Okada Manila ជាសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលមានរចនាបថយ៉ាងប្រណិតប្រចាំទីក្រុងម៉ានីឡានេះ ។ ពួកគេបានមកដល់ប្រហែលជាម៉ោងប្រាំមួយ មុននឹងបើកបន្ទប់ដើម្បីសម្រាករាងខ្លួន ប៉ុន្តែមិនបាននៅជាន់ដូចគ្នាឡើយ បែកខ្ញែកទៅតាមបន្ទប់រៀងខ្លួន ប៉ុន្តែ Taehyung រាងក្រាស់មិនព្រមអោយគេគេងបន្ទប់ផ្សេងទេ សុខចិត្តយកអាគ្រែមួយដែលនៅជាន់លើ ប្រសើរជាងនៅជាន់ក្រោមតែគ្រែពីរ បែបនេះធ្វើម៉េចនឹងបានគេងអោបសំណព្វចិត្តនាយទៅ ។
«អា៎...ពូកទន់ល្អណាស់!!»Tae ទម្លាក់ខ្លួនគេងទាំងត្រដាងដៃចុះឡើងញញឹមមុខរីក ព្រោះតែស្រួលខ្លួន ។ នៅលើយន្តហោះមិនសូវជាល្អដូចក្នុងបន្ទប់ឡើយ បានទម្រេតខ្នងបែបនេះស្រស់ស្រាយបន្តិច ។
«អ្ហឹម...ស្រួលខ្លួនពិតមែន»Jungkook ឯណេះជោរទៅតាមដែរ ក្រវែងវ៉ាលីទៅម្ខាង មុននឹងទម្លាក់ខ្លួនគេងពីលើរាងតូច ជ្រប់មុខនឹងកញ្ជឹង.ករបស់គេបន្លំថើបខ្សឺតៗយ៉ាងរលាម ។
«មើល៌ ធ្វើស្អីហ្នឹង!! ក្រោកចេញទៅ ធ្ងន់ណាស់ Jungkook »មិនលេងសើចទេ ខ្លួនគេបីទើបស្មើរាងក្រាស់មួយ រួចចុះបើនាយមកសង្កត់ពីលើគេបែបនេះ ដកដង្ហើមតាមណា ។
«សឺត អោបតិចក៏មិនបាន»Jungkook ថើបថ្ពាល់គេទាំងសងខាង មុននឹងក្រោកចេញ យ៉ាងណាក៏ត្រូវឆ្លៀតខ្លះដែរ ។
«ខ្ញុំឃ្លានហើយ ទីនេះមានអ្វីញុាំឬអត់»Tae ងើបអង្គុយទាំងមុខស្អុយ កាលបើក្រពះកំពុងតែស្រែកទាមទារអាហារ ។
«បងចង់ចេញទៅញុាំខាងក្រៅ ឬអោយគេលើកមក»Jungkook
«អត់ទេ អស់កម្លាំងណាស់ ហៅអាហារមក ខ្ញុំទៅងូតទឹកសិន»គេធ្វើដំណើរមកអស់បួនម៉ោងជាងហើយ គ្មានកម្លាំងដើរលេងទេ ចង់សម្រាកច្រើនជាង
«បើចឹងខ្ញុំងូតដែរ»Jungkook ឡេមឡើមទៅឈរក្បែរ Tae ដែលកំពុងតែរើវ៉ាលី បំណងចង់ងូតទឹកជាមួយគេនឹងឯង ។
«ហៅអាហារសិនទៅ ខ្ញុំចូលទៅមុន»Tae មិនប្រកែកដើរទៅយកកន្សែងរួចក៏សម្ដៅទៅបន្ទប់ទឹក ខណៈដែល Jungkook កំពុងតែឈរសប្បាយចិត្ត គំនិតខិលខូចក៏លេចឡើងពេញខួរក្បាលរបស់នាយតែម្ដង ។ កូនខ្លាចូលអន្ទាក់ហើយចាំដល់ពេលណា ។ ពូកែកំណាញ់ខ្លួនណាស់ឬ? នាយក៏ពូកែកេងចំណេញដូចគ្នា ម្យ៉ាងម្នាក់ទេតើ ។

YOU ARE READING
The slay of love / ????????????? (????)
Romance????????????????????????????????????