« អូនមករកបងមិនបានទេ ឬក៏បងមានអ្វីលាក់បាំង???»
« គឺគ្មានទេ បងគ្រាន់តែឆ្ងល់ព្រោះអូនមិនទាន់ចប់ម៉ោងធ្វើការ »
« បើនៅចាំដល់ម៉ោងធ្វើការចប់មិចនឹងដឹងថាបងធ្វើអីទៅ »
« បង...អោយនាងចេញមកបើមិនចង់អោយអូនបាញ់បំបែកក្បាលនាង »សំណាងមិនបាននៅខាងជុងហ្គុកទេព្រោះថារាងតូចបានមើលតាមកាមេរ៉ាសុវត្ថិភាពដឹងអស់ហើយ ដូច្នេះមិនបាច់លាក់នាងទេ។
« អូននិយាយអីថេយ៍ បងគ្មានលាក់អ្នកណាទេ »
« បងដឹងទេ ថាកុហកអូនមានរឿងអ្វី??ឬបងមិនស្គាល់អូន »
« លីម៉ារីណា ឆាប់ចេញមក»
« ថេយ៍ អូន!!😳»នាយក្រាស់បើកភ្នែកធំៗពេលដឹងថាប្រពន្ធខ្លួនដឹងថាខ្លួនមានសាហាយ។
« យ៉ាងមិច ហៅយើងមានការអី មីប្រពន្ធល្ងង់»ដោយសារធុញនឹងការពួនលាក់ខ្លួនពេកនាងក៏ចេញមកក្រៅ។
«ម៉ារីណា »ជុងហ្គុកសម្លឹងមុខនាងក្រសែភ្នែកប្រាប់ថាកុំលេងជាមួយរាងតូច។
« បើយើងល្ងង់មិនមែនយើងដឹងថាជានាងទេ »
« ចុះបើដឹងហើយចង់ធ្វើអីយើង»
« ផាំង..!!!! »
« អ្ហាយ..អួយ ឈឺ»
« ថេហ្យុងអូនហួសហេតុពេកហើយ »
« បិទមាត់បងនៅអោយស្ងៀម »
« នេះវានៅតិចទេសម្រាប់ស្រីដូចជានាង ម៉ារីណា »
« ជុង..ហ្ហឹកជួយអូនផងអូនឈឺ »ម៉ារីណាស្ទៀបស្មារដែលរាងតូចបាញ់នោះអង្វរករអោយរាងក្រាស់ជួយ។
« បើបងហ៊ានតែចូលជួយនាង នោះបងនឹងដូចនាងមិនខាន »
(....)រាងក្រាស់គាំងឆ្កឹងមិនហ៊ានសូម្បីមើលមុខរាងតូច ព្រោះគេដឹងច្បាស់ថាថេយ៍គឺមិនធម្មតានោះទេ។
« យើងប្រាប់នាងអោយច្បាស់ហើយយកត្រចៀកស្ដាប់អោយចាំផង បើមានលើកក្រោយ ក្បាលនាងនឹងសុីគ្រាប់សំណរនេះមិនខានទេ»
« ដេនជូនម៉ារីណាទៅវិញសិនទៅ»ជុងហ្គុកឃើញសភាពការមិនស្រួលក៏អោយជំនិតខ្លួនយកនាងចេញទៅវិញ។
« ជុង!!! តើអូនផ្ដល់អោយបងមិនគ្រប់គ្រាន់ទេឬ?ទើបត្រូវការសុីរបស់ក្រៅបែបនេះ»
« បើថាអ្នកផ្សេងអូនមិនថាទេតែវាជាកូនសត្រូវអូនបងក៏ដឹង »
« មនុស្សគឺបែបនេះឯង អូនក៏ដឹងដែរថាអូនរវល់នឹងការងារគ្រប់ពេលបើបងមិនសុំអូនអូននឹងមិនផ្ដល់អោយបងទេ »
« អ៎ ការដែលអូនរវល់សឹងដកឃ្លាមិនរួចក៏ដោយសារអ្នកណា មិនមែនគ្រួសារបងទេ???»
« បានហើយថេយ៍អូនទៅវិញសិនទៅ »
« ហេតុអីខ្ញុំត្រូវទៅ ???បើមិនដោយសារការជួយស្តាក្រុមហ៊ុនប៉ាបងទេម្ល៉េះពេលនេះអូនត្រូវាមានពេលលំហែខួរក្បាលខ្លះហើយ »
« ថេយ៍ បានហើយបងមិនចង់និយាយច្រើនទេ ណាមួយរីណានាងត្រឹមជាស្រីកំដរបងប៉ុណ្ណោះ »
« ចុះបើអូនយកប្រុសមកកំដរវិញបងគិតយ៉ាងមិច ???»
« អូនគ្មានសិទ្ធទេ!!!!»ជុងហ្គុកស្រែកយ៉ាងខ្លាំងច្របាច់ស្មារនាងទាំងខឹង គេទទួលស្គាល់ថាគេមិនចេះឆ្អែតឆ្អន់តែគេមិនចង់អោយប្រពន្ធគេធ្វើដូចគេឡើយ។
« ហេតុអីគ្មានសិទ្ធ បងធ្វើបានអូនធ្វើមិនបានឬ???បងគិតថាអូនមិនដឹងឬ បងទាក់ទងនាងយូរហើយ ហើយអូនក៏ដឹងដែរគ្រាន់តែចង់អោយបងកែខ្លួនដោយខ្លួនឯងតែបងនេះមិនអាចទេ»នាងសម្លឹងមុខប្ដីដោយក្រសែរភ្នែកត្រជាក់ស្រេប។
« អូនកុំមកធ្វើចរិកបែបនេះដាក់បងអោយសោះថេយ៍កុំអោយបងអស់ទ្រាំនឹងអូន »
« បើទ្រាំមិនបានលែងលះទៅ បងនឹងអាចបានទៅជួបស្រីរបស់បងនោះអី »
« អឹម...ហ្ហឹម »ដោយទ្រាំនឹងសម្ដីបញ្ឈឺរបស់ប្រពន្ធមិនបាននាយក៏អោនទៅត្របាក់បបូមាត់តូចច្រមិចនោះទាំងកម្រោល។
« អាក្រក់បំផុត 🥢»ក្រោយពីរាងក្រាស់ប្រលែងមាត់នាងវិញនាងសម្លក់គេរួចមុនដើរចេញទៅទាំងគ្មានងាកក្រោយ។
ភាគនេះតិចបន្តិចហើយព្រោះជាប់រៀនអត់មានពេលសរសេរ
រង់ចាំភាគបន្ត

???:?????????????????????
Start from the beginning