រាងតូចស្រឡូនស្រឡៅបោះដំណើរឆ្ពោះទៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ ដែលគេតែងតែស្គាល់ថាជាកម្មសិទ្ធរបស់លោកសេដ្ឋី Jeon ហ្នឹងឯង ឯគេក៏តែងចេញចូលជាញឹកញាប់ ។ គ្រប់គ្នានៅទីនេះសុទ្ធតែស្គាល់គេ ត្បិតតែ Tae ជាមនុស្សរួសរាយមិនប្រកាន់ខ្លួនច្រើន ។
«សួស្ដី Carla »រាងតូច ស្រដីរាក់ទាក់ជាធម្មតាទៅកាន់នាងតូចដែលកំពុងតែឈ្ងោកមុខធ្វើការ ។ គ្រាន់តែលឺសម្លេងគេហៅភ្លាម Carla ក៏ប្រញាប់ងើបមុខមក តែថាវត្តមានរបស់ Tae ជាការពេញចិត្តរបស់នាងឬអត់?
«អ្នកប្រុស Kim!!»Carla បញ្ចេញកាយវិការហាក់ដូចជាភ្ញាក់ៗ រហ័សក្រោកឈរប្រឈមនឹងគេ ។
«លោក Jeon នៅទេ?»
«អឺក...អ្នកប្រុស...រកលោកប្រធានមានការអ្វីឬ?»នាងក្រមុំអេះអុញបីដូចមិនចង់ប្រាប់ ភ្នែកក្រលេបក្រលាប់នៅមិនស្ងៀម នាងដូចជាអស់និស្ស័យជាមួយ Tae តាំងពីពេលដែលរាងតូចព្យាយាមចូលចិត្តទៅស្និទ្ធស្នាលនឹង Jungkook ម្ល៉េះ ។
«ខ្ញុំចង់យកគំរូសម្លៀកបំពាក់មកអោយគាត់ពិនិត្យ»Tae ស្រដីម៉ាត់ៗមិនរារែក ព្រោះជាការងារគេចូលចិត្តភាពម៉ត់ចត់តាំងពីដើម ។
«អឺ អ្នកប្រុសផ្ញើទុកនៅខ្ញុំក៏បាន ព្រោះ-»
«គាត់មានរវល់? គាត់អាចទំនេរពេលណា ជួយឆែកកាលវិភាគអោយខ្ញុំបានទេ ខ្ញុំត្រូវការនិយាយជាមួយគាត់ដោយផ្ទាល់»
«ខ្ញុំ-ខ្ញុំមិនប្រាកដទេ...»Carla នៅតែអែអង់ជាមួយនឹងទឹកមុខស្លូតបូតរបស់នាង ក៏នៅតែធ្វើឱ្យ Tae ចាប់សង្ស័យដដែល នាងដូចជាប្លែកខ្លាំងពេកហើយ ។
«សួស្ដី...!!»ភ្លាមនោះដែរសម្លេងក្រលរធំក៏បន្លឺឡើងម្ដងទៀតជាមួយនឹងរាងកាយមាំមួនគ្រងដោយឈុតទាហានជាន់ខ្ពស់សម្ដៅចូលមករកពួកគេ ។
«..............»Tae ហាក់គាំង ជាមួយនឹងវត្តមានរបស់អ្នកម្ខាងទៀត កាលបើងាកទៅមើលតាមសម្លេងចង់ដឹងពីម្ចាស់មុននេះ ។ មិនមែនចៃដន្យពេកទេដឹង សូម្បីតែអ្នកម្ខាងទៀតក៏រាងភាំងដូចគ្នា ។.
«Tae!!»
«Jiho hyung!!»រាងតូចពោលហៅនាយជាអតីតស្វាមី និងជាបងប្រុសដ៏ល្អរបស់ខ្លួនផងដែរ ។ ពួកគេលេចចេញនូវស្នាមញញឹមដំណាលគ្នាជាការរាក់ទាក់ ។ ចៃដន្យពិតៗមិនដែលគិតឡើយថាពួកគេអាចមកជួបគ្នាម្ដងទៀតបែបនេះ ។

YOU ARE READING
The slay of love / ????????????? (????)
Romance????????????????????????????????????