« ជុងពេលណាបងមករកអូនវិញ!!»
« ពេលនេះបងមិនអាចទៅរកអូនបានទេ»
« អូននឹកបង ចង់អោយបងថ្នាក់ថ្នមអូន»
« បងក៏នឹករាងកាយអូនដូចគ្នា បើបងទំនេរពេលណាបងនឹងទៅរកអូនភ្លាម ប៉ុណ្ណឹងបានហើយប្រពន្ធបងដើរមកហើយ »
« ជុងៗៗ ឈប់ ប្រាវ!!»នាងបកទូរស័ព្ទចោលទាំងគ្មានស្រណោះព្រោះកំហឹងឆាបឆួលពេញខ្លួន
« ហ្អើយ ធុញ ធុញៗណាស់ »ម៉ារីណាអង្គុយក្នុងបន្ទប់ទាំងមួលម៉ៅក្ដៅក្រហាយ មួយរះនេះនាងមិនបានជួបជុងហ្គុកទាល់តែសោះហើយ នាងពិតជាចង់ទៅជួបគេខ្លាំងណាស់ តែនាងខ្លាចថារាងស្តើងនឹងបាញ់ទំលុះស្មារនាងមួយចំហៀងទៀត។
« រអ៊ូអីក៏រអ៊ូម្ល៉េះបងស្រី »សូយ៉ុង
« មួយរយះនេះជុងមិនដែលមករកយើងទេ »
« ប្រហែលជានាងថេហ្យុងនោះចងជើងជាប់ទេដឹង មើលទៅនាងស្រលាញ់លោកចនខ្លាំងជាងបងទៅទៀត »
« តែជុងហ្គុកស្រលាញ់យើង ឯងដឹងទេ? បន្តិចទៀតគេគង់តែទាត់ក្បាលនាងចោលទេ »នាងញញឹមចុងមាត់បន្តិចមុននឹងដើរទៅបន្ទប់ទឹក។
« យ៉ុនហ្គី ជីមីនយ៉ាងមិចហើយ?»ថេហ្យុង
« នាងគេងលក់ហើយបង បងកុំបារម្ភអី!!»
« បងសួរឯងតើឯងពិតជាស្រលាញ់ជីមីនមែនហ្អេ?»ថេហ្យុងសម្លឹងមើលប្អូនប្រុសទាំងប្រាកដប្រជា មិនលេងសើច។
« បាទ..បងក៏ដឹងថាខ្ញុំពិតជាស្រលាញ់នាងប៉ុណ្ណា »
« ឯងរៀបការជាមួយនាងទៅ!!»ថេហ្យុង
« តែនាងនៅរៀនណាបង ហើយខ្ញុំក៏មិនប្រាកដថានាងស្រលាញ់ខ្ញុំដែរ »យ៉ុនហ្គីក៏រាងស្ទាក់ស្ទើទទួលស្គាល់ថាគេស្រលាញ់ជីមីនខ្លាំងតែគេក៏មិនបង្ខំនាងដែរ។
« ជឿបង ជីមីននាងក៏ស្រលាញ់ឯងដែរគ្រាន់តែមាត់រឹងប៉ុណ្ណោះ »
«ហឹម..អោយតែជួយជីមីនបានខ្ញុំព្រមទាំងអស់»
« ២ខែទៀតឯងរៀបការ ជាមួយនាងទៅ »ម៉ាក់ជុងហ្គុក
« លឿនពេកទេដឹងអ្នកមីង!?»
« មិនអីទេជឿមីងណាមានតែក្មួយទេដែលជួយនាងបាន »
