅកំដរកូនគេងជាមួយគ្នាណា៎!"។ នាងក្រមុំពេលនេះរវើរវាយនាំឲ្យ ហូស៊ុក កាន់តែឆ្ងល់ក៏លើកដៃមកស្ទាបថ្ងាសនាងឃើញថានាងក្តៅខ្លួនទើបគេភ្ញាក់ផ្អើល។

"នេះតាមពិតគេឈឺហើយតើ!!! ហ៊ើយ !!! រឿងច្រើនមែន!"។ ហូស៊ុក ក៏រអ៊ូតែបែរជាលើកនាងដាក់លើគ្រែគេងហើយក៏ស្ទុះទៅយកចានដែកទឹកមកពូតរួចក៏មកអង្គុយលើគ្រែហើយស្អំក្បាលឲ្យនាង។

"នេះបើក្តៅខ្លួនមិនផឹកថ្នាំនាងម៉េចនឹងជាទៅច្បាស់ជាក្តៅខ្លួនដល់ស្លាប់ជាមិនខានទេ! ធ្វើយ៉ាងម៉េចចេះ?"។ ហូស៊ុក ក៏នឹកថានាងក្រមុំគួរតែញ៊ាំថ្នាំបញ្ចុះកម្តៅតែពេលនេះនាងក៏គេងដោយរវើរវាយទើបនាយកម្លោះខំគិតរកវិធីថាត្រូវធ្វើយ៉ាងណា។

កាយក្រាស់ក៏បោះជំហានមករកថ្នាំគ្រាប់ដែលគេទាញយកមកទុកលើតុហើយក៏យកវាចេញមួតគករាប់ពីបន្ទះថ្នាំដាកចូលកូនចានពែងតូចមួយហើយក៏យកស្លាបព្រាមកសង្កត់កិនបំបែកថ្នាំនេះឲ្យម៉ត់ខ្ទេចមុននឹងគេលាយជាទឹកកូរចូលគ្នាឲ្យក្លាយជាខាប់ចូលជាមួយទឹក។

នាយកម្លោះក៏ទាញកាយស្តើងនោះឡើងហើយក៏ទាញមកផ្អែកលើលដងខ្លួនគេម្ខាងមុននឹងគេយកដៃទប់នាងម្ខាងហើយដៃម្ខាងកាន់ចានថ្នាំមុនគេក៏ផឹកខ្លួនឯងហើយក៏ចាប់ច្របាច់មាត់នាងតូចតិចៗឲ្យចំហរមុននឹងធ្វើការបញ្ចុកចូលមាត់នាងទាល់តែអស់។

បបូរមាត់ក្រាស់ក៏បញ្ចុកថ្នាំចូលបបូរមាត់តូចនោះដោយសន្សឹមៗមួយៗធ្វើឲ្យជាតិល្វីងនៃថ្នាំរត់ពេញក្រអូមមាត់តែវាមិនបានធ្វើឲ្យនាយពិបាកនឹងការទទួលយកពេលដែលមានអារម្មណ៍ថាគេក៏ចូលចិត្កបែបនេះវាហាក់ដូចជាទាក់ទាញ។

?????????????????? (My Love In My Fake Figure)????????? ?(Season 4) Completed ?Where stories live. Discover now