"ខ្ញុំ...ខ្ញុំមិនដឹងទេ!!"។ មែល ក៏តបបែបនេះហើយ ឡេរីន ក៏សម្លឹងគេមុននឹងមួម៉ៅជាខ្លាំងយហើយក៏ប្រញាប់ចុះក្រោមទៅជាប្រញាប់។
"ឯណា ហូស៊ុក ? គេនាំស្រីចង្រៃនោះទៅណា?"។ ឡេរីន ក៏ច្រឡោតដាក់សូហ័រឡានហើយសូហ្វរក៏អោនដាក់នាង។
"លោក ហូស៊ុក បញ្ចាឲ្យរៀបចំឡានទទួលអ្នកនាងទៅវីឡារបស់គាត់បាទ!!! គាតរង់ចាំនៅឯវីឡាមុនព្រោះតែគាគ់បាននឹងកំពុងតែចាត់ចែងរឿងរបសអ្នកនាង ឡេរីន ! ពេលអ្នកនាងទៅដល់នឹងយល់ហើយ! នេះជាងអ្វីដែលលោកផ្តាំ!"។ សូហ័រក៏រៀបរាប់ហើយនាងក៏ជ្រិមភ្នែមសម្លឹងមុននឹងបោះជំហានចូលក្នុងរថយន្ត។
វីឡាត្រកូល លូកាស្រ្តូ ....
បន្ទប់ក្រោមដី ....
"ហាយ៎!!! លែងខ្ញុំ..អូយ....លែងខ្ញុំមនុស្សអាក្រក់!!!"។ ពេលនេះរាងស្តើងដែលស្ថិតលើដើមទ្រូងហាប់ណែនដែលលើកបីនាងក៏ត្រូវនាងក្រមុំលើកដៃមកគក់គេមួយទំហឹងតែម្តងព្រោះតែនាងខឹងនឹងគេនោះឯង។
"ប្រាប់ឲ្យដាក់ខ្ញុំចុះ-អាយ៎!"។<ព្រូស>កាយស្តើងក៏ត្រូវទម្លាក់លើគ្រែឈើមួយខ្លាំងគួរសមនាំឲ្យរាងកាយនាងក៏ឈឺហើយ ឡេវេន ក៏ងាកមកមើលបុរសសង្ហានេះដោយការឈឺចិត្ត។
"ហេតុអីលោកធ្វើបែបនេះ? លោកមានរឿងអីទៅ ហូស៊ុក ? ម៉េចក៏លោកធ្វើបែបនេះ? ហ៊ឹម....!"។ ឡេវេន ក៏ស្រែកដាក់គេទាំងទឹកភ្នែកហើយ ហូស៊ុក ក៏សម្លឹងនាងដោយកែវភ្នែកត្រជាក់ទៅវិញ។
"រឺនាងមិនចាំទេថាខ្ញុំចាប់នាងមកសងសឹក? រឺនាងគិតថាខ្ញុំពិតជាលើកលែងឲ្យនាងមែន? នេះនាងគិតអីស្រាលៗពេកហើយទេដឹង?!"។ ពេលនេះទឹកមុខគេស្មើហើយកែវភ្នែកលាយលំនឹងភាពឃោឃៅដែលនាងមិនធ្លាប់ឃើញធ្វើឲ្យ ឡេវេន បានត្រឹមខាំមាតក្រវីក្បាលតែម្តង។
"ចុះបើលោកសងសឹកខ្ញុំតើលោកចាំបាច់ធ្វើឲ្យរឿងរ៉ាវដល់ថ្នាក់នេះធ្វើអី? ហេតុអីត្រូវពាក់ព័ន្ធដល់លោកប៉ាខ្ញុំ? ហេតុអីត្រូវពាក់ព័ន្ធដល់គ្រួសារខ្ញុំ? ហេតុអីក៏លោកមិនសងសឹកត្រឹមតែខ្ញុំម្នាក់? ហ៊ឹក...គ្រួសារខ្ញុំមិនដឹងអីទេហេតុអី? ហ៊ឹក....លោកឆ្លើយមកថាហេតុអីក៏ធ្វើបាបគ្រួសារខ្ញ។!!!"។ ឡេវេន ក៏ទៅក្របួចកអាវគេហើយសួរគេដោយការឈឺចាប់តែ ហូស៊ុក ក៏ចាប់ទាញដៃនាងចេញហើយគ្រវាសនាងចេញទៅម្ខាងដោយមិនស្រណោះ។
"សងសឹកនាងម្នាក់បានយ៉ាងម៉េចទៅ ឡេវេន ប័រណឺនដូ បើបេះដូងដែលនាងកំពុងតែប្រើនោះគឺមិនមែនបានមកពីគ្រួសារនាងខ្វេះវាមកឲ្យនាងទេរឺ?"។ ហូស៊ុក ក៏បើកភ្នែកនែធំៗសម្លក់នាងវិញហើយ ឡេវេន ក៏សម្លឹហគេដោយនិយាយអ្វីលែងរួច។
"ហ៊ឹម....ខ្ញុំយល់ហើយ! ហ៊ឹម....នេះកន្លងមកលោករៀបចំល្បិចនាំឲ្យខ្ញុំលង់ចិត្តដើម្បីសងសឹកខ្ញុំដោយឈាមត្រជាក់បំផុតមែនទេ ហូស៊ុក ? ហឹស...ខ្ញុំដឹងហើយ! តាមពិតខ្ញុំពិតជាមនុស្សល្ងង់មែន! ហ៊ឹក...ខ្ញុំល្ងង់ដែលស្រលាញ់លោក! ជាកំហុសខ្ញុំមែនទេ?!"។ ឡេវេន ក៏អោនមុខចុះខ្សឹបខ្សួលហើយ ហូស៊ុក ក៏លិយជង្គង់ម្ខាងមកក្បែរនាងមុននឹងនិយាយមកកាន់នាង។
"នាងនឹងយល់រឿងរ៉ាវដែលកើតឡើងទាំងនេះបានន័យយ៉ាងម៉េចហើយនៅពេលតិចទៀត! មិនបាច់ស្រែយំថាហេតុអីទេ! ព្រោះថាអ្វីៗក៏កើតឡើងសុទ្ធតែមានផលរបស់វាទាំងអស់!"។ សម្តីដែល ហីស៊ុក មកនាងគឺខ្សឹបចូលត្រជាក់នាងវាស្រាលហើយត្រជាក់ធ្វើឲ្យ ឡេវេន ទ្រឹងស្ងៀមភ្លឹកស្មារតីអស់នៅនឹងកន្លែងស្របនឹង ហូស៊ុក ក៏សម្លឹងនាងមុននឹងក្រោកឈរហើយក៏ចេញមកទាញទ្វារបិទចាក់សោពីក្រៅទុកឲ្យនាងក្រមុំនៅបន្ទប់ងងឹងជាមួយគ្រែចាស់យ៉ាងកំសត់។
"អឺ...លោកប្រុស!"។ ពេលដែល ហូស៊ុក ក៏ដើរមកក្រៅក៏ប្រទះនឹង មែល ដែលកាន់ថាសអាហាចូលមកហើយគេក៏សម្លឹងមុខ មែល ដោយមុខស្មើ។
" ឡេរីន មកដល់នៅ?"។ ហូស៊ុក ក៏សួរនាំហើយ មែល ក៏មិនហ៊ានសម្លឹងមើលគេទេបានត្រឹមងក់ក្បាល។
"ចា៎! គាត់អញ្ជើញមកហើយលោកប្រុស!"។ ហូស៊ុក ស្តាប់ហើយក៏បោះជំហានទៅបានត្រឹម 2 ជំហានក៏ងាកមកវិញជាមួយកែវភ្នែកមុត។
"នេះខ្ញុំក៏ភ្ញាក់ផ្អើលដែលដឹងថា មែល ស្គាល់ រីន ហើយកាន់តែភ្ញាក់កាលដឹងថាជាមនុស្សរបស់ រីន ដែរណា៎!"។ គេមកនិយាយជាមួយស្នាមញញឹមដាក់នាងតែមិនប្រាកដថាស្នាមញញឹនោះវាជាស្នាមញញឹមល្អឡើយតែជាស្នាមញញឹដែលធ្វើឲ្យដៃកាន់ថាសរបស់ មែល ញ័រអស់ទៅវិញ។
បន្ទប់ទទួលភ្ញៀវ.....
"ហេតុអីបានជាលោកទៅធ្វើលិខិតធានាគេឲ្យនៅក្រៅឃុំដោយមិនប្រាប់ខ្ញុំបែបនេះ?"។ មកដល់ក្នុងផ្ទះវិញ ឡេរីន ក៏ក្រោកឈរមកសួរនាំកម្លោះសង្ហាដែលតម្រង់មកនាង។
"មានរឿងមួយដែលត្រូវឲ្យយើងធានានាងមកនៅក្រៅឃុំសិន! ព្រោះតែសម្បត្តិក្រុមហ៊ុនរបស់លោកប៉ា រីន នោះអី!"។ ហូស៊ុក ក៏និយាយបែបនេះស្របនឹងគេទាញទូរស័ព្ទគេមកបង្ហាញពីទិន្នន័យចំណូលជាច្រលនដែលបណ្តាក់ទុកជាច្រើនពីបណ្តាម្ចាស់បណ្តាក់ទុកនោះដែលវាទិន្នន័យត្រូវជាប់គាំងត្រឹមលេខសម្ងាត់នោះឯងហើយ ឡេរីន ក៏ងាកមើល ហូស៊ុក ទើបគេញាក់ចិញ្ចើមដាក់នាងតែម្តង។

YOU ARE READING
?????????????????? (My Love In My Fake Figure)????????? ?(Season 4) Completed ?
Romance??????????? 4 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ???????????????????????
Start from the beginning