抖阴社区

???:????????????????????????

475 25 2
                                    

« ជុងកុំប្រងើយដាក់អូនអី  អូនខុសអូនសុំទោសណា »មកដល់ក្នុងផ្ទះនាងចាប់ដៃនាយក្រាស់ទាំងទឹកមុខកម្សត់ រាល់ថ្ងៃនេះនាងខ្លាចៗថាបាត់បងនាយម្ដងទៀត។

« អូនកុំគិតច្រើនអីទៅសម្រាកទៅបងត្រូវទៅក្រៅជួបនឹងឌីហ្គេន »

« អូនទៅជាមួយផងបានទេ?»នាងស្នើខ្លួនសុំទៅជាមួយនាងហាក់មិនទុកចិត្តទាល់តែសោះ។

« បងទៅនិយាយរឿងការងារមិនមែនទៅដើរលេងទេ!!»

« ជុង..បងស្រែកដាក់អូនហុឹកៗៗបងអ្ហឹកៗកុំបែបនឹងបានទេអូនសុំទោស »

« ហ្អើយ..ធុញណាស់តាមស្អិតម្ល៉េះ អូនឯងមិនទុកចិត្តបងទេឬម៉ារីណា!!»

« អូនជាប្រពន្ធអូនត្រូវដឹងគ្រប់រឿងបែបនឹងហើយ »

« កុំហួសហេតុពេក »

«  បងថាអូនហួសហេតុតែមើលទង្វើបងទៅមើលមានមួយគ្រប់មាន់ដប់មិនស្កល់ បងទាកទងប្អូនអូនក៏អូននៅស្ងៀមតែបើបងចង់វិលរកនាងថេហ្យុងវិញនោះអូនមិនព្រម »

« ផាច់!! អូយ »

« ឈប់ឆ្គួតកុំមកហាមយើងប្រយ័ត្នដូចអាម៉លហ្គេនដែលទៅ »នាយទះនាងមួយកម្លៀងរួចដើរចេញទៅយ៉ាងរំភើយ មិនដឹងថានាយជាមនុស្សឬបិសាចទេ មិនចេះស្កប់ស្កល់ទាល់តែសោះ។

« ហុឹកៗៗ..វាពិតជាឈឺចាប់ខ្លាំងណាស់ តែអូន ហឹកៗសុខចិត្តនៅបែបនេះអោយតែមានបង »

« អូនស៊ូទ្រាំមុខក្រាស់អោយតែអាចក្បែរបង »

« ម៉ាម៉ា ស្នូលវីសកើតអីហូវវាអត់លេងជាមួយកូនទេ »អាល្អិតមីនជុនរត់មកទាំងមុខក្រញ៉ូវ ព្រោះបើស្នូលវីសមិនប្រលែងជាមួយគេ គេលេងជាមួយអ្នកណាបើរាល់ថ្ងៃនេះនៅតែមួយកន្លែងបែបនឹង។

« ហឹម..ស្នូលវីសឈឺទេដឹងកូន មើលចាំម៉ាក់ទៅមើល »

« ស្នូលវីស ស្នូលវីស នៅឯណាចេញមកជួបម៉ាក់បន្តិចមើល »

«ហ្រឹម!!»ភ្លាមស្នូលវីសបញ្ចេញជាសម្លឹងគ្រហឹមធ្វើអោយថេយ៍ដឹងថាគេនៅកន្លែងណា។

« ហឹម..ម៉េចថ្ងៃនឹងមិនសុីចំណីចឹង ហើយមិនឃើញរត់លេងសោះកូនឈឺមែនទេនៀក »

??????????????Where stories live. Discover now