抖阴社区

Part 9 : ????????????????????? ???????????

Start from the beginning
                                    

ទឺតៗ~ ប្រព័ន្ធទូរស័ព្ទត្រូវបានផ្ដាច់ពីអ្នកម្ខាងទៀត លើកនេះលោក Jeon ក្ដៅដូចបាយពុះ ត្រចៀកសឹងចេញផ្សេងទៅហើយ

«ពុទ្ធោអ្ហើយ....ផូស!! អាកូនចោលម្សៀត»ទូរស័ព្ទត្រូវបានខ្ទាត បោកទៅលើឥដ្ឋតាមកំហឹងរបស់គាត់ ដែលកំពុងតែពុះកញ្ជ្រោល ។

គិតថាចុចបិទលេខរបស់គាត់ហើយ គ្រប់យ៉ាងនឹងចប់ហេស៎ ។ លោក Jeon ទម្លាក់ខ្លួនអង្គុយទៅលើសាឡុងរង់ចាំកូនប្រុសមកវិញ គាត់នឹងលុតគេអោយរាងម្ដង ។

ប្រហែលជាម៉ោងដប់ទើប Jungkook ត្រឡប់មកវិមាន រវល់តែប្រលែងគ្នាជាមួយរាងតូចមិនបានខ្វល់ពីឪពុកដែលកំពុងចាំនៅផ្ទះ ម្យ៉ាងតាមចរិតគាត់បើមិនខលមកជេរ ក៏ហាមនេះ ហាមនោះដែរ ទើបនាយខ្ជិលលើកនាំតែខូចអារម្មណ៍ ។

កាយទាំងពីរចូលមកក្នុងវិមាន ដោយ Tae បានប្ដូរសម្លៀកបំពាក់ថ្មីដែលរាងក្រាស់កុម្មង់ឱ្យព្រឹកមិញ ។ ឈានជើងមកដល់ខាងក្នុងក្រសែភ្នែកជាច្រើនគូក៏តម្រង់មករកពួកគេព្រោងព្រាត ។

«មកហើយហេស៎អាជើងល្អ»លោក Jeon ក្រោកពោលពាក្យរឹងកំព្រឹសទៅកាន់កូនប្រុសពៅដែលតែងធ្វើខ្លួនឱ្យគាត់ឈឺក្បាលជានិច្ច ។

«ប៉ាមានការអីហេស៎»Jungkook មិនញញើតដើរទៅប្រឈមមុខនឹងឪពុកយ៉ាងប្រហើន ដុតកំហឹងគាត់កាន់តែក្ដៅ មុននឹង ដឹប~

«អាចោលម្សៀត យើងចង់តែសម្លាប់ឯងចោលទេរាល់ថ្ងៃនេះ»លោក Jeon ដាល់នាយសង្ហាមួយដៃបែកឈាម ជាហេតុធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំងតែម្ដង ឯ Tae ក៏ស្លុតរហ័សរត់មករកនាយកម្លោះដែលកំពុងតែជូតឈាម ។

«ចឹងក៏ធ្វើទៅ ចាំដល់ពេលណា យកកាំភ្លើងមកបាញ់បំបែកក្បាលខ្ញុំតែម្ដងមិនចប់រឿងទេហេស៎» Jungkook សើចដើមកព្រមទាំងញញឹមចុងមាត់ហាក់ចង់ចម្អក ចង្អុរក្បាលរបស់ខ្លួនឯងទាំងស្រែកបកទៅឪពុកវិញ ។

«Jungkook ហេតុអីនិយាយបែបនេះកូន»លោកស្រី Jeon ក្រវីក្បាលហាមទាំងរលីងរលោង ប្រឹងឃាត់ប្ដីជាមួយនឹងកូនដើម្បីកុំអោយគាត់កញ្ជ្រោលទៅរក Jungkook បាន ។

«លែងយើង...ឯងកុំមកផ្គើន កូនគ្មានបានការដូចជាឯង ទុកក៏គ្មានបានអ្វីក្រៅពីបំបាក់មុខយើងដែរ យើងមិនគួរណាបង្កើតឯងមកទាល់តែសោះ »

The slay of love / ????????????? (????)Where stories live. Discover now