គ្រប់គ្នាញាក់កន្ត្រាក់ទៅតាមភ្លេង ឡើងរាំរែកបញ្ចេញគ្រប់ស្ទាយមិនខ្មាសអ្នកណា ឱ្យធ្វើយ៉ាងម៉េច យូរៗសប្បាយបានម្ដង ប្រលែងអោយអស់ដៃហើយ ។ ថាទៅគ្រប់គ្នាកំពុងសប្បាយ តែអតីតគូស្នេហ៍មួយគូនេះបែរជាអង្គុយជាប់នឹងតុមិនខ្វល់ពីអ្នកណា រហូតដល់ពេលនេះគឺម៉ោង 10 យប់ទៅហើយ ។
«ស្អីឯងអា Jung នៅកន្លែងជាមួយគ្នាសោះចាំបាច់ខល»Edward ឆ្លើយឡើងហួសចិត្ត នឹងមិត្តដែលតេហៅខ្លួន ទាំងដែលនៅមិនឆ្ងាយពីគ្នាប៉ុន្មានផងនោះ កំពុងតែសប្បាយជាមួយអូនៗឥឡូវដាច់អារម្មណ៍អស់ ។
«ឯងមិនឃើញគាត់កំពុងតែគេងទេហេស៎ ឬឯងចង់អោយយើងជំទាល»ស្មានថាគ្នាចង់ឬ បើមិនមានមនុស្សគេងកើយស្មានរបស់នាយ រកក្រោកទៅណាមិនរួច ប៉ុន្តែអេ៎...គេជាអ្នកទាញ Tae អោយដេកលើស្មារបស់នាយដោយខ្លួនឯងតើ ទាំងដែលពីដំបូងគេក្រាបនឹងតុសោះនោះ ។
«អឺ...យើងភ្លេចមើល!! ហើយឯងខលហៅយើងធ្វើស្អី»
«អោយសោរឡានមក ហើយយកម៉ូតូយើងត្រឡប់ទៅអាផាតមិនឯងវិញ មួយទៀត កុំភ្លេចប្រាប់អ្នកមីងថាយើងទៅវិញមុនហើយ»ព្រោះបើជិះម៉ូតូគេដុបរាងតូចមិនកើតទេ បើគេងបាក់.កបែបនេះ ។
«ចុះឯងមិនទៅផ្ទះវិញទេហេស៎»Edward សួរស្របពេលដែលដៃកំពុងដកសោរអោយអ្នកម្ខាងទៀត ។
«អត់ទេ យប់នេះប្រហែលជាគេងនៅខនដូរ»មិនលេងសើចទេ ត្បិតនាយប៉ោឡែមិនស្គាល់ផ្ទះពិតមែន ប៉ុន្តែចំណូលដែល Jungkook រកបានអាចចិញ្ចឹមខ្លួនគេរស់ដោយមិនចាំបាច់ពឹងលុយអ្នកផ្ទះ សូម្បីតែខនដូរមួយនេះក៏គេលួចទិញមិនអោយអ្នកណាដឹងដូចគ្នា ដើម្បីគេចពេលដែលឈ្លោះគ្នាជាមួយលោក Jeon មិនចង់ដេកនៅវិមានហ្នឹងឯង ។
«រួចចុះសិស្សច្បងនោះ ឯងប្រុងធ្វើយ៉ាងម៉េច»
«យកទៅជាមួយគ្នានឹងហើយ ឯងចង់អោយយើងទុកគាត់អោយនៅគេងតាមទីនេះ?»Jungkook ត្បកសំណួរទៅវិញអោយអ្នកម្ខាងទៀតធ្វើមុខមិនសម ព្រោះចម្លើយដូចចាកពីសំណួរ ។
«ហើយចុះអ្នកនៅវិមាន មិនឆោឡោស្លាប់ទេហេស៎ ប្រយ័ត្នតែលោកប៉ាឯងសំពងរត់មិនទាន់ទៅវុើយ»

YOU ARE READING
The slay of love / ????????????? (????)
Romance????????????????????????????????????