#Flash back
ខ្យល់ត្រជាក់ធ្លាក់មកប៉ះកាយ ជួយបន្សាយនូវក្លិនផ្កាដ៏ក្រអូបពិដោរយ៉ាងចម្លែក ស្រដៀងទៅនឹងក្លិនមនុស្សម្នាក់ដែលកំពុងតែដក់ជាប់នៅក្នុងអារម្មណ៍របស់នាយ ។
ហ្ហឹកៗ...ហឺ ! សម្លេងក្មេងយំមិនដឹងលេចចេញមកពីណា ទាក់ទាញរាងសង្ហាដែលកំពុងតែលន្លង់លន្លោចមុននេះអោយរហ័សងាកទៅរក ។
«សម្លេងអ្នកណា!»Jungkook បែររកជុំវិញខ្លួនដែលព័ទ្ធជុំជិតដោយសួនផ្ការកកោះត្រើយមិនឃើញ តែក៏ប្រឹងផ្ទៀងត្រចៀកស្ដាប់ ចង់ដឹងថាសម្លេងមួយនេះមកពីណា ។
ហ្ហឹកហឺ...សម្រែកយំនៅតែមិនដាច់សូរ ក្បែរៗត្រចៀក ជាហេតុអោយរាងក្រាស់ចាប់ភ្លឹកនឹងគុម្ពផ្កាមួយក្បែរមាត់បឹង ។ សំរឹបជើងសន្សឹមៗសំដៅទៅរក មុននឹងវែកចេញ បង្ហាញនូវក្មេងប្រុសម្នាក់កំពុងតែអង្គុយយំត្របោមក្បាលជង្គង់យ៉ាងគួរអោយអាសូរ ។
«អេ៎...អាល្អិត ម្ដេចក៏មកយំទីនេះ»
«ប៉ា!ប៉ា!...»ក្មេងតូចកម្សត់ងើយមុខឡើងដក់ដោយស្នាមទឹកភ្នែក ពោលហៅអ្នកកម្លោះថាជាឪពុក ទើបក្រោកមកអោបកគេជាប់ នាំអោយ Jungkook គាំងស្ញេញមិនយល់ ។
«អាច្រម៉ក់ ប៉ាម៉ាក់ឯងនៅឯណា ចាំខ្ញុំជូនទៅរក»Jungkook លើកគេពរឡើង ស្រដីសួរដោយថ្នមសម្លេង ។
«ហ្ហឹក ប៉ាៗ...»គេមិននិយាយគិតតែស្រែកយំនឹងអោបករបស់ Jungkook ជាប់ ។
«កុំយំៗ ប៉ានៅទីនេះហើយ...»ស្នាមញញឹមប្រែជាលេចឡើងទាំងមិនបានព្រៀងទុក ហាក់មាននិស្ស័យល្អជាមួយក្មេងម្នាក់នេះណាស់ ។ Jungkook អោបគេបម្រុងនឹងនាំគេទៅ តែបែរជាមានសម្រែកកាត់ ៖
«JungFynn»សម្លេងតូចឆ្មារពោលហៅឈ្មោះមួយឃ្លាឡើងមក បង្អាក់ដំណើរពួកគេ ស្របពេលដែល Jungkook ក៏រហ័សបែរមករក ប៉ុន្តែជាភ័ព្វវាសនាគ្រប់យ៉ាងក៏ចប់ត្រឹមនេះ ដោយសុបិន្តក៏ត្រូវបានរលាយបាត់ បន្សល់ទុកតែមនុស្សម្នាក់ប៉ុណ្ណោះ ។
«ទេ...»Jungkook ភ្ញាក់ក្រញាង ក្រោកអង្គុយទាំងដកដង្ហើមញាប់ៗ ដំណក់ញើសហូរស្រក់ដូចខ្លាចអ្វីម្យ៉ាង ។ នាយយល់សប្តិបែបនេះម្ដងទៀតហើយ វាមិនមែនជាលើកទីមួយ តែនេះជាសុបិន្តទីបីដែលនាយតែងឃើញក្មេងម្នាក់នោះ ក្នុងរូបភាពផ្សេងៗពីគ្នា ។

YOU ARE READING
The slay of love / ????????????? (????)
Romance????????????????????????????????????