抖阴社区

Part 2 : ?????????????????????????? Tae

Start from the beginning
                                    

«សូមស្វាគមន៍ណា Tae»គ្រប់គ្នាទទួលរាក់ទាក់រាងតូចដោយក្ដីពេញចិត្ត ព្រោះតែអាកប្បកិរិយានិងរូបសម្រស់របស់គេ ស្អាតរកកន្លែងទាស់គ្មាន ។

«លោកអ៊ំបង Jungkook មិនមកចូលរួមទេហេស៎»ភ្លាមនោះសម្លេងតូចឆ្មាមួយស្រាប់តែបន្លឺសួរបន្ទាប់ពីស្ងាត់អស់មួយសន្ទុះ ហើយនាងគឺ Chang Un-ju (ឆាង អ៊ុនជូ) ក្មួយស្រីរបស់លោក Jeon ។ ឆ្នាំនេះនាងមានអាយុ 20 ឆ្នាំ តាមក្រាស់ Jungkook មកច្រើនឆ្នាំហើយ តែគេមិនយកភ្នែកមើល ។

«អ៊ំអោយគេទៅតាមហើយតើស ឯណា Jungkook »លោក Jeon បែរមកសួរអ្នកបម្រើដែលនាំគ្នាឈរឱនមុខចុះមិនហ៊ាននិយាយ ។

«គឺ...ពួកខ្ញុំបានឡើងទៅហៅគាត់ច្រើនដងហើយ ប៉ុន្តែ...»ពួកនាងមិនស្រដីជំនួសដោយការក្រវីក្បាលធ្វើមុខខ្មូរ ប្រាកដណាស់ថាត្រូវ Jungkook ស្ដីអោយស្ពឹកមុខដូចលើកមុនៗមិនខាន ។

«ផ្ដេសផ្ដាសពិតមែន មួយថ្ងៃៗធ្វើខ្លួនកាន់តែយ៉ាប់ទៅហើយ»មិនគិតទុកមុខអោយគាត់ខ្លះទេឬ? តើគេនៅមានះចង់ឈ្នះគាត់ដល់ពេលណា ។

«ចៅ Kook អាចនឹងហត់ ឯងកុំចេះតែថាអោយកូនទៅមើល ចាំយើងឡើងទៅហៅគេដោយខ្លួនឯង »លោកយាយ Jeon ចេញមុខការពារអ្នកកម្លោះមិនអោយកូនប្រុសគាត់ចោទប្រកាន់ និយាយតាមត្រង់ទៅ គាត់ស្រឡាញ់ Jungkook ជាងគេ បានជានាំទៅរស់នៅជាមួយដល់កាណាដា ព្រោះបើនៅវិមានក៏ឃើញស្រាប់ ឈ្លោះជាមួយឪពុកគ្មានថ្ងៃស្រាន្តទេ ។

«កុំអីអ្នកម៉ាក់ អោយអ្នកបម្រើឡើងទៅៗ»លោកស្រី Jeon ឃាត់ គាត់ចាស់ណាស់ទៅហើយ អោយឡើងជណ្ដើរយ៉ាងម៉េច គ្រោះថ្នាក់ណាស់ ។

«អញ្ចេះចុះ ចាំខ្ញុំឡើងទៅហៅបង Jungkook ក៏បាន»Un-ju ញញឹមពព្រាយស្ម័គ្រខ្លួនចង់ឡើងទៅបន្ទប់រាងក្រាស់ ព្រោះនាងមិនធ្លាប់ឃើញនោះទេថា បន្ទប់បុរសសង្ហាគេតុបតែងរបៀបម៉េច ។

«ឡើងយ៉ាងម៉េច ឯងជាស្រីមិនសមភ្នែកទេ»ស្រ្តីវ័យកណ្ដាលអាយុក្បែរហាដែលត្រូវជាបងស្រីបង្កើតលោកស្រី Jeon បាននិយាយកាត់ ម្យ៉ាងក៏ជាការពិត នាងជាស្រីមិនគួរណាចូលបន្ទប់មនុស្សប្រុសផ្ដេសផ្ដាសនោះទេ ។

«តែនេះនៅក្នុងវិមានអ៊ំ Jeon តើស មាននរណាទៅហ៊ាននិយាយអី លើកលែងតែមានពួកមាត់វែង មិនស្គាល់ឋានៈ»ចរិតឆ្មើងឆ្មៃបង្ហាញកាយវិការសម្លក់សម្លឹងទៅពួកអ្នកបម្រើទាំងឃ្នើសចិត្ត Un-ju អង្គុយអោបដៃទាំងខឹងដែលមានអ្នកប្រឆាំងខ្លួន ។

The slay of love / ????????????? (????)Where stories live. Discover now