«ឆឹស Jungkook ប្រាប់យើងអស់ហើយមិនបាច់លាក់ទេ»Jimin
«លាក់ស្អី? យើងគ្មានទេ អេ៎...ឯងធ្វើស្អី»Tae ភ្ញាក់ឡើងកន្រ្តាក់ខ្លួនកាលបើមាឌល្អិតម្នាក់នេះមកលាត់កអាវរបស់គេមើល បង្ហាញស្នាមត្រាដែលពាសពេញបន្សល់ទុកតាំងពីម្សិលមិញម្ល៉េះ ។
«នេះហើយដែលលាក់!! Public ជាមួយបង Private ជាមួយប្អូន ឯងអស្ចារ្យណាស់»Jimin លើកមេដៃមួយឱ្យមិត្ត ថា Jungkook ទៅសាវា រួចចុះគេនេះស្អីដែរ មកជិះទូកពីរក្នុងពេលតែមួយ គិតថាស៊ូរួចហេស៎ ។
«Jimin...យើងអាក្រក់ណាស់ទៅឬ?»Tae រលីងរលោងកំពុងតែពិបាកចិត្ត បានមិត្តមួយមកបន្ថែមទៀត គេចង់យំ ។
«ចុះឯងព្រមចងខ្លួនជាមួយ Jiho hyung ធ្វើអី ឬឯងនៅស្រឡាញ់ Jungkook ? យើងវ៉ល់អស់ហើយ ឯងចង់យ៉ាងម៉េចឱ្យប្រាកដ»Jimin
«យើងមិនដឹងទេ ហ្ហឹកហ្ហឺ....»នាយតូចក្រវីក្បាលយំហ៊ូរតែម្ដង គេទប់លែងជាប់ហើយ ក្នុងចិត្តនេះស្ទើរតែប្រេះបែកជាបំណែក កាលបើ Jimin មកជំរិតសួរទៀត គេគាំងរកពាក្យតបលែងឃើញ ។
«អេ៎...យំធ្វើអី យើងមិនទាន់បន្ទោសឯងទេណា នែ៎...យើងសូមទោស»Jimin ស្លន់ស្លោប្រញាប់ទាញនាយតូចទៅឱបលួងលោមវិញ មុននេះជ្រុលសម្ដី នរណាទៅដឹងថាគេនឹងយំនោះ ។
«ហ្ហឹក យើងអាត្មានិយមណាស់ពិតទេ យើងតាមតែចិត្តខ្លួនឯង តើយើងគួរធ្វើបែបណាទៅ Jimin ? ហ្ហឹកហ្ហឹក យើងគិតអីមិនចេញទេ»គេជាអ្នករុញខ្លួនឯងអោយធ្លាក់រណ្ដៅ នៅយកខ្សែមកចងរឹតជាមួយ Jungkook ថែមទៀត ទាំងដែលគេកំពុងតែជាប់ជំពាក់ជាមួយ Jiho ចុះបើចាស់ទុំដឹងលឺនោះ? គេមានមុខឯណាទៅកាណាដាវិញ?
«មិនអីទេៗ ចិត្តស្រឡាញ់គឺមិនអាចហាមឃាត់ គ្រាន់តែឯងត្រូវច្បាស់ក្នុងចិត្តថាស្រឡាញ់ម្នាក់ណាឱ្យប្រាកដរួចកាន់ដៃគេឱ្យជាប់ទៅបានហើយ»Jimin
«ពួកយើងអត់បានស្រឡាញ់គ្នាទេ ហ្ហឹក ចុះអេតាសុីវិលគឺដើម្បីចាស់ៗប៉ុណ្ណោះ ម្យ៉ាងក៏មិនច្បាស់ថានឹងរៀបការបើកមុខថ្ងៃណាដែរ ប៉ុន្តែយើងខ្លាច!!»Tae ក្រោកចេញពីកញ្ជឹងករបស់មិត្តបន្ទាប់ពីសម្ងំយំទឹកភ្នែកជោគជាំ កាន់ដៃរបស់គេណែន ហាក់ភិតភ័យជាមួយរឿងដែលត្រូវប្រឈម ។

YOU ARE READING
The slay of love / ????????????? (????)
Romance????????????????????????????????????
Part 13 : ??????????????????
Start from the beginning