抖阴社区

Part 4 : ?????????????????????

Start from the beginning
                                    

«មិនអីទេ ខ្ញុំទៅវិញខ្លួនឯងបាន បងទៅធ្វើការចុះ»

«អឹម បើចឹងបងទៅហើយ ខំប្រឹងធ្វើការណា»Jiho

«បាទ!!»Tae ងក់ក្បាលផ្ងក់ៗ រង់ចាំមើលទាល់តែគេទៅបាត់ ទើបចូលទៅខាងក្នុងភោជនីយដ្ឋានដែលជាកន្លែងត្រូវរៀបចំពិធីខួបកំណើត ដោយគេបានជួលទីនេះផ្ដាច់មុខតែម្ដងដើម្បីតែកម្មវិធីមួយ ពិតជាសម្បូរលុយជះចោលពិតមែន ។

   ក្រលេកមកកាន់ Jungkook ឯណេះវិញ គ្មានបានទៅក្លឹបឯណាទេ ម៉ួម៉ៅពេកក៏មកផឹកនៅផ្ទះ Edward ដែលគេជួលជា apartment ។ ទីនេះធំគួរសម ពួកគេបានរៀបចំជាបន្ទប់ហ្គេមមួយ សម្រាប់កំដរការអផ្សុក និយាយអោយចំទៅ ពួកគេមានគម្រោងចង់ផលិតហ្គេមមួយដោយខ្លួនឯង គ្រាន់តែមិនទាន់ចេញជារូបរាង ហើយសព្វថ្ងៃគេក៏មានជាក្រុម សម្រាប់ប្រកួតហ្គេមជាមួយក្រុមផ្សេងដូចគ្នា ពេលខ្លះគេបានចេញទៅក្រៅប្រទេសទៀតផង ។  ពេលនេះអាចនឹងលេងហ្គេមរបស់ក្រុមហ៊ុនផ្សេង ប៉ុន្តែបន្តិចទៀតនាយនឹងបង្កើតហ្គេមមួយដោយខ្លួនឯង នេះជាក្ដីស្រមៃរបស់ Jungkook កន្លងមក ។

«ហឹម...»សម្លេងក្រហឹមរបស់អ្នកកម្លោះទាំងពីរដែលគេងទ្រមក់លើសាឡុងនាំគ្នាដឹងខ្លួនទាំងមីងមុាំង ងាករេពេញបន្ទប់ក៏ឃើញតែពីរនាក់ ចុះឯណា Jungkook ?

«វាទៅណាហើយ? ហេ៎ ក្រោកបានហើយ»karl ទះក្បាល Edward មួយដៃទើបចេញមកក្រៅ ក៏ឃើញកាយមាំពោពេញទៅដោយសាច់ដុំរបស់មិត្ត មិនប្រាប់ក៏ដឹងថាជាបុរសសង្ហាប្រចាំក្រុម មិនអញ្ជឹង ស្រីមិនមែនដេញគ្រប់កន្លែងទេ ។

«ងើបមិនហៅគ្នាផងទេវុើយ!!»karl ស្រដីទាំងនៅលើខ្លួនមានត្រឹមខោខ្លីមួយ អាងតែគ្នាឯង ម្នាក់ៗប្រលែងសាច់ដល់ហើយ ។

«ស្អែកប្រឡងហើយ»Jungkook

«ស្អីទៀតហើយ ខ្ជិលណាស់ អាទិត្យក្រោយត្រូវទៅហ្វីលីពីនផង ឯងទៅឬអត់ ក្រុមខ្វះឯងមិនបានទេអា Jung!!»

«យើងមិនទាន់ដឹងទេ តែកុំភ្លេចហៅគ្នីគ្នាមកហាត់ទឹកដៃផង ចាំយើងមកជាមួយ»

«អឺ...យើងដឹងហើយ តែថ្ងៃនេះទំនេរទេ ទៅជប់លៀងជាមួយគ្នា»karl គ្រួសារគេជាជនជាតិកូរ៉េ ដូច្នេះគេមានផ្ទះនៅទីនេះស្រាប់ លើកលែងតែ Edward ដែលជាកូនកាត់ទើបត្រូវជួល apartment នៅ ។

The slay of love / ????????????? (????)Where stories live. Discover now