抖阴社区

????? ?? : ????????????? ?????

Start from the beginning
                                    

"ហេតុអីត្រូវមករកខ្ញុំ? តើខ្ញុំនិងបងស្រីនាងពាក់ព័ន្ធអីទៅ?"។ ហូស៊ុក ក៏សួរនាំហើយ ឡេរីន ក៏ជូតទឹកភ្នែកតិចៗហើយក៏សម្លឹងគេ។

"នេះសង្ឃឹមថាលោក ហូស៊ុក យល់ណា៎! ខ្ញុំមិនចង់និយាយនោះទេលោក ហូស៊ុក ! តាមពិតបងវេន មកថតកុនឲ្យក្រុមហ៊ុនលោកនេះគឺមានគម្រោងការចង់លួចគម្រោងការគ្រប់គ្រងនៅទីនេះយូរណាស់ទៅហើយ! គាត់មានបំណងចង់យកក្រុមហ៊ុននេះមកធ្វើជារបស់ផ្ទាល់ខ្លួន! មិនថាប៉ានឹងខ្ញុំបញ្ចុះបញ្ចូលគាត់ឲ្យឈប់យ៉ាងណាក៏គាត់មិនស្តាប់ដែរ! នេះគម្រោងអាក្រក់ដែលគោតគឺមាមច្រើនណាស់តែហេតុតែលោកប៉ាស្រលាញ់បង វេន ទើបត្រូវព្រមគ្រប់យ៉ាងស្តាប់តាមគាត់! រហូតដល់ចុងក្រោយនេះគាត់បានសាងរឿងជាច្រើនដូចជាធ្វើឲ្យសង្សារបស់លោកស្លាប់នោះអី! គាត់មានបំណងធ្វើឲ្យលោកឈឺចាប់ហើយបោះបង់ជំនួញចោលហើយគាត់ក៏ឆ្លៀតពេលលេបត្របាក់តែអ្វីៗក៏ខុសពីការគិតទើបគាត់ទៅរកឲ្យលោកប៉ាជួយតែគាត់មិនអាចធ្វើអីបានទើបបង វេន រកគេចខ្លួនយកលេសបង្ខំធ្វើឲ្យលោកប៉ាត្រូវមកទិញភាគហ៊ុនលោកថែមពីលើនេះគាត់បានសាងហេតុផលឈឺចាប់ក្តៅក្រហាទាក់ទងដល់ច្បាប់ទៀត! ចឹងខ្ញុំគ្រាន់តែចង់ឲ្យលោក ហូស៊ុក ប្រកាសថាលោកបានលក់ភាគហ៊ុន ធំឲ្យមកត្រកូល ប័រណឺនដូ ហើយ! ផ្សព្វផ្សាយពេញប្រទេស! លោកក៏ជួយសម្តែងទៅចុះណា៎! ពួកយើងមិនទិញភាគហ៊ុនទេហើយក៏មិនប៉ះពាក់ជំនួញរបស់លោកដែរណា៎! ទុកថាជួយពួកយើងទៅណាលោក ហូស៊ុក !"។ មិនត្រឹមនិយាយតែដៃស្រឡូនអូសមករកដៃក្រាស់ផ្អឹបចូលគ្នាន៉ដាក់លើតុនោះឡើងមកច្របាច់ថ្នមៗជាមួយទឹកមុខស្រទន់ហាក់រាយស្នេហ៍មកកាន់ ហូស៊ុក តែគេក៏សម្លឹងនាងដោយមុខស្មើមុននឹងដកដៃចេញហើយក៏ក្រោកឈរជ្រែងហោប៉ៅវិញ។

"ហេតុអីខ្ញុំត្រូវធ្វើតាមអ្នកនាង? អ្នកនាងប្រាកដហើយថានេះសុទ្ធតែជាការពិត?"។ នាយកម្លោះក៏សួរហើយ ឡេរីន ក៏ទ្រឹងបន្តិចគិតថាប្រុសម្នាក់នេះពិបាកនឹងបញ្ចុះបញ្ចូលបន្តិច។

"មែន!!! នេះបើបង វេន ដឹងលឺនោះគាត់ច្បាស់បង្ហាញខ្លួនហើយរឿងរាវនឹងធូរស្បើយជាងមុនផង! ណា៎លោក ហូស៊ុក ! ខ្ញុំដឹងថាលោកជាមនុស្សល្អមិនចឹងហេ៎?"។ ឡេរីន នេះក៏ដើរមកឪបដើមដៃ ហូស៊ុក បញ្ចេញរឹកពារញិញក់ហើយពេលនោះបបូរមាត់របស់ ហូស៊ុក ក៏ញោចស្នាមញញឹមមុនឹងគេងាកមកមើលនាងហើយដៃគេក៏ច្រិចចុងចង្ការនាងឲ្យងើបមើលគេ។

"រឿងនេះមិនមែនថាភ្លាមអាចធ្វើបានភ្លែតទេស្រីស្អាត! ទន្ទឹមនឹងការជួយនេះតើខ្ញុំអាចបានផលប្រយោជន៍អីពីនាងទេ?"។ ហូស៊ុក ក៏សូរនាំដោយទឹកមុខសង្ហាទាក់ទាញនាងក្រមុំនេះឲ្យសប្បាយចិត្ត។

"ឡេរីន អាចផ្តល់អ្វីទៅឲ្យលោកបាន?"។ ឡេរីន និយាយផងហើយក៏ឈោងមុខទៅក្បែរមាត់គេហើយ ហូស៊ុក ក៏យកដៃចាប់ស្មានាងជាប់ធ្វើឲ្យនាងឆ្ងល់។

"បើនាងជួយខ្ញុំដែរនោះគឺខ្ញុំនឹងទទួលនាពេញមុខជាអ្នកនាងចាងហ្វាងតែម្តង! ហើយជួយសង្គ្រោះនារីដែលគួរឲ្យអាណិតដូចនាងពីការធ្វើបាបរបស់មនុស្សជុំវិញខ្លួន! ចាប់អារម្មណ៍ទេ?"។ ហូស៊ុក ក៏និយាយដោយទឹកមុខទាក់ទាញមកកាន់នាងវិញហើយ ឡេរីន ក៏មិនប្រកែកនឹងគេឡើយព្រោះនេះជាសំណើមដែលពេញចិត្តនាងណាស់។

វីឡាត្រកូល លូកាស្រ្តូ ...

"មែល ! អរគុណ មែល ច្រើនណាស់ណា៎! ថ្នាំនេះពិតជាល្អណាស់លាបហើយក៏ធូរច្រើន!"។ ឡេវេន ពេលនេះក៏នៅផ្ទះបាយក៏កំពុងតែហុចថ្នាំឲ្យ មែល ទើបនាងងាកមកធ្វើស៊ុបមាន់ខ្មៅមួយចាននេះហើយ មែល ក៏មើលនាង។

"នេះកំពុងតែធ្វើស៊ុបមាន់ខ្មៅឲ្យនរណានឹង វេន ?"។ មែលក៏សួរនាំហើយនាងក៏ងាកមកញញឹម។

"គឺរំងាប់ជូន ហូស៊ុ- អូទេលោកប្រុសគាត់ចូលចិត្តស៊ុបមាន់ខ្មៅ!"។ នាងក្រមុំនិយាយដោយញញឹមហើយ មែល ក៏សម្លឹងនាងដោយរីករាយ។

"មើលទៅ វេន ដូចជាដឹងច្បាស់លាស់ពីលោកប្រុសណាស់!"។ មែល ក៏លាងបន្លែធ្វើម្ហូបផ្សេងៗហើយ ឡេវេន ក៏ធ្វើស៊ុបទើបញញឹមបន្តិច។

"មិនដឹងដែរថាម៉េចក៏ខ្ញុំដឹងពីគាត់ច្រើនទាំងពីមុនយើងជាមនុស្សមិនត្រូវគ្នានោះទេ!"។ ឡេវេន ក៏ទើបនឹកឆ្ងល់ខ្លួនឯងហើយ មែល ក៏បែរមុខមកមើលនាង។

"ពេលនេះមិនមែនកំពុងលួចមានអារម្មណ៍ល្អឲ្យគាត់ទេមែនទេ?"។ មែល ក៏បេះបួយហើយ ឡេវេន ក៏សម្លឹងគេដោយអៀន។

"ការងារមិនធ្វើរវលឮតែជជែកគ្នាទំនេរណាស់ណ៎ម្នាក់ៗ!"។ មេការក៏ដើរមកថាឲ្យអ្នកទាំងពីរហើយ ឡេវេន ក៏អោនមុខចុះ។

"សុំទោសមេការ! ខ្ញុំរៀបចំជិតរួចហើយ!"។ ឡេវេន តបហើយមេការក៏សម្លឹងនាង។

"លោកប្រុសឲ្យហៅនាងទៅជួបគាត់នៅខាងលើ! នាង មែល ជាអ្នករៀបចំទៅ!"។ មេការក៏បង្គាប់បែបនេះធ្វើឲ្យ ឡេវេន ក៏ភាំងហើយមេការក៏ដើរទៅទើប មែល ដាក់ដៃស្មានាង។

"ធ្វើធម្មតាទៅមិនអីទេ វេន !! មានរឿងអីមករកខ្ញុំចុះណា៎!"។ មែល ក៏លើកទឹកចិត្តហើយនាងក៏នឹកឆ្ងល់ថាគេហៅនាងទៅចួបមានមានរឿងល្អរឺអាក្រក់។

?????????????????? (My Love In My Fake Figure)????????? ?(Season 4) Completed ?Where stories live. Discover now