抖阴社区

Part 4 : ?????????????????????

Start from the beginning
                                    

«ស៊ូទៅអ៊ំ យ៉ាងច្រើនស្ដាប់លោកប៉ាទេសនាតែប៉ុណ្ណឹង តោះ Tae »Jiho ដើរមកទះស្មាគាត់ទាំងសើច មុននឹងបបួលនាយតូចទៅខាងលើ មើលចុះ Tae ស្ងាត់មិនហ៊ានលូកមាត់ទេ តែក៏នឹកហួសចិត្តនឹងចរិតក្មេងមិនចេះធំប្រុសម្នាក់នេះដែរ ។

  #ព្រឹកថ្ងៃថ្មី

    គ្រប់គ្នាក្រោកពីព្រលឹមរៀបចំខ្លួនដើម្បីចេញទៅបំពេញការងាររៀងៗខ្លួន សូម្បីតែ Taehyung ក៏ដូចគ្នា ព្រោះក្រុមហ៊ុនទើបនឹងទទួលកម្មវិធីគេមួយកន្លែង ជាលក្ខណៈខួបកំណើតរបស់ពួកអភិជននឹងឯង ។ សមាជិកគ្រួសារបានមកជួបជុំគ្នាដើម្បីទទួលទានអាហារ លើកលែងតែ...

«Jungkook មិនទាន់ក្រោកទេហេស៎ ហេតុអ្វីមិនមានអ្នកទៅតាមគេមកញុាំបាយ»លោកយាយ

«មិនបាច់តាមទេ ឃ្លានពេលណាគេនឹងចុះមកហើយ»លោក Jeon

«លោកបង!! សេមឡើងទៅហៅកូន kook មក»លោកស្រី Jeon ឃាត់ស្វាមី មិនចង់អោយគាត់និយាយស្ដីច្រើននាំតែធ្វើឱ្យលោកយាយពិបាកចិត្ត ធម្មតាទេប៉ះចៅសំណព្វគាត់ ប្រតិកម្មបន្តិចហើយ ។

«អឺក...អ្នកប្រុសតូចមិនបាននៅបន្ទប់ទេលោកស្រី»មេការ ឆ្លើយទាំងរដាក់រដុប រឿងយប់មិញគាត់មិនហ៊ានទាំងនិយាយអោយលោក Jeon ដឹងផង ។

«ថាម៉េច? ចុះគេទៅណា»លោកស្រី Jeon ដេញដោល ខណៈដែលមេការចង់ឆ្លើយបន្តិចអត់បន្តិច តែ Jungkook ដឹងថាគាត់ទូរពិតនឹង មកវិញសម្លុតគាត់ទៀតឥឡូវហើយ ។

«Jungkook ចេញទៅដើរលេងតាំងពីយប់ គេប្រហែលនៅគេងផ្ទះមិត្តភក្តិហើយ»Jiho

«ហឺយ...សន្សំរឿងមិនឈប់ ចោលម្សៀតពិតមែន»លោក Jeon ស្រដីទាំងសង្គ្រឺតជើងធ្មេញ រាល់ថ្ងៃមិនដឹងថាគេគិតអី បានជាប៉ោឡែមិនស្គាល់ផ្ទះសម្បែងបែបនេះ គេដឹងដល់ណា ខ្មាសគេដល់នឹង

    អាហារពេលព្រឹកបញ្ចប់ទៅទាំងសោះកក្រោះព្រោះគ្មាននរណាហ៊ាននិយាយលេងសើចអ្វីទេ ។ Jiho បានជូនកូនទៅសាលាជាមុនទើបជូនរាងតូចទៅដាក់កន្លែងកម្មវិធីតាមក្រោយ ព្រោះគេជាអ្នកគ្រប់គ្រងត្រូវទៅមើលកូនចៅថាគេរៀបចំបានអ្វីខ្លះឬនៅ ។

«អោយបងមកទទួលឬអត់!!»Jiho សួរពីក្នុងឡានមក ព្រោះចេញពីទីនេះ នាយត្រូវទៅបន្ទាយទាហាន ។ Jiho ជាអ្នកកាន់ជួរកងទ័ពផ្លូវគោក កម្រណាស់ដែលបានមកវិមាន ព្រោះនៅបង្វឹកកូនទាហាន ហេតុនេះហើយទើប Irin នៅជាមួយ Jungkook ច្រើនជាង បើលោកប៉ានាងនៅតែបន្ទាយជាប់បែបនេះ

The slay of love / ????????????? (????)Where stories live. Discover now