抖阴社区

????? ?? : ??????????????

Start from the beginning
                                    

បន្ទប់គេង...

"អុយ៎!!! កើតឆ្កួតមែនទេនៀក!!! មានរឿងស្អី?"។ មកមើលអ្នកដែលត្រូវគេអូសដៃនេះវិញក៏មកដល់ក្នុងបន្ទប់គេងនេះក៏ឈរទល់មុខគ្នាទើប ម៉ារៀ លែងដៃចេញពីគេ។

"នេះខ្ញុំតាំងចិត្តមកពន្យល់នាងខ្លះៗណា៎!! ចឹងស្តាប់តាមខ្ញុំ!"។ ជីមីន ក៏និយាយបែបនេះហើយ ម៉ារៀ ក៏សម្លឹងគេ។

"មានស្អីឲ្យខ្ញុំត្រូវស្តាប់លោក! រឿងអី? រឿងយើងហេ៎?"។ ម៉ារៀ និយាយហើយ ជីមីន ក៏ក្រវីក្បាល។

"រឿងពួកយើងទុកពេលក្រោយចុះពេលនេះរឿងមួយនេះសំខាន់ជាង!"។ ជីមីន ក៏ដោយមុខមាំហហើយ ម៉ារៀ ក៏បើកភ្នែកធំៗ។

"នែលោក!!! ខ្ញុំគ្មានពេលទំនេរមកធ្វើរឿផ្សេងទេ! នៅមានរឿងទៅដែលសំខាន់ជាងរឿងម៉ែឪចាប់ក្បាលប្រជល់គ្នារៀបការទៀតទៅហា៎ខុសស្តង់ដារ!"។ ម៉ារៀ ក៏ថាឲ្យគេ ហើយ ជីមីន ក៏មួមៅតែគេក៏ខំសម្រួលអារម្មណ៍ដែលមួម៉ៅទុកមួយឡែកសិន។

"ស្តាប់សិន!!! រឺនាងមិនដឹងទេថាអ្នកនាង ឡេវេន កំពុងតែចង់រត់គេចហើយចេញក្រៅប្រឈមមុខនិងសង្គមខាងក្រៅដែលកំពុងតែវាញប្រហារនាងជាតារាសម្តែងស្អុយឈ្មោះហើយអាក្រក់ជាងនេះទៅទៀតនោះគឹនាងកំពុងតែជាប់ក្នុងការចោទប្រកាន់របស់ប៉ូលីសនាងដឹងទេ! ហើយបង ហូស៊ុក កំពុងតែជួយដោះស្រាយតែយើងត្រូវដើរតួជាអ្នកជួយពន្យារពេលឃាត់អ្នកនាង ឡេវេន ! ហើយដែលកាន់តែសំខាន់ជាងនេះគឺលោកប៉ារបស់អ្នកនាង ឡេវេន ត្រូវថ្នាំពុលគេងស្តូកនៅពេទ្យទើប ឡេរីន ប្អូនចុងរបស់គេក៏យកពេលនេះផ្ទេរទ្រព្យគ្រប់យ៉ាងហើយកាត់ឈ្មោះតរបស់ ឡេវេន ចេញពីបណ្តាំមរកតរាប់ពាន់លាន! នាងគិតទៅថា មានមនុស្សដទៃរកឃើញ ឡេវេន មានរឿងរកើតឡើងទៅនៅពេលនេះ! បើអ្នកនាង ឡេវេន ចេញទៅប្រឈមមុខហើយតើបានអ្វីមកវិញ?"។ ជីមីន ក៏រៀបរាប់ហើយ ម៉ារៀ ស្តាប់រួចក៏ភ្ញាក់ផ្អើលជាខ្លាំងមុននឹងសម្លឹង ជីមីន វិញ។

"ចឹង...ចឹងខ្ញុំគួរធ្វើអីទៅ?"។ ម៉ារៀ ក៏សួរនាំហើយ ជីមីន សម្លឹងនាង។

"ខ្ញុំនឹងនៅទីនេះជាមួយនាង! យប់តិចខ្ញុំទៅរើឥវ៉ាន់ចាំបាច់មក! ហើយខ្ញុំនឹងនាងមានតួនាទីឃាត់អ្នកនាង ឡេវេន ធ្វបែបណាកុំឲ្យចេញផុតពីទីនេះក្នុងរយះមួយសប្តាហ័!"។ ជីមីន ក៏និយាយពីបំណងហើយ ម៉ារៀ ស្តាប់ហើយក៏ងក់ក្បាលតិចៗហាមយល់ការណ៍តាមគេ។

?????????????????? (My Love In My Fake Figure)????????? ?(Season 4) Completed ?Where stories live. Discover now