រសៀលរៀងជ្រេបន្តិច មាឌតូចល្អិតក៏ចាប់ផ្ដើមបម្រះខ្លួននៅមិនសុខ ចុកចាប់ពេញរាងកាយ គេមានអារម្មណ៍ថាទ្រោមតែម្ដង គ្មានសូម្បីតែកម្លាំងដើម្បីបើកភ្នែក ។ Tae បើកភ្នែកម៉ក់ៗសម្លឹងទៅមុខមនុស្សប្រុសដែលកំពុងតែអោបខ្លួនជាប់ ខណៈដែលនាយកំពុងតែនិយាយទូរស័ព្ទជាមួយអ្នកម្ខាងទៀត ។
«ប៉ុណ្ណឹងចុះ យើងប្រគល់ឲ្យឯងជាអ្នកចាត់ចែង ចាំទៅជុំគ្នានៅហ្វីលីពីន»ផ្ដាច់~ថ្ងៃនេះនាយជាអ្នកនិយាយដោយផ្ទាល់ថានឹងណាត់ពួកគេមកហាត់ទឹកដៃមុនថ្ងៃទៅហ្វីលីពីន ប៉ុន្តែបែរជាកើតរឿងមុនទៅវិញ ជាហេតុធ្វើឱ្យនាយខកខាន ដោយមិនអាចទុក Tae ចោលអោយនៅម្នាក់ឯងបាន ដូច្នេះមានតែប្រគល់ឱ្យ karl ជាអ្នករៀបចំ ។
«ភ្ញាក់ហើយ សឺត ....»Jungkook ទម្លាក់ទូរស័ព្ទចុះ ងាកមកចាប់អារម្មណ៍ពីរាងតូចដែលកំពុងគេងកើយទ្រូងរបស់នាយទាំងមិននិយាយស្ដី ។ រាងក្រាស់សែនក្រឺតខ្នាញ់នឹងទឹកមុខកូនក្មេងរបស់គេជាខ្លាំង ទ្រាំមិនបានចង់តែថើបអោយណាណីទេ ។
«អ្ហឹម Jung ចង់ទៅណា»Tae ងក់ក្បាលតិចៗ មុននឹងលើកដៃញីភ្នែក ព្រោះមិនទាន់អស់ងងុយ ។
«បួនថ្ងៃទៀត ខ្ញុំត្រូវមានការប្រកួតនៅហ្វីលីពីន បងចង់ទៅជាមួយគ្នាដែរទេ?»
«សប្ដាហ៍ក្រោយនេះហេស៎?»
«ពិតមែនហើយ ប៉ុន្តែខ្ញុំប្រហែលជាត្រូវទៅមុននៅថ្ងៃស្អែក ឬក៏ខានស្អែកនេះ»
«លឿនម្ល៉េះ មិនទៅមិនបានទេហេស៎»Tae ធ្វើមុខរលីងរលោងហាក់ចង់យំ អោបរឹតរាងក្រាស់កាន់តែណែនឡើង ។ Jungkook ក៏ចម្លែកចិត្ត តែក៏ជ្រើសការសើចទៅវិញ ព្រោះតែមុខខ្ជីខ្យូតមួយនេះ ។«មិនបានទេ បងក៏ដឹងថាការប្រកួតសំខាន់សម្រាប់ខ្ញុំប៉ុណ្ណា សឺតៗ»Jungkook អង្អែលថ្ពាល់ក្រពុំថ្នមៗ បន្តឹងកម្លាំងដៃអោបគេកាន់តែណែន មុននឹងថើបថ្ពាល់ដោយការស្រឡាញ់ពេញបន្ទុក ដូចជាខ្លាចមានគេមកដណ្ដើមយ៉ាងអញ្ចឹង ។
«លោកនៅតែយកហ្គេមសំខាន់ជាងខ្ញុំ លោកមិនដែលស្រឡាញ់ខ្ញុំទេ Jung »Tae
«ចុះបងនៅតែស្រឡាញ់ខ្ញុំឬអត់? មិនមែនបងមិនសំខាន់ តែបងជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់ខ្ញុំ ខ្ញុំត្រូវការបងនៅក្បែរខ្ញុំណា Tae ផ្ដល់ឱកាសឱ្យខ្ញុំម្ដងទៀតបានដែរទេ»

YOU ARE READING
The slay of love / ????????????? (????)
Romance????????????????????????????????????