រាត្រីស្ងប់ស្ងាត់នាយតូចអង្គុយនៅវេរ៉ងដាតែម្នាក់ឯង នឹកគិតពីសម្ដីដែលគេបាននិយាយជាមួយនឹង Jungkook កាលពីថ្ងៃមិញ ។ ពេលនេះក៏យប់ណាស់ទៅហើយ Jiho នៅមិនទាន់ត្រឡប់មកវិញ ជាហេតុធ្វើឱ្យគេគេងមិនលក់ នៅមិនសុខ អង្គុយរង់ចាំផ្លូវរបស់គេត្រឡប់មកវិញ ។
«ហ្ហឹម...កុំពិបាកចិត្តអី ឯងសម្រេចចិត្តត្រូវហើយ»Tae ពោលឡើងផ្ដល់ជាកម្លាំងចិត្តអោយខ្លួនឯង ដែលស្មុគស្មាញរកគិតអ្វីមិនចេញ កាន់តែគិតគេកាន់តែគ្មានភាពក្លាហានដើម្បីនិយាយជាមួយ Jiho ។ Tae នៅបន្តអង្គុយចាំទាល់តែលឺសម្លេងឡានរបស់រាងក្រាស់មក ទើបគេរហ័សចុះទៅខាងក្រោម ។
«hyung...»ដំណើរស្របជាមួយនឹងសម្ដី Tae ចុះពីកាំជណ្ដើរមួយៗសម្លឹងទៅបុរសដែលដើរចូលមកដោយការហត់នឿយ ។
«Tae នេះនៅមិនទាន់ចូលគេងទេឬ?»
«ខ្ញុំនៅចាំ hyung !! នេះមានបានញុាំអ្វីឬនៅ ចាំខ្ញុំធ្វើអោយ»
«ក៏ល្អ បងកំពុងតែឃ្លានល្មម»ចេញពីកន្លែងភ្លាមក៏មកវិមាន មិនហ៊ានទៅផ្ដេសផ្ដាសនៅឯណាទេ និយាយរួម ជីវិតរបស់គេគឺមានតែការងារនឹងឯង ។
«បើចឹងទៅសម្អាតខ្លួនសិនទៅ ទម្រាំនឹងចុះមកវិញអាហារអាចនឹងឆ្អិនតែម្ដង»
«អ្ហឹម...»Jiho ងក់ក្បាលទាំងបញ្ចេញស្នាមញញឹមនេះបើស្រីៗឃើញច្បាស់ជាលង់ស្លាប់មិនខាន ។ នាយខិតមកជិតរាងតូចបន្តិចបម្រុងនឹងថើបថ្ងាសរបស់គេ ប៉ុន្តែ Tae បែរជាគេច មុននឹងបើកភ្នែកមើលមកគេម៉ក់ៗ ទើប Jiho ប្ដូរមកជាអង្អែលក្បាលគេជំនួសវិញ មុននឹងឡើងទៅបន្ទប់បាត់ វាមិនមែនជារឿងចម្លែកឡើយ សូម្បីតែពេលគេងមានម្ដងណាដែលថា Tae មិនបែរខ្នងដាក់នាយនោះ ។
«ហ៊ូ...បិះទៅហើយមុននេះ»Tae ដកដង្ហើមទាំងធូរទ្រូង តែពេលដែលងាកមកក៏ប្រទះភ្នែកនឹងក្មេងដែលមិនទាន់ចូលគេងកំពុងតែពួននៅក្នុងផ្ទះបាយ បង្ហាញទឹកមុខខឹងសម្បាមួយរំពេច ។ រាងតូចក្រវីក្បាលទាំងហួសចិត្ត សំដៅទៅបន្ទប់មួយទៀតដែលកំពុងតែមានមនុស្សប្រច័ណ្ឌខុសរឿង ងរង៉ក់អោយលួងទៀតហើយ ។
«មកធ្វើអីនៅត្រង់នេះ»Tae
«មុននេះគេចង់ថើបបង»Jungkook មិនបង្អង់ទាញចង្កេះមួយក្ដាប់មកអោបជាប់ ។ ខឹងណាស់ៗអម្បាញ់មិញអន្ទះសារ ស្ទើរតែស្រែកពីផ្ទះបាយអោយបងប្រុសចេញឆ្ងាយពីសំណព្វចិត្តខ្លួនទៅហើយ ។

YOU ARE READING
The slay of love / ????????????? (????)
Romance????????????????????????????????????