« តើខ្ញុំជាមនុស្សស្រីរឹងមាំពេកមែនទេ???បានជាគេមិនខ្វល់ពីអារម្មណ៍ខ្ញុំបន្តិចសោះ»ថេយ៍អង្គុយម្នាក់ឯងនៅមុខទន្លេហាបទាំងអារម្មណ៍សោកសៅ ពិបាកស្មាន ។
« អ្នកនាងកុំពិបាកចិត្តអីណា »ឈុន
« បងឈុន..ដឹងទេកាលពីខ្ញុំជួបជុងហ្គុកដំបូង ខ្ញុំគិតថាខ្ញុំបានជួបទេវបុត្រក្នុងក្ដីស្រម៉ៃហើយគេបានជួយខ្ញុំពីពួកជនពាលទាំងនោះ តែអ្នកណាទៅដឹងថាពេលនេះគេក្បត់ខ្ញុំ»
« អ្នកនាង កុំគិតច្រើនអីកំហុសរបស់គាត់តែម្ដងបើអាចលើកលែងអោយក៏លើកលែងទៅណា »
« ខ្ញុំមិនចង់ឃើញអ្នកនាងដ៏រឹងមាំរបស់ខ្ញុំមកពិបាកចិត្តបែបនេះទេ »
« អគុណណណាស់បងឈុនដែលបារម្ភពីខ្ញុំ »
« អ្នកនាងខ្ញុំភ្លេចប្រាប់អោយឆឹង ទៅគឺថាលោកដុកទ័រវ៉ាងបានទាក់ទងមកថា ពួកត្រកូលហេនហីពួកវាបានធ្វើការពិសោធន៍ថ្នាំថ្មីរបស់ពួក វាហើយថែមទាំងចង់ដាក់លក់ទីផ្សារទៀតផង »
« នេះពួកវាកាន់តែខ្លាំងដៃហើយ »
« ឆាប់អោយអាពេទ្យស្រាវជ្រាវអោយលឿនបំផុត ព្រោះថ្នាំដែលវាលក់មិនប្រាកដថាជាជាវាក់សាំងឬជាថ្នាំបង្ការទេ »ទៅបីនាងមានត្រកូលជាម៉ាហ្វៀតែមិនមែនសុទ្ធអាក្រក់ទាំងអស់នោះទេ គ្រួសាហេនរីគឺជាអ្នកមានទ្រព្យស្ដុកស្ដម្ភណាស់ដែរ តែពួកគេមិនដែរធ្វើអី្វដើម្បីប្រយោជន៍រួមនោះទេពួកគេធ្វើដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ
« បាទអ្នកនាង »
« awwបងប្រុសឯណាបងថ្លៃគាត់អត់មកជាមួយបងទេហ្អេ??»
« ថេយ៍មិនទាន់មកវិញទេ??»
« នៅទេបងប្រុសខ្ញុំស្មានគាត់មកជាមួយបងតើ»
«នេះម៉ោងជិត10ទៅហើយនាងមិនទាន់មកទៀត»
« បងមានបញ្ហាអីជាមួយបងថ្លៃមែនទេ??»
« គ្មានអីទេ ឯងឡើងទៅសម្រាកទៅ »
« ចាបងប្រុស »នាងតូចក៏ឡើងទៅបន្ទប់ខ្លួនទុកអោយជុងហ្គុកនៅចាំរាងតូចម្នាក់ឯង ។
« ចម្លែកណាស់នាងមិនដែលមកផ្ទះយប់បែបនេះទេ ឬក៏មកពីរឿងព្រឹកមិញ»ជុងហ្គុកអង្គុយគិតម្នាក់ឯងទាំងបារម្ភ ជាធម្មតានាងតែងតែមកដល់ផ្ទះមុនរាងក្រាស់។
