抖阴社区

???:?????????

357 27 3
                                    

« អូនមានផ្ទៃពោះហេតុអីក៏នៅតែទៅទៀតថេយ៍?»

« ការងារក៏សំខាន់ណាមួយវាក៏មិនមែនការងារធ្ងន់គ្រាន់តែទៅសុីញ្ញេប៉ុណ្ណោះ »

« តែអូនអាចអោយលេខាយកមកអោយនៅផ្ទះក៏បាន »

« បងក៏ជាម្ចាស់ក្រុមហ៊ុនម្នាក់ដែល បងក៏ដឹងថាការងារខ្លះសំខាន់ណាស់ខកខានមិនបាន »

« បាទ..បងដឹងហើយអូនសម្រាកទៅបងទៅយកទឹកដោះគោមកអោយ »

« អឹម »នាងងក់ក្បាលសម្លឹងមើលដំណើរប្ដីចេញទៅ ទាំងក្នុងចិត្តមិនស្ងប់នាងដឹងថាក្រោយខ្នងនាងគេធ្វើអីតែព្រោះពាក្យថាស្រលាញ់ក៏ព្រមធ្វើមិនដឹងមិនលឺ។

« អូនទ្រាំបិទភ្នែក ក៏ព្រោះអូនស្រលាញ់បងតែបើបងនៅតែមិនកែនៅដដែលអូននឹងមិននៅស្ងៀមនោះទេ »នាងនិយាយម្នាក់ឯងក្នុងបន្ទប់ល្មមគ្មានអ្នកលឺនោះទេ។

« នេះទឹកដោះគោអូនញុាំទៅ ជំនួយដល់កូន »

« អោវ ជំនួយតែកូនទេឬ?អត់ជំនួយម៉ាក់ទេហ៎?»

« ទាំងពីនឹងណាប្រពន្ធសម្លាញ់ សឺតៗ »

« កុំថើបអូន មើស»

នាងរុញគេចេញព្រោះមើលទៅកំណើតកូននេះអត់ចូលចិត្តឪសោះ

« ឆើស..ថើបមិនបានចាប់អុកឡូវ »

« ផាច់ បងនិយាយអីអត់អនាម័យបែបនឹងនៀក »រាងស្ដើងទះស្មានាយមួយដៃព្រោះខ្នាញ់នឹងសម្ដីពេក មើលចរឹកចុះរលៀមបែបនឹងសោះបានស្រីច្រើនយ៉ាងនឹង។

« អួយ..ឈឺណាអូន នេះលេងទះមួយទំហឹងបែបនេះខូចស្បែក CEOសង្ហាអស់ហើយ ពៅព្រលឹង»

« អោយខូចទៅកុំអោយស្រីតាមពេក »

« ជាមនុស្សប្រុសមានស្រីជារឿងធម្មតា ចាំបងមានប្រុសចាំថា»

« ឌឺអូន??»

« អត់ផងនិយាយលេង ហ៊ឹសៗ »នាយសើចស្ញេញ។

« ហ្អើយ..អាចរឹកយ៉ាប់នេះមិនកែតែម្ដង ប្រយ័ត្នណាតាអូនដឹងថាបងទៅជួបនាងទៀត អូនមិនទុកទេ »

« បងលែងទាក់ទងនាងហើយតើ បងស្រលាញ់តែអូន »

« ស្រលាញ់អូនរឺស្រលាញ់លុយអូន »

??????????????Where stories live. Discover now