« ថេយ៍..បងសុំទោស បើកទ្វាអោយបងបន្តិចមកថេយ៍ »
« បងគ្មានបំណងទេ ថេយ៍ បងពិតជាគ្មានបំណងមែនដោយសារបងបារម្ភពីអូនពេកទើបគ្រប់គ្រងអារម្មណ៍មិនបាន »នាយព្យាយាមបកស្រាយនៅខាងក្រៅបន្ទប់ តែថេហ្យុងមិនព្រមនិយាយតបតសោះឡើយ។
« ថេយ៍!! »នាយប្រើសម្លេងស្រទន់ទៅកាន់អ្នកនៅក្នុងបន្ទប់តែនៅតែគ្មានបានការ។
« យ៉ាងមិច ហេតុអីចុះមកវិញ នាងមិនបើកទ្វាអោយហ្អេ?»អ្នកស្រីចន
« គឺនាង..មិនព្រមនិយាយជាមួយខ្ញុំទេម៉ាក់ !»នាយទម្លាក់ទឹកមុខចុះ ហាក់មានអារម្មណ៍ថាខុស។
« លើកក្រោយមុននឹងធ្វើអីចេះទប់អារម្មណ៍ផង ម៉ាក់សង្កេតឃើញឯងមួយរយះធំមកនេះ មិនសូវនៅផ្ទះទាល់តែសោះ ឯងគួរតែមើលថែនាងពេលនាងទម្ងន់ ទោះនាងជាស្រីដែលរឹងមាំ ក៏ពិតមែន តែកំឡុងពេលទម្ងន់នាងក៏ត្រូវការយកចិត្តទុកដាក់ពីស្វាមីដែរ ណាកូន សូមកុំធ្វើអោយម៉ាក់ខកបំណងដូចប៉ាឯងអោយសោះ »អ្នកស្រីទះស្មានាយរួចដើរចេញទៅបាត់។
« តើខ្ញុំពេលនេះគិតបែបណា ប្រពន្ធ ម្ខាង សង្សារ » ពីហ្គុកឯង រើសហូវ
« ហេតុអី វាឈឺខ្លាំងបែបនេះ ហឹកៗ វាពិតជាចុកអួលណែនខ្លាំងណាស់ អូនស្ទើមិនជឿទាល់តែសោះថាបង ធ្វើបែបនេះដាក់អូនជុងហ្គុក »
« បងមិនដែលយល់ពីអូនទាល់តែសោះឬ?ឬក៏មកពីអូនមិនមែនជានាង »
« ខ្ញុំចង់ស្អប់បងណាស់តែធ្វើមិនបាន ហេតុអី ហ្អឹកៗៗ ហេតុអីទៅ »
« ខ្ញុំក្លាយជាមនុស្សទន់ជ្រាយចេះយំយែកដោយសារប្រុសម្នាក់ខ្ញុំអន់ដល់ម្លឹងហ៎ »
« 📲 »
« ហាឡូ អាពេទ្យមានអីហ្អេ ?»
« ថ្នាំពួកវាជោគជ័យហើយ ឯងដឹងហើយមែនទេ »
« អឹម..យើងជួបហេតុការណ៍នោះផ្ទាល់ »
« ឯងយំមែនទេថេយ៍?»
« អត់ទេ គឺ..គឺខ្ញុំផ្ដាសាយ»
« អឺ..បើមិនអីគឺល្អហើយមើលថែខ្លួនផង ណា »
« អឹម..អគុណឯងក៏ដូចគ្នា »
« តុតុ..កូនថេយ៍មិនអីទេឬ?ម៉ាក់ចូលទៅបានទេ »
