« អូនមិនអីទេហ្អេ?»
« បងគិតថាអូននេះកើតអី អូនគ្មានអារម្មណ៍សល់លើគេទេបងកុំបារម្ភអី »នាងចាប់ដៃនាយ ហើយញញឹមស្រាល តែក្នុងចិត្តនាងក៏កង្វល់ព្រោះប្រយោគដែលជុងហ្គុកនិយាយថានឹងយករបស់គេមកវិញនោះធ្វើអោយនាងគិតមិនយល់ថាគេចង់បានអីទៀត។
« បងគ្រាន់តែបារម្ភខ្លាចថាគេធ្វើបាបអូនទៀត បងមិនចង់អោយមនុស្សដែលបងស្រលាញ់ឈឺចាប់នោះទេ សឺត »នាយលើកដៃនាងមកថើបធ្វើអោយម្ចាស់ដៃអៀនឡើងក្រហមមុខ។
« ប្រុសឆ្លៀតឪកាស »
« យ៉ា..មិនងាយបានថើបអូនទេ ចឹងមានតែឆ្លៀតឪកាសបែបនឹង »នាយញញឹមកំហូចពេលញ៉ោះនាងឡើងអៀន។ ប្រហែលជាជិត១ម៉ោងពួកគេក៏មកដល់កន្លែងវិញ ។
« អ្ហេ!! មីនជុនកូនបានអីកាន់នឹងដៃនឹង?»ថេយ៍
« អូនបានពីអ៊ំហូប »
« នេះបងប្រុសមកហ្អេ??»
« ថេហ្យុង..មកវិញហើយឬ?»
« បងមកដល់ពីកាលហ្នឹង?»
« បងមកដល់មួយសន្ទុះធំហើយ នេះចេញមុខទៅក្រៅហើយហ្អេ?»
« ៥ឆ្នាំនៅតែមួយកន្លែងបែបនេះខ្ញុំឡើងចង់ stressហើយចេញទៅក្រៅខ្លះក៏ល្អ »
« ឆើស..នាងល្អិតឯងនេះ »
« ខ្ញុំកូនមួយហើយនៅហៅខ្ញុំនាងល្អិតទៀតហ្អេ?»
« កូន១០ឬ២០ទៀតក៏នៅតែហៅឯងនាងល្អិតព្រោះមាឌឯងនេះវាតូចពេកហើយ »ជេហូបបន្តញ៉ោះប្អូនស្រីមិនឈប់ ឡើងនាងខឹងងរដើរចូលក្នុងទៅហើយ។
« មើលចុះបងញ៉ោះនាងឡើងខឹងហើយ »ជីហ៊ូន
« បងទម្លាប់ទៅហើយ កាលបងចូលទៅធ្វើជាជនបង្កប់ដំបូងនាងខឹងបងមិនចង់អោយបងទៅ នាងអត់និយាយរកបងឡើង២ខែឯណោះ »
« ខឹងយូរយ៉ាងនេះណ៎ »
« ឃើញនាងបែបនឹងមែនតែ នាងមាន ចិត្តល្អណាស់លើកលែងតែ ធ្វើអោយនាងឈឺចាប់ខ្លាំង ទោះបីនាងស្រលាញ់ខ្លាំងក៏នាងហ៊ានលើកដៃសម្លាប់ដែរ»ជេហូប
« បងកុំភ័យជីហ៊ូនខ្ញុំនេះមិនដែលមានសូម្បីគំនិតគិតក្បត់នាងម្ដងឡើយ »
