"ខ្ញុំមិនដឹងថាលោកគិតអ្វីទេ! ជឿរឺក៏អត់សំខាន់ហេតុផល! ការពិតក៏មាននៅចំពោះមុខលោកស្រាប់ហើយ!"។ ឡេវេន ក៏តបមកវិញបែបមឺងម៉ាត់ហើយ ហូស៊ុក ក៏ក្រពាត់ដៃផ្អែកខ្នងទៅលើកៅអីសម្លឹងមុខនាង។
"ចឹងពេលនេះចង់ខ្ញុំវែកញែកនរណានិយាយពិតរឺក៏ក្លែងក្លាយនាងត្រូវឆ្លើយរាល់សំណួររបស់ខ្ញុំដោយការពិតទាំងអស់ហើយសារភាពគ្រប់យ៉ាងដែលនាងបានដឹង!"។ ហូស៊ុក ក៏ដាក់សំណើរហើយ ឡេវេន ក៏សម្លឹងគេដោយទឹកមុខមាំប្រាកដប្រជាដូចគ្នា។
"ខ្ញុំនឹងឆ្លើយគ្រប់យ៉ាងដោយការពិតទាំងស្រុងមិនថារឿងនោះអាក្រក់រឺល្អយ៉ាងម៉េកក៏ដោយពីព្រោះអំឡុងពេលនេះខ្ញុំចង់ឲ្យ ហូស៊ុក ជឿជាក់លើខ្ញុំ! ខ្ញុំដែលជា ឡេវេន ប័រណឺនដូ ថ្មីមិនមែនជាមនុស្សដែលយល់តែពីខ្លួនឯងដូចពីមុនទេ!"។ ឡេវេន ក៏ភាពច្បាសលាស់ពេញលើផ្ទៃមុខនាងពេលនេះថានាងមានភាពខុសប្លែកពីមុនដែល ហូស៊ុក បានស្គាល់ហើយនាយកម្លោះក៏ញញឹមដាក់នាង។
"ល្អ! ចឹងខ្ញុំសួរថានាងធ្លាប់មានគំនិតពីមុនមកថាចង់ទិញភាគហ៊ុនរឺក៏ផ្តួលរលំក្រុមហ៊ុនរបស់ខ្ញុំទេ?"។ ហូស៊ុក ក៏សួរហើយ ឡេវេន ក៏ក្តាប់ដៃចូលគ្នាមុននឹងខាំមាត់បន្តិច។
"មាន! ខ្ញុំធ្លាប់មានគំនិតបែបនឹងពិតមែម! ខ្ញុំមានការច្រណែនលើសមិទ្ធផលនៃក្រុមហ៊ុនរបស់លោកកាលពីមុន! ហើយខ្ញុំមានមហិច្ឆតាគិតថាខ្ញុំជាតារាម្នាក់អាចនឹងមានឥទិ្ធពលហើយនឹងយល់ព្រមមកថតភាពយន្តក្នុងក្រុមហ៊ុនលោកហើយក៏បង្កើតស្នាដៃឲ្យល្បីធ្វើឲ្យអ្នកបណ្តាក់ទុនក្នុងក្រុមហ៊ុនលោកពេញចិត្តលើការសម្តែងរបស់ខ្ញុំទើបបានឪកាសហើយខ្ញុំព្យាយាមទាក់ទាញអ្នកវិនិយោគនឹងម្ចាស់ឧបត្ថម្ភជាច្រើនតាមរយៈក៏សូកលុយខ្លះនឹងយកចិត្តពួកគេដោយអះអាងថាខ្ញុំនឹងបង្កើតភាពយន្តល្អៗជូនពួកគេបើពួកគេព្រមចូលរួមជាមួយខ្ញុំក៏ព្រោះខ្ញុំជាមនុស្សល្បីឈ្មោះអាចធ្វើឲ្យគ្រប់គ្នាស្គាល់ច្រើន! ខ្ញុំគិតថាបើខ្ញុំធ្វើបែបនេះនឹងអាចធ្វើឲ្យមនុស្សពេញចិត្តច្រើនហើយវាក៏ពិតមែនរហូតខ្ញុំមានគំនិតបែបនេះហើយមកនៅក្បែរលោកដើម្បីសិក្សានឹងយកតម្រាតាមហើយក៏ប្រើប្រាស់វិធីមិនល្អផ្សេងៗមកលាបពណ៍ឲ្យលោក!"។ ឡេវេន ក៏រៀបរាបើពីដំណើររឿងដែលនាងមិនពេញចិត្តគេកាន់ពីដំបូងហើយ ហូស៊ុក ស្តាប់ដោយយកចិត្តទុកដាក់មុនឹនឹងងក់ក្បាល។

YOU ARE READING
?????????????????? (My Love In My Fake Figure)????????? ?(Season 4) Completed ?
Romance??????????? 4 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ?????????????????????????
Start from the beginning