សម្ដីធ្ងន់កណ្ដុករបស់លោក Kim ប្រៀបបាននឹងដុំសិលាដែលមកសង្កត់ចិត្តនាយមិនអាចរើរួច ។ Jungkook រកពាក្យអ្វីហាស្ដីលែងចេញ ថ្វីបើគាត់ស្អប់ខ្លួនតាំងពីប្រាំឆ្នាំមុនមកម្ល៉េះ តើលោក Kim អាចនឹងនាំ Tae ចេញពីគេម្ដងទៀតទេ?
Jungkook មិនអាចធ្វើអ្វីបាននៅខណៈនេះ ត្រឹមត្រឡប់ទៅវិញជាមួយនឹងគ្រួសារ Jeon ទុកពេលវេលាអោយគ្រួសារគេនៅជាមួយគ្នា ។ ទាល់តែថ្ងៃត្រង់បន្តិចទើបរាងក្រាស់ ត្រឡប់មកក្រុមហ៊ុនទាំងអារម្មណ៍មិននៅនឹងខ្លួន ។
មកដល់ទីនេះភ្លាម ក៏ប្រទះនឹងនាងក្រមុំ Carla ភ្លេត ។ នាងរហ័សក្រោកឈរគោរពដូចជារាល់ដង ប៉ុន្តែ Jungkook ហាក់មិនខ្វល់ពីវត្តមាន របស់នាងទាល់តែសោះ ជាហេតុធ្វើអោយ Carla នៅមិនសុខ មុននឹងចូលទៅតាមរាងក្រាស់ ។«លោកប្រធាន!!»
«នាងមានការអី»Jungkook ស្រដីស្របពេលដែលដាក់ខ្លួនអង្គុយនៅកន្លែងរបស់ខ្លួន
«គឺ...ក្មេ-ក្មេងយ៉ាងម៉េចហើយ?»
«ហេតុអ្វីនាងមិនទៅមើលគេដោយផ្ទាល់?»Jungkook ប្រើក្រសែភ្នែកប្រឈម ធ្វើឱ្យនាងចាប់ផ្ដើមមានពិរុទ្ធ ។«ខ្ញុំខ្លាច! ខ្លាចថាគេមិនអនុញ្ញាត អ្នកប្រុស Honeii អាចនឹងមិនចង់ជួបមុខខ្ញុំក៏ថាបាន»ស្រីល្អសម្ដែងដោយការក្រែងចិត្ត ជាមួយនឹងទឹកមុខដ៏ស្លូតបូតមិនផ្លាស់ប្ដូរ ធ្វើឱ្យអ្នកដែលឃើញហើយចង់ចាប់កំហុសនាងមិនបាន ។
«Tae នៅមិនទាន់ដឹងទេថាជានាង តែមិនយូរមិនឆាប់ Tae គង់តែដឹង!!»
«អត់ទេណាលោកប្រធាន ខ្ញុំមិនបានតាំងចិត្ត មកពីឡានដាច់ហ្រ្វាំង ខ្ញុំក៏មិនបានដឹងដូចគ្នាថានឹងកើតរឿងបែបនេះ »Carla ស្រដីញាប់មាត់ទាំងស្លន់ស្លោ ចុះបើគេប្ដឹងនោះ? នាងមិនដេកគុកទៅហើយទេហេស៎ ។
«បើនាងស្អាតស្អំ មិនបាច់ភ័យទេ ច្បាប់មិនចាប់មនុស្សគ្មានកំហុស»
«តែ-»Carla
«តែបើ Tae ប្ដឹងនាងវិញនោះ ខ្ញុំជួយមិនបានដូចគ្នា Carla»ក្រសែភ្នែកមុតស្រួច បាញ់តម្រង់ទៅរកនាងក្រមុំ អោយនាងញ័រជើងឈរសឹងមិននឹង ។
រំពេចនោះដែរសម្លេងទូរស័ព្ទក៏ស្រាប់តែរោទ៍ឡើង...
ដែលជារបស់ Jungkook ។ នាយកម្លោះដកភ្នែកចេញពីនាងបន្តិច មុននឹងលើកទទួលទូរស័ព្ទ ដែលជាលេខរបស់ Karl មិត្តសម្លាញ់គេនឹងឯង ។

YOU ARE READING
The slay of love / ????????????? (????)
Romance????????????????????????????????????