抖阴社区

???:???????????????????????????

437 32 3
                                    

« អ្នកនាងនឹងលោកប្រុសហេតុអីសប្បាយចិត្តយ៉ាងនេះ »ឈុន&ណាមផា

« មិនអោយសប្បាយចិត្តយ៉ាងមិចប្រពន្ធយើងមាន babyហើយណា »

« ថាមិចអ្នកនាងមានផ្ទៃពោះ ពួកយើងជិតបានចាហ្វាយតូចហើយ »ឈុននឹងណាមផានាំគ្នាទ្រហោអរ ព្រោះតែប៉ុណ្ណោះអ្នកផ្ទះនេះលែងស្ងាត់ហើយ។

« ហាឡូ ប៉ាកូនមានផ្ទៃពោះហើយណា »

« អ្ហា!!! ប៉ាមានចៅហើយពេលនេះប៉ាសប្បាយចិត្តណាស់» លោកក្រាដែលឡាគ្រាន់តែលឺដំណឹងភ្លាមលោកសប្បាយរីករាយជាពន់ពេក។

« អូនហា  យើងមានចៅហើយ »លោកក្រាដែលឡាហៅប្រពន្ធដែលនៅក្នុងផ្ទះបាយអោយមកស្ដាប់ដំណឹងល្អជាមួយគ្នា។

« ពិតមែនហីបង កូនថេយ៍នេះម៉ាក់មានចៅពិតមែនហី »អ្នកស្រីយ៉ុនស៊ូ

« ចាស អ្នកម៉ាក់គឺខ្ញុំមានកូនហើយ »

« បើបែបនេះមែនកូនមិនបាច់មកប៉ារីសទេ ចាំអោយប៉ានឹងម៉ាក់ជាអ្នកទៅវិញ »

« អាវ..ចុះបើប៉ាមកបានអ្នកណាមើលការខុសត្រូវនៅទីនោះទៅប៉ាក្មេក »ជុងហ្គុក

« កុំភ័យអីប៉ាអោយជំនិតប៉ាមើលហើយ គិតតែកូនទៅណាជុងហ្គុកមើលថែប្រពន្ធអោយតែល្អទៅ »

« បាទប៉ា »

« អឺថេយ៍ ចុះយ៉ុនហ្គីដឹងរឿងនេះឬនៅ ??»អ្នកស្រីយ៉ុនស៊ូ

« គេដឹងហើយម៉ាក់តែគេទៅយកជីមីនពីសាលាមកសិនចាំខលប្រាប់ខាងគ្រួសារជុងហ្គុក»

« អឹម បើបែបនឹងក៏ល្អហើយណាកូន ប៉ុណ្ណឹងសិនកូនសម្រាកទៅអ្នកមានផ្ទៃពោះមិនគួអង្គុយយូបែបនេះទេ »អ្នកស្រីយ៉ុនស៊ូស្រដីទៅកាន់រាងស្ដ់ើងទាំងស្រទន់ ។

« ចាស បាយៗម៉ាក់»ប្រពន្ធ័ទូរស័ព្ទទាំងសងខាងក៏កាត់ផ្ដាច់។

« បងថ្លៃ !!!!»ជីមីនស្ទុះមកអោបថេយ៍ទាំងរំភើប។

« ទីបំផុតខ្ញុំមានក្មួយហើយ ខ្ញុំក្លាយជាមីងគេហើយ »ជីមីន

«អ្ហា!!! លែងបងសិនទៅណាបងថប់ដង្ហើមណាស់ »

« សុំទោសណាមកពីខ្ញុំរំភើបពេក »

« បងប្រុសបងប្រាប់ប៉ាម៉ាក់ឬនៅ??»

??????????????Where stories live. Discover now