抖阴社区

Part 13 : ??????????????????

Start from the beginning
                                    

«ចុះឯងស្រឡាញ់ Jungkook ទេ?»

«យើង...»Tae ឆ្លើយមិនចេញបានត្រឹមឱនមុខសម្រក់ទឹកភ្នែកងក់ក្បាលជំនួសឱ្យការនិយាយ ។ គេមិនដឹងឡើយថាខ្លួនបាក់ចិត្តទៅលើរាងក្រាស់ម្ដងទៀតតាំងពីពេលណា ។

«ធ្វើតាមបេះដូងទៅទើបវាមិនសូវឈឺ ណាមួយទំនាក់ទំនងឯងជាមួយ Jiho hyung ក៏មិនច្បាស់លាស់ ជួនកាលបើគាត់មិនស្រឡាញ់ឯង ថ្ងៃណាមួយក៏គង់តែលែងលះ គ្រាន់តែឯងនិង Jungkook ត្រូវដោះស្រាយជាមួយមនុស្សចាស់បែបណា»Jimin

«ចុះបើសិន...គឺបើសិនជាគាត់ស្រឡាញ់យើងដែរនោះ?»

«អ្ហើយ យើងមិនហ៊ានគិតទេ ថាមានរឿងអី?»បងប្អូនអាចកាប់សម្លាប់គ្នាដោយសារស្នេហាដែរទេ ចេញជារាងត្រីកោណហើយពេលនេះ ។

«វាជាអ្វីដែលយើងខ្លាច តែយើងជាប្រុសហ្នឹង គាត់ម្ដេចនឹងអាចស្រឡាញ់បានទៅ តែយើងនៅតែមានអារម្មណ៍មិនគប្បីចំពោះមនុស្សចាស់ដដែល»Tae

«មិនដឹងទេ ជាការសម្រេចចិត្តរបស់ឯងថាតាមគ្រួសារឬស្នេហា អ្វីដែលសំខាន់គឺឯងត្រូវរស់នៅបច្ចុប្បន្នភាពឱ្យល្អបំផុត»Jimin

«អ្ហឹម យើងដឹងហើយ!!»គេស្រឡាញ់ Jungkook តែគេមិនអាចប្រឆាំងនឹងគ្រួសារបានទេ ជាពិសេសគឺឪពុកមា្តយ គាត់ជាអ្នកមានគុណ គេមិនចង់ធ្វើឱ្យពួកគាត់ពិបាកចិត្តដោយសារគេឡើយ ។

    ឈានមកដល់ថ្ងៃត្រង់គ្រួសារក៏មកជួបជុំគ្នាញុាំអាហារដោយថ្ងៃនេះមានសមាជិកថ្មីម្នាក់ នោះគឺ Jimin តែក៏បាត់សមាជិកម្នាក់គឺជាអ្នកប្រុសតូចវិមាន Jeon នឹងឯង ចង់ឡើងទៅហៅដប់នាក់ទៀតក៏នាយមិនខ្ចីចេញមកឱ្យឪពុកឃើញមុខដែរ ខ្លាចឈ្លោះគ្នាផ្អើលវិមានទៀត ។

«សេមមើលរៀបចំអាហារឱ្យកូន kook ផង»លោកស្រី Jeon មិនភ្លេចផ្ដាំមុននឹងចេញទៅជាមួយស្វាមី ចំណែក Jimin ក៏ដល់ម៉ោងត្រូវទៅមន្ទីរពេទ្យវិញដូចគ្នា ទើបត្រឡប់ទៅមុន ។

«បាទ លោកស្រី»មេការស្រដីរួច ទើបពួកគាត់ចាកចេញ ឡានស្ព័រមួយគ្រឿងបរចេញទៅដោយមានកូនចៅអមដំណើរមិនចេះតិច អំណាចជះសាចពេញប្រទេស គេគោរពកោតខ្លាចគ្រប់គ្នា លើកលែងតែ Jeon Jungkook ដែលរឹងជាងដែកថែបទៅទៀត ។

The slay of love / ????????????? (????)Where stories live. Discover now