«បាទ!rin ត្រូវការអ្វីឬ? អាចប្រាប់ពូបានណា»អាចថាគេចុះសម្រុងជាមួយនាងក៏បាន ព្រោះ Jiho បានណែនាំអោយគេស្គាល់តាំងពីមួយអាទិត្យមុនមកម្ល៉េះ ដើម្បីឲ្យស្និទ្ធស្នាល និងចង់ដឹងថា Irin ព្រមទទួលយក Tae បានឬអត់ ឯចម្លើយគឺគ្មានបញ្ហាគ្រាន់តែថានាងអាចផ្ដល់ឋានៈអោយ Tae បានត្រឹមជាពូប៉ុណ្ណោះ មិនមែនម៉ាក់ឡើយ ។
«ហេតុអីពូ kook មិនមកចូលរួមចឹង»គ្រាន់តែលឺសំណួរនាងភ្លាមដៃរបស់ Tae ក៏បង្អាក់ ស្នាមញញឹមក៏ប្រែជាចង់រលុប តែប្រឹងពង្រឹងស្មារតីមកជាធម្មតាវិញ ។.
«ពូមិនដឹងទេ ហេតុអ្វី Irin មិនទៅសួរគេដោយផ្ទាល់»Tae
«ខ្ញុំខ្លាចពូ kook ខឹង ហើយឈប់ស្រឡាញ់ rin ទើបមិនហ៊ានទៅ គ្រប់គ្នានៅទីនេះសុទ្ធតែខ្លាចគាត់»Irin
«ចុះ rin ខ្លាចគេឬអត់»
«អត់ទេចាស៎ ពូ kook គួរឱ្យស្រឡាញ់សឹងអី មិនដូចពាក្យពួកគាត់និយាយទេ ពូ kook ចិត្តល្អជាងគេ»Irin ញញឹមញញែមអោយតែនឹកឃើញដល់លោកពូពេលណា នាងសប្បាយចិត្តរាល់លើក បើគិតទៅតាំងពី Jungkook ត្រឡប់មកកូរ៉េ នាងនៅក្បែរគេសឹងតែច្រើនជាង Jiho ទៅទៀត ។
តែពាក្យពេចន៍របស់នាងច្រម៉ក់ម្នាក់នេះធ្វើឱ្យ Tae នឹកឃើញដល់ពេលដែលគេនៅជាមួយ Jungkook ។ ជាការពិតនាយតែងតែបង្ហាញកាយវិការគួរឱ្យស្រឡាញ់គ្រប់ពេល ជាក្មេងដែលចូលចិត្តតោងទាម ញ៉េះញ៉ោះខ្លួនអោយតែអៀន ឯរឿងហួងហែងក៏ពូកែណាស់ដែរ រឹតតែហាមមិនបាននោះគឺរឿងថើប តែក៏ល្អម្យ៉ាង ដែល Jungkook មិនបំពានគេ ក្រៅពីថើប ត្បិតថាគេមិនទាន់អនុញ្ញាត ។
# ត្រឡប់ទៅ 5 ឆ្នាំមុន
«សឺត...ប្រពន្ធអ្នកណាបានជាក្រអូបម្ល៉េះ»កាយមាំរបស់ក្មេងប្រុសម្នាក់ដែលស្គាល់ថាជាសង្សាររបស់រាងតូច បានមកលបលួចអោប Tae ពីក្រោយលមុខមកថើបថ្ពាល់ក្រពុំទាំងញញឹមខ្ជឹប ខណៈដែលនៅលើខ្លួនរបស់គេមានត្រឹមតែកន្សែងប៉ុណ្ណោះ ព្រោះទើបនឹងងូតទឹករួច ។
«មិនបាច់មកច្រឡើមទេ ឆាប់ទៅស្លៀកពាក់ហើយធ្វើកិច្ចការសាលា បងឃើញ assignment ឯងនៅមិនទាន់ធ្វើច្រើនណាស់»Tae ស្រដីទាំងដៃកំពុងរវល់តុបតែងខ្លួន ថ្ងៃនេះគេស្អាតខ្លាំងណាស់ បានជា Jungkook ក្រវែលមិនឈប់បែបនេះ ។

YOU ARE READING
The slay of love / ????????????? (????)
Romance????????????????????????????????????
Part 3 : ????????????????????
Start from the beginning